វប្បធម៌ ជំនឿ
យល់សប្តិឃើញកន្សែងពោះគោ ប្រផ្នូលរឿងភេទសម្ព័ន្ធ និងស្នេហា
សុបិនអំពីការត្រាំកន្សែងសើម
កន្សែងសើមនៅក្នុងក្តីសុបិនបង្ហាញថា ម្ចាស់សុបិនកំពុងប្រើអារម្មណ៍ហួសហេតុនៅកន្លែងការងារ ប្រហែលជាមិនអាចគ្រប់គ្រងខ្លួនបានល្អសោះ។ គួរតែកាត់បន្ថយការប្រើអារម្មណ៍ដែលកំពុងអន្តរាយដល់ទំនាក់ទំនងក្នុងបណ្តាញគាំទ្រ មិនថាអាជីពឬគ្រួសារ។
សុបិនអំពីកន្សែងជូតខ្លួន
កន្សែងងូតទឹកនៅក្នុងក្តីសុបិន ទាយថា អ្នកនឹងភាពស្និទ្ធស្នាលជាមួយភេទផ្ទុយ និងមានទំនាក់ទំនងផ្លូវភេទថ្មីឆាប់ៗព្រមទាំងយ៉ាងរោលរាលដូចស្នេហាគ្រាដំបូង។
សុបិនអំពីកន្សែងកន្សែងសម្រាប់ប្រើនៅឆ្នេរសមុទ្រ
ការប្រើកន្សែងលើឆ្នេរខ្សាច់ក្នុងក្តីសុបិនបង្ហាញថា អ្នកកំពុងទទួលរងនូវការវាយលុករវាងអារម្មណ៍២ គឺ ធម្មជាតិនិងខាងសំភារៈនិយម រវាងបំណងប្រាថ្នានិងការត្រិះរិះ។ សូមកាត់បន្ថយមហិច្ឆិតាដែលបំផ្លាញសុខភាពផ្លូវចិត្តអ្នក។
សុបិនអំពីកន្សែងជូតមុខ
នេះបង្ហាញថាអ្នកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរូបភាពខាងក្រៅនិងភាពស្អាត។ អវិជ្ជមានអាចថានឹងមានរឿងសោយសោកកើតមាន។
សុបិនអំពីកន្សែងកន្ទបទារក
មើលឃើញកន្សែងទារកនៅក្នុងក្តីសុបិន្តទាយថា អ្នកឬនរណាម្នាក់នៅក្នុងគ្រួសារនឹងមានកូន ឬរំពឹងថាទារកទើបនឹងកើតថ្មីម្នាក់នឹងចូលក្នុងគ្រួសារឆាប់ៗនេះ។
សុបិនអំពីកន្សែងពោះគោធំ
មើលឃើញកន្សែងធំនៅក្នុងក្តីសុបិន ទាយថាអ្នកនឹងមានគូជីវិតឆាប់ៗនេះ ។
សុបិនអំពីកន្សែងផ្ទះបាយ
ការប្រើកន្សែងផ្ទះបាយនៅក្នុងក្តីសុបិន ទាយថាអ្នកនឹងខិតខំដើម្បីថែរក្សាអាជីពឬកេរ្តិ៍ឈ្មោះជាក់លាក់និងសមត្ថភាពក្នុងការធ្វើជំនួញកាន់តែច្រើន តួនាទីកាន់តែធំឡើង។
អំពីកន្សែងក្រដាស
មើលឃើញឬប្រើកន្សែងក្រដាសនៅក្នុងក្តីសុបិន បានបង្ហាញថា អ្នកកំពុងជួបប្រទះការដើរថយ បណ្តោះអាសន្នមិនថាការងារ ធនធាន។
អំពីកន្សែងចាស់
កន្សែងចាស់នៅក្នុងក្តីសុបិន តំណាងឱ្យទម្រង់នៃអារម្មណ៍ផ្ទាល់ខ្លួនដែលស្នុគស្មាញ។
កន្សែងពណ៌ស កន្សែងពណ៌ស តំណាងឱ្យទម្រង់ភាពមិនជាក់លាក់នៃគោលដៅជីវិត កន្សែងពណ៌ខៀវ ឆ្លុះបញ្ចាំងពីតម្រូវការគ្រប់គ្រងអារម្មណ៍ស្ងប់ស្ងាត់សិន។
កន្សែងពណ៌ផ្កាឈូក បង្ហាញថានរណាម្នាក់នឹងស្នើសុំរៀបការ ឬអ្នកនឹងរៀបការឆាប់ៗ។
កន្សែងក្រហម សំដៅទៅនឹងស្នេហា។
កន្សែងពណ៌លឿង បង្ហាញថាអ្នកនឹងជាសះស្បើយឆាប់ៗពីជំងឺ។
កន្សែងពណ៌បៃតង អ្នកអាចចាប់ផ្តើមជីវិតរបស់អ្នកម្តងទៀត។
កន្សែងពោះគោពណ៌ត្នោត សញ្ញារកប្រាក់ចំណេញបានយ៉ាងច្រើន
កន្សែងខ្មៅ ទទួលរងនូវជំងឺឬការបាត់បង់ការអាថ៌កំបាំងរងទុក្ខសោកសៅ។
កន្សែងពណ៌ទឹកក្រូច ទាយថាអ្នកនឹងពឹងមិត្តជិតស្និទ្ធមកដោះស្រាយបញ្ហាផ្លូវចិត្ត។
កន្សែងពណ៌ស្វាយ បង្ហាញថាអ្នកនឹងចូលរួមពិធីជប់លៀងមួយមិនដែលមានឱកាសពីមុន៕
គ្រូ ឯម
ចុចអាន៖ សុបិនឃើញ «ឫស្សី» សញ្ញានៃស្ថេរភាព វិបុលភាព និងអំណាចផ្នែកអាជីវកម្ម
ចុចអាន៖ សុបិនឃើញលាងចាន ប្រផ្នូលទាក់ទងបរិវាដែលហែរហម មានគំនិតបែបណាលើយើង
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ