វប្បធម៌ ជំនឿ
យល់សប្តិឃើញ “ភ្លើងឆេះផ្ទះ” អត្ថន័យគួរឱ្យបារម្ភ
សុបិនឃើញភ្លើងឆេះផ្ទះ ជាសុបិនដែលតែងកើតឡើងចំពោះមនុស្សជាច្រើន ប៉ុន្តែអត្ថន័យពិតនៃសុបិននេះ មិនសូវមានអ្នកដឹងនោះទេ។ ដូច្នេះថ្ងៃនេះ កម្ពុជាថ្មី នឹងបង្ហាញអត្ថន័យជូនប្រិយមិត្តឱ្យបានដឹងគ្រប់គ្នាតែម្ដង។

សុបិនឃើញភ្លើងឆេះផ្ទះ តែមិនដឹងឆេះផ្ទះរបស់អ្នកណា នោះមានន័យថា បច្ចុប្បន្នអ្នកកំពុងឈ្លក់វង្វេងនឹងរឿងមួយខ្លាំងពេក ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សមាជិកគ្រួសារ ឬទំនាក់ទំនងជាមួយអ្នកផ្ទះរបស់អ្នក។ បែបនេះហើយ ទើបតាមក្បួនតម្រា តម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការសម្រេចចិត្តនានា។
សុបិនឃើញភ្លើងឆេះផ្ទះខ្លួនឯង ជាសញ្ញាអំពីការព្រួយបារម្ភ បំណុល ការជួសជុលផ្ទះ ការផ្លាស់ប្តូរលំនៅដ្ឋានថ្មី ឬនឹងមានរឿងមិនអាចដោះស្រាយដាច់ស្រេច។ មួយវិញទៀត សុបិននេះក៏ជាសញ្ញាអំពីជម្លោះជាមួយអ្នកជិតខាងផងដែរ។
ប្រសិនបើសុបិនឃើញភ្លើងឆេះផ្ទះរបស់អ្នកដទៃ មានន័យថា អ្វីដែលអ្នកកំពុងគិតចង់ធ្វើ ឬបំណងប្រាថ្នារបស់នឹងដំណើរការយឺតយ៉ាវណាស់។
យ៉ាងណាមិញបើសុបិនឃើញភ្លើងឆេះផ្ទះរបស់សាច់ញាតិ អត្ថន័យបែរជាល្អវិញ។ សុបិននេះទស្សន៍ទាយថា អ្នកនឹងជួបសាច់ញាតិដែលខានជួបគ្នាយូរមកហើយ ឬជួបបងប្អូន ដែលឃ្លាតឆ្ងាយគ្នាជាយូរ។
ចំណែកសុបិនឃើញភ្លើងឆេះផ្ទះរបស់ឪពុកម្តាយ បកស្រាយថា អ្នកនឹងជួបជាមួយអ្នកជិតខាងល្អ ឬបានជួបមនុស្សដែលធ្លាប់បែកគ្នាជាយូរមកហើយ។ មិនតែប៉ុណ្ណោះអ្នកទំនងទទួលបានឋានៈ ឬតំណែងថ្មីក្នុងការងារទៀតផង៕
អត្ថបទ៖ សន្យា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា