វប្បធម៌ ជំនឿ
សម្គាល់ ៤ នេះលើទម្រង់មុខ ចាស់ៗថា សំណាងអាក្រក់ ឬហៅថាគ្មានហុងស៊ុយ
យោងតាមជំនឿរបស់ប្រជាជនអាស៊ី តែងមើលលើទម្រង់មុខ ដែលចាស់ៗលោកមានប្រសាសន៍ថា បុគ្គលនោះអាចមានជោគវាសនា និងសំណាងល្អ នាពេលអនាគតបាន។ ប៉ុន្តែ ប្រសិនបើចំណុចនៅលើមុខមិនល្អ មានដូច ៤ ប្រភេទ ដែលបានរៀបរាប់ នោះគេអាចទស្សន៍ទាយជោគវាសនាថា នឹងមានសំណាងអាក្រក់ទៅវិញ។
១ ថ្ងាសមានជ្រួញខ្លាំង ចំពោះថ្ងាសដែលមានស្នាមជ្រួញខ្លាំង ឬថ្ងាសដែលមិនមានពណ៌ភ្លឺរលោងស្អាត។ ជារឿយៗតែងមានបញ្ហាក្នុងមុខតំណែងការងារ និងហិរញ្ញវត្ថុ ជាមនុស្សគ្មានសំណាងល្អនឹងគេសោះ។ បើមនុស្សស្រីវិញ នឹងមានបញ្ហាក្នុងរឿងស្នេហា គឺជួបតែផិតក្បត់ មិនចេះចប់មិនចេះហើយ។

២ ចិញ្ចើមមានចង្អូរជ្រៅពេកជិតដល់ភ្នែក ឬកន្ទុយចិញ្ចើមខ្លីពេក ជារឿយៗបុគ្គលនេះតែងជួបស្នេហាមិនសមប្រកប ដៃគូជាញឹកញាប់ មិនស្មោះស្ម័គ្រ ឬដៃគូមានឥទ្ធិពលជាងខ្លួន។ ដូច្នេះដើម្បីឲ្យជីវិតត្រលប់មកភ្លឺស្វាងដូចគេ អ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើចិញ្ចើមឲ្យស័ក្ដិសម នឹងមុខរបស់អ្នក។
៣ ភ្នែកមានសរសៃឈាម ដែលខូចនៅក្នុងភ្នែកពណ៌ស ឬពណ៌សនៃភ្នែកមានពន្លឺស្រអាប់មិនស្រស់ថ្លាដូចគេ បុគ្គលនេះនឹងមានបញ្ហាសុខភាព ប្រយ័ត្នការបរាជ័យការងារ ឬបាត់បង់មុខតំណែង។ ចូរឲ្យពេទ្យពិនិត្យ និងថែទាំសុខភាពកែភ្នែកឲ្យមែនទែន។

៤ ច្រមុះមានស្នាមជ្រីវជ្រួញ របួស ចុងច្រមុះខ្មៅ ប្រយ័ត្នបាត់បង់លុយធំ អាចមានបញ្ហាហិរញ្ញវត្ថុ ទោះបានលុយក៏មិនអាចរក្សាបានដែរ។ ដូច្នេះបើអាចគួររក្សាច្រមុះឲ្យស្អាត ភ្លឺរលោង មានហុងស៊ុយ ទើបជាការប្រសើរបំផុត។
យ៉ាងណាមិញ ខាងលើនេះគ្រាន់តែជាជំនឿនៃហុងស៊ុយ ដែលចាស់ៗធ្លាប់ប្រាប់អ្នកជំនាន់ក្រោយឲ្យបានដឹងតែប៉ុណ្តោះ។ អ្វីដែលសំខាន់ ផ្ទៃមុខស្រស់ថ្លានិងរលោង គឺពិតជាទាក់ទាញក្បួនហុងស៊ុយ នាំលុយកាក់ នាំលាភចូលដល់ខ្លួនពិតមែន៕
គ្រូ ណុប
ចុចអាន៖ទម្រង់មុខហុងស៊ុយ ៥ ប្រភេទ របស់ស្រីៗ ចាស់ៗថា អាចក្លាយជាសេដ្ឋី និងធ្វើជំនួញជោគជ័យ
ចុចអាន៖បុគ្គលដែលវាសនាចារជាមហាសេដ្ឋី ត្រូវមានលក្ខណៈសម្បត្តិ ៧ នេះលើផ្ទៃមុខ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ