វប្បធម៌ ជំនឿ
វត្ថុស័ក្ដិសិទ្ធិ ៤ យ៉ាង គួរមានក្នុងរថយន្តដាច់ខាត
ប្រជាជនអាស៊ីយើង មានជំនឿណាស់ មិនថាធ្វើរឿងអ្វីនោះទេ។ មនុស្សជាច្រើនជឿថា ការមើលពេលវេលាល្អ គឺជាចំណុចចាប់ផ្ដើម សម្រាប់អ្វីៗដែលទទួលបានជោគជ័យ ឬដំណើរការល្អ។ សូម្បីតែគ្រឿងលម្អផ្សេងៗ ដែលគេនិយមយកមកដាក់លើឡាន ដើម្បីចៀសវាងគ្រោះថ្នាក់ រួមទាំងការហៅសំណាងមកផងដែរ ។
ទន្ទឹមនោះ វត្ថុស័ក្តិសិទ្ធិ ដែលគួរតែមាននៅក្នុងរថយន្តមានច្រើនទម្រង់ អ្នកអាចជ្រើសរើសតាមជំនឿរៀងៗខ្លួន ប៉ុន្តែសម្រាប់អ្នកដែលទើបនឹងទទួលឡានថ្មី ហើយមិនដឹងថាគួរមានវត្ថុស័ក្តិសិទ្ធិប្រភេទណា ដែលត្រូវចាប់ផ្តើមក្នុងឡាននោះ អាចជ្រើសរើសដូចខាងក្រោម។
១ ព្រះពុទ្ធបដិមា សម្រាប់តម្កល់ឬព្យួរ

“ព្រះ” ជាវត្ថុសក្ដិសិទ្ធិ ដំបូងគេ ដែលមនុស្សមានរថយន្តពេញនិយមដឹងឮ។ មនុស្សចូលចិត្តយកគ្រឿងអលង្ការដែលខ្លួនគោរពបូជាទៅតម្កល់ ឬព្យួរនៅមុខរថយន្ត។ នេះបើយោងតាមជំនឿ នឹងជួយបណ្ដេញរបស់អាក្រក់ ដែលចូលក្នុងឡានឬអ្នកបើកបរខ្លួនឯង ជួយឲ្យមានការប្រុងប្រយ័ត្នក្នុងការបើកបរ និងធ្វើដំណើរប្រកបដោយសុវត្ថិភាព រួចផុតពីឧបសគ្គ និងគ្រោះថ្នាក់នៅតាមផ្លូវ
២ វត្ថុការពារឬយ័ន្ត

វាជាវត្ថុសំណាងមួយទៀត នៅក្នុងរថយន្តដែលមនុស្សជាច្រើននិយមដាក់តាមឡាន។ វត្ថុនេះ អាចជាយ័ន្តការពារគ្រោះថ្នាក់ ឬបញ្ចៀសពីពពួកអមនុស្ស ដែលតាមមកយាយីម្ចាស់យានយន្ត។
៣ កម្រងឬភួងផ្កាម្លិះ

ជាវត្ថុស័ក្ដិសិទ្ធិមួយដែលយើងធ្លាប់ស្គាល់ ព្រោះមិនថាធ្វើដំណើរដោយរថយន្តឯកជន ឬសូម្បីតែឡានក្រុង យើងតែងតែឃើញកម្រងផ្កាព្យួរនៅមុខរថយន្តជាប្រចាំ។ កម្រងឬភួងម្លិះ ដែលមានវត្តមាននៅក្នុងរថយន្ត គឺជួយការពារមនុស្សនៅក្នុងរថយន្ត រួមទាំងអ្នកបើកបរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ទាំងអស់។
៤ ស្រោមសំបុត្រក្រហមសម្រាប់ក្រដាសប្រាក់

វាជាជំនឿផ្ទាល់ខ្លួនដែលថា ក្រដាសប្រាក់ ២ពាន់រៀល ត្រូវបានដាក់ក្នុងស្រោមសំបុត្រក្រហមចំនួន ៥ បន្ទាប់មកដាក់ស្រោមសំបុត្រក្រហមទាំងអស់ នៅក្នុងកន្លែងផ្ទុករថយន្ត។ គេជឿថា វានឹងជួយបង្កើនសំណាងដល់ម្ចាស់រថយន្ត ធ្វើឲ្យប្រាក់កាន់តែច្រើនឡើងៗ។
យ៉ាងណាមិញ ចំពោះជំនឿនេះ បើមិនជឿសូមកុំប្រមាថ។ ពីព្រោះជំនឿតែងតែផ្តល់ឲ្យយើងនូវសន្តិភាពនៃចិត្ត។ ប៉ុន្តែរបស់ល្អបែបនេះ នឹងមិនអាចជួយអ្នកបានទេ បើអ្នកបើកឡានដោយមិនដឹងខ្លួន មិនគោរពច្បាប់ចរាចរណ៍ ដូច្នេះហើយ មុននឹងធ្វើដំណើរទៅណាមកណា អ្នកបើកបរត្រូវមានស្មារតីត្រៀមលក្ខណៈ គេងឲ្យបានគ្រប់គ្រាន់ ឡានត្រូវស្ថិតក្នុងស្ថានភាពត្រៀមប្រើប្រាស់។ នេះជាមធ្យោបាយមួយទៀត ក្នុងការកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់៕
គ្រូ ណុប
ចុចអាន៖វត្ថុ ៥ យ៉ាង តាមជំនឿចាស់ៗផ្ដាំថា មិនគួរមានក្នុងរថយន្ត ប្រយ័ត្ននាំគ្រោះដល់ជីវិត
ចុចអាន៖ទទួលឡានថ្មីចូលមកក្នុងផ្ទះ ម្ចាស់គួរធ្វើបែបនេះ ទើបនាំសិរីសួស្ដី និងសេចក្ដីសុខ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់