វប្បធម៌ ជំនឿ
ជោគជតារាសីមនុស្សឆ្នាំ «ថោះ» កើតឆ្នាំ១៩៧៥, ១៩៨៧ និង១៩៩៩
ខាងក្រោមជាទំនាយជោគជតារាសី សម្រាប់មនុស្សឆ្នាំថោះ កំលុងឆមាសទី២នៃឆ្នាំ ២០២២!
«ថោះ» ឆ្នាំ១៩៧៥

មនុស្សដែលកើតក្នុងឆ្នាំ១៩៧៥ នឹងមានប្រាក់ចំណូលអាជីពកើនឡើងនៅពាក់កណ្ដាលឆ្នាំ២០២២នេះ។ ជាពិសេសនៅឆមាសទី២ ពួកគេនឹងត្រូវបានតំឡើងឋានៈដោយសារតែស្នាដៃឆ្នើមនៅកន្លែងធ្វើការ។
ចំពោះហិរញ្ញវត្ថុរបស់ពួកគេគឺមានភាពល្អប្រសើរក្នុងឆ្នាំ២០២២ ដោយធនធាននឹងកើនឡើងរហូតដល់គុណភាពនៃការរស់នៅនឹងត្រូវបានកែលម្អយ៉ាងខ្លាំង។ ថោះគួរយកចិត្តទុកដាក់បន្ថែមទៀតលើការវិនិយោគទិញរបស់របរដែលមានតម្លៃមួយចំនួនដូចជាមាសនិងអចលនទ្រព្យ តែព្យាយាមមិនធ្វើជំនួញជាមួយមិត្តភក្តិនិងសាច់ញាតិ ហើយកុំឱ្យខ្ចីលុយ បើមិនដូច្នោះទេពួកគេនឹងបាត់បង់ប្រាក់មួយចំនួនវិញ។
សម្រាប់អ្នកដែលរៀបការ និងមានស្នេហារួច ពួកគេអាចធ្លាក់ក្នុងជម្លោះផ្លូវចិត្តដែលនឹងជះឥទ្ធិពលអាក្រក់ដល់អារម្មណ៍។ ឆ្នាំថោះដែលរៀបការរួច គួររក្សាគម្លាតជាមួយភេទផ្ទុយ។ លើកលែងតែការងារ តែក៏មិនគួរជួបទាក់ទងញឹកញាប់ ដើម្បីចៀសវាងការយល់ច្រឡំ។
«ថោះ» ឆ្នាំ១៩៨៧

ការអភិវឌ្ឍអាជីពរបស់ឆ្នាំថោះ កើតក្នុងឆ្នាំ១៩៨៧ នៅតែមិនមានស្ថេរភាពល្អនៅឡើយក្នុងឆ្នាំ២០២២។ បើប្រៀបធៀបនឹងឆ្នាំកន្លងមក ពួកគេច្បាស់ជាមានអារម្មណ៍ថា ការងារធ្ងន់ណាស់ដែលពួកគេត្រូវការធ្វើថែមម៉ោង មានអ្នកប្រកួតប្រជែងខ្លាំងនៅជុំវិញ បណ្តាលឱ្យពួកគេប្រឈមមុខនឹងសម្ពាធ។ ជាពិសេសនៅឆមាសទី២ ប្រសិនបើពួកគេមិនអាចទប់អារម្មណ៍បាន ពួកគេអាចនឹងមានទំនាស់កាន់តែខ្លាំងជាមួយមិត្តរួមការងារ ហើយថែមទាំងរកការងារថ្មីទៀតផង។
ទ្រព្យសម្បត្តិរបស់ពួកគេក៏មិនល្អផងដែរនៅក្នុងឆ្នាំ ២០២២។ ការចំណាយសម្រាប់ការរស់នៅនឹងលើសពីផែនការ ប្រោះតែងតែមានការចំណាយដែលមិននឹកស្មានដល់។ ដូច្នេះពួកគេត្រូវចំណាយសមរម្យឡើងវិញ ជាការល្អប្រសើរបង្កើតទម្លាប់នៃការធ្វើតារាងចំណាយនីមួយៗ និងកាត់បន្ថយការចំណាយដែលមិនចាំបាច់។ ឆ្នាំ ២០២២ មិនមែនជាឆ្នាំសមរម្យទេ ក្នុងការវិនិយោគភាគហ៊ុននិងអចលនទ្រព្យ បើមិនដូច្នេះទេវាងាយនឹងបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិ។
«ថោះ» ឆ្នាំ១៩៩៩

នៅពាក់កណ្ដាលឆ្នាំ២០២២ ពួកគេថែមទាំងត្រូវប្រឈមនឹងបញ្ហាជីវិតនៃភាពតានតឹងព្រោះពួកគេកាន់តែចេះគិត កាន់តែឃើញខ្លួនឯងនៅខ្វះខាត។
ពួកគេនឹងកំណត់គោលដៅក្នុងអាជីព ប៉ុន្តែប្រហែលជាមិនអាចមានវឌ្ឍនភាពល្អនៅឡើយ គួរតែទុកពេលឱ្យខ្លួនឯងទទួលការណែនាំពីមិត្តរួមការងារដែលមានបទពិសោធន៍ ចេះដាក់ខ្លួន និងទម្លាប់ធ្វើការលើសម៉ោងដែលស្ថាប័នកំណត់។
ការឈ្លោះប្រកែកគ្នា និងការទាស់ទែងគ្នាជាមួយដៃគូស្នេហាគឺងាយនាងកើតមានណាស់ លើកលែងតែខំទប់អាម្មណ៍ឱ្យមែនទែន។ សម្រាប់អ្នកនៅលីវ ទោះបីជាពួកគេរំពឹងថានឹងជួបនរណាម្នាក់ដែលពួកគេចូលចិត្តនៅឆ្នាំនេះក៏ដោយ ក៏ពួកគេអាចខកខានឱកាសមាសដោយសារតែការស្ទាក់ស្ទើរ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ឆ្នាំជូត ឆ្លូវ ខាល ម្សាញ់ វក និងកុរ ហោរាសាស្ត្រខែនេះធ្លាក់សឹងដល់បាត

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង