Connect with us

វប្បធម៌ ជំនឿ

សត្វវារឬរត់កាត់មុខរថយន្ត តាមជំនឿជាប្រផ្នូលប្រាប់រឿងហេតុមុន?

បានផុស

នៅ

កាលនៅក្មេងយើង​គ្រប់គ្នាប្រហែល​ជា​បាន​ឮ​រឿង​រ៉ាវ​ពី​ជីដូន​ជីតា ឬចាស់ៗតែង​ដំណាល​ប្រាប់ អំពីជំនឿបុរាណដូចជាការហាមនេះនោះ ឬបើមានអ្វីមួយប៉ះលើខ្លួន ​​ដូច​មក​តឿន​សតិ​ឬ​បញ្ជាក់​ឲ្យ​បាន​ដឹង​មុន​ជាក់​ជា​មិន​ខាន​ទេ។

ទន្ទឹម​នោះ ​ប្រសិន​បើ​មាន​សត្វ​រត់​នៅ​ពី​មុខឡាន ចាស់ៗ​ពី​ដើម​លោក​ជឿថា ​ជា​ប្រផ្នូល​អាច​កើត​ឡើង​លើ​ម្ចាស់​យានយន្ត​នោះ​មិនខាន។

១ សត្វ​ពស់​លូន​កាត់​មុខ​រថយន្ត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ខ្លះ​ប្រហែល​ជា​មិន​គិត​អ្វី​ទាំងអស់។ ប៉ុន្តែ​ក៏​មាន​មនុស្ស​ជាច្រើន​ដែល​គិត​ថា​ ពស់​លូន​កាត់​មុខ​រថយន្ត​នឹង​នាំ​សំណាង​ល្អ​ដល់​ម្ចាស់​យានយន្ត។ ជាពិសេស​រឿង​លុយកាក់ និងពាន​រង្វាន់ផ្សេងៗ ដូច្នេះ​ប្រសិន​បើ​អ្នក​ឃើញ​សត្វ​ពស់​លូន​កាត់​មុខ​រថយន្ត សូម​កុំ​ភ័យ​ស្លន់ស្លោ ចូរ​អត់ធ្មត់ ហើយ​រង់ចាំ​ឲ្យ​ពស់​វារ​កាត់​តាំដំណើរចុះ។

២ អណ្តើក​វារ​មុខ​ឡាន

អណ្ដើក​គឺ​ជា​សត្វ​ដែល​នាំ​មក​នូវ​សំណាងល្អ។ ប៉ុន្តែ​ប្រសិន​បើ​មាន​អណ្ដើក​វារ​នៅ​ខាងមុខឡាន អ្នកគួរតែ​ទៅ​ធ្វើបុណ្យ ឬ​ថ្វាយចង្ហាន់​ដល់​ព្រះសង្ឃ នោះអាចជួយសម្រាល​​រាល់​សំណាង​អាក្រក់​ និងទុក្ខព្រួយចេញពីខ្លួនមិនខាន។

៣ ត្រកួតវារកាត់មុខឡាន

បើ​សិន​មាន​សត្វ​ត្រកួត​លូន​កាត់​មុខ​រថយន្ត យោង​ទៅ​តាម​ជំនឿ​គឺ​បញ្ជាក់​ពី “លុយកាក់​និង​មាស” ជាពិសេសរឿងបាន​ទ្រព្យសម្បត្តិ​ ហើយ​ក៏​ជួយ​សម្រាល​ទុក្ខ​សោក​ផ្សេងៗ។ ខណៈអ្នកបានជួបនូវរឿងមិនល្អ ក្នុងជីវិតមួយនេះ។

៤ ឆ្កែ​រត់​កាត់ពី​មុខ​ឡាន

បើ​តាម​ជំនឿ​ ប្រសិនបើមាន​មាន​ឆ្កែ​រត់​កាត់​មុខ​ឡាន​យើង ទោះជាឆ្កែវង្វេងឬមកពីណា នោះមានន័យ​ថា មាន​នរណាម្នាក់នឹងនាំមកនូវបញ្ហា ឬ​គួរ​ប្រយ័ត្ន​ចំពោះ​ការ​សម្លុតធ្វើបាប ប៉ុន្តែប្រសិនបើឆ្កែមានម្ចាស់ វាមានន័យថា អ្នកក្រោមបង្គាប់ឬគ្រួសារនឹងនាំមកនូវបញ្ហាសម្រាប់អ្នកទៅវិញ។ ទោះយ៉ាងណាក៏ដោយ រាល់ពេលដែលឆ្កែរត់នៅពីមុខ យើងតែងតែឃើញ​គ្រោះថ្នាក់​កើតឡើង។ ដោយសារ​ឆ្កែ​នេះ​មាន​ភាព​រហ័សរហួន និង​រត់​លឿន​ ជា​ហេតុ​ធ្វើ​ឲ្យរថយន្ត​ដែល​បើកបរ​ឈប់​ហ្វ្រាំង​និង​បង្ក​គ្រោះថ្នាក់​ទាំងមនុស្ស និងសត្វ។

៥ គោរត់កាត់មុខឡាន

ជាការពិតណាស់ បើយើងបើកបរតាមសហគមន៍ ឬតាមវាលស្រែ ប្រាកដជាមានឱកាសឃើញសត្វគោរត់ ឬដើរពីមុខរថយន្ត។ តាម​ជំនឿ​គេ​ជឿ​ថា​​ បើ​គោ​កាត់មុខ​ឡាន អាចមានបញ្ហាក្នុងការងារ ឬប្រហែលជាមានការយល់ច្រឡំជាមួយចៅហ្វាយឬមានការខ្វែងគំនិតគ្នា។ សំខាន់បំផុត ត្រូវប្រយ័ត្នចំពោះគ្រោះថ្នាក់ ដែលនឹងកើតឡើងនៅជុំវិញដូចគ្នា។

យ៉ាងណាក៏ដោយ ​នេះ​គ្រាន់​តែ​ជា​ជំនឿ​ត​ពី​ចាស់ៗមកតែ​ប៉ុណ្ណោះ! ការ​ជឿ​ឬ​មិន​ជឿ​ គឺ​អាស្រ័យ​លើ​សិទ្ធ​បុគ្គល​របស់​មិត្ត​អ្នកអាន​ ពី​ជំនឿ​ដែល​គ្រូ​បង្ហាញ​ដូច​ខាង​លើ​នេះ៕

គ្រូ ណុប

ចុចអាន៖អប្បិយជំនឿ ពីការបីឆ្មាសម្បុរបីឡើងផ្ទះថ្មី

ចុចអាន៖គោលការណ៍ហុងស៊ុយ ៩ ប្រភេទ ជួយម្ចាស់ផ្ទះ មានតែរឿងសុភមង្គល និងបង្កើនលុយកាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

LDA White ចេញ បទ “អូសវ៉ាលី-OS VALI” ដែលកំពុងល្បីខ្លាំង ស្ដាប់ហើយញ័រជើង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) លើការអភិវឌ្ឍវិស័យ TVET នៅកម្ពុជា 

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

LDA White ចេញ បទ “អូសវ៉ាលី-OS VALI” ដែលកំពុងល្បីខ្លាំង ស្ដាប់ហើយញ័រជើង

នយោបាយ៥ ម៉ោង មុន

ប្រធានក្រុមយុវជនសង្គមស៊ីវិល ៖ ទណ្ឌិត សម រង្ស៊ី និងបក្ខពួកកំពុងបំផុសបំផុលចរិត«ភេរវកម្ម»នៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងសាធារណការ៖ ការផ្សាយថា «គម្រោងព្រែកជីកហ្វូណនតេជោ ជាប់គាំងព្រោះបញ្ហាលុយវិនិយោគចិន» ជាព័ត៌មានមិនពិត

Sokha Hotels

ព័ត៌មានពេញនិយម