វប្បធម៌ ជំនឿ
៧ វិធី ផ្លាស់ប្ដូរជោគវាសនា ដោយកែលម្អទម្រង់មុខតាមក្បួនហុងស៊ុយ
យោងតាមគោលការណ៍ហុងស៊ុយ ផ្ទៃមុខប្រៀបដូចជាផែនទី គ្រប់ផ្នែកនៃមុខ តំណាងឲ្យអ្វីដែលសំខាន់បំផុតក្នុងជីវិត។ក្នុងនោះយើងអាចផ្លាស់ប្ដូរបន្ថែមទៀតនូវសុខភាព សំណាង សេចក្ដីស្រឡាញ់ និងទ្រព្យសម្បត្តិ ដោយប្រើហុងស៊ុយក្នុងបរិយាកាសរបស់យើង។
ទន្ទឹមនោះ មានជំនឿយ៉ាងមុតមាំថា ទម្រង់មុខក៏បានបង្ហាញពីសុខុមាលភាព ភាពជោគជ័យ និង សំណាងរបស់យើង ផងដែរ។ ខាងក្រោមនេះ គឺជាទម្រង់មុខទាំង ៧ ដែលមានសារៈសំខាន់ ចំពោះអនាគតរបស់យើង៖
១ ថ្ងាស
![](https://www.kampucheathmey.com/wp-content/uploads/2022/06/១-15-1024x681.jpg)
ថ្ងាសជាតំបន់មួយដ៏សំខាន់បំផុតនៃមុខរបស់យើងគ្រប់គ្នា។ ភាពលេចធ្លោ គ្មានស្នាម និងរាងមូលបន្តិច នាំមកនូវការងាររលូន និងមានគេអាណិតស្រលាញ់ច្រើនៗ។ មនុស្សដែលមានថ្ងាសតូចចង្អៀត មានទំនោរជួបការលំបាកក្នុងជីវិតសង្គម អាចប្រឈមមុខនឹងឧបសគ្គកាន់តែច្រើនក្នុងវ័យក្មេង។ ដូច្នេះត្រូវធានាថា ថ្ងាសមិនមានស្លាកស្នាម ព្រោះវាធ្វើឲ្យមានទំនោរទាក់ទាញមនុស្សអវិជ្ជមាន នៅកន្លែងធ្វើការ។ ប្រសិនបើថ្ងាសរបស់អ្នកខ្លី/វែងពេក អ្នកអាចបន្ថែមបានយ៉ាងងាយស្រួល ដោយប្រើសក់ដើម្បីបិទបាំង។
២ ចិញ្ចើម
ចិញ្ចើមគ្រប់គ្រងទំនាក់ទំនងរបស់យើង ជាមួយគ្រួសារ និងមិត្តភក្តិ។ ប្រវែងចិញ្ចើមត្រូវតែវែងជាងភ្នែករបស់អ្នក។ ផ្នែកខាងមុខនៃចិញ្ចើម គួរតែក្រាស់ជាង ប៉ុន្តែមិនមែនក្រាស់ពេករហូតមិនស្អាត។ ព្រោះអាចធ្វើឲ្យអ្នកឆាប់ឆេវឆាវ និងងាយនឹងឆាប់ខឹង។ ដើម្បីបង្កើនទំនាក់ទំនងល្អ និងទាក់ទាញ ត្រូវប្រាកដថាចិញ្ចើម ត្រូវបានតុបតែងយ៉ាងស្អាត ប្រវែងវែងជាងភ្នែក ហើយទីតាំងគឺស្ថិតនៅត្រង់ឆ្អឹងចិញ្ចើមរបស់អ្នក។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/2-11-1024x600.jpg)
៣ ភ្នែក
ភ្នែកត្រូវបានគេស្គាល់ថា ជាបង្អួចសម្រាប់ឲ្យយើងមើលឃើញពិភពលោកនេះ។ ជារឿយៗអ្នកដែលមានរូបរាងស្រពិចស្រពិល ភ្នែកស្រវាំង និងភ្នែកតូចខ្លាំងពេក នឹងប៉ះពាល់យ៉ាងខ្លាំងដល់ទ្រព្យសម្បត្តិ ការមានកូន និងភាពទាក់ទាញពីអ្នកដ៏ទៃ។ ប្រសិនបើមានប្រជ្រុយនៅជុំវិញភ្នែក នោះទំនាក់ទំនងរបស់អ្នកជាមួយកូន នឹងមិនមានភាពស្និទ្ធស្នាលឡើយ ហើយការមានគភ៌ អាចមានបញ្ហាកាន់តែច្រើន។ ចំណុចមួយដែលត្រូវកត់សម្គាល់ គឺត្រូវប្រាកដថាតំបន់ជុំវិញភ្នែករបស់អ្នក មិនមានស្នាមអុចខ្មៅ និងគ្មានស្នាមជ្រួញ។
៤ ច្រមុះ
ច្រមុះខ្ពស់ និងស្រួចនឹងត្រូវបានគេចាត់ទុកថាល្អ ប្រសិនបើសាច់ទាំងសងខាងរឹងមាំ និងមានលក្ខណៈគ្រប់គ្រាន់។ ច្រមុះតំណាងឲ្យទ្រព្យសម្បត្តិ ក្នុងអំឡុងពេលវ័យកណ្ដាលដល់វ័យចំណាស់ ។ ច្រមុះស្តើងពេក និងឆ្អឹងទាប មានទំនោរបង្កបញ្ហាហិរញ្ញវត្ថុ និងភាពក្រីក្រ។ ជាក់ស្ដែង មានតារាល្បីៗជាច្រើន ត្រូវគេដឹងថា បានធ្វើការកែលម្អច្រមុះជាពិសេស។
៥ បបូរមាត់
បបូរមាត់គឺមានមុខងារគ្រប់គ្រងភាពប៉ិនប្រសប់របស់មនុស្ស។ បបូរមាត់ប៉ះពាល់ដល់សមត្ថភាពនៅកន្លែងធ្វើការ ទំនាក់ទំនងជាមួយមនុស្សគ្រប់ប្រភេទ ។ បបូរមាត់គួរមានពណ៌ផ្កាកុលាបបន្តិច ដោយមិនឲ្យប្រេះឬស្ងួត ។ ជាពិសេសបើបបូរមាត់មានរាងខ្ពស់បន្តិចនៅចុងផ្ដេកនៃបបូរមាត់ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកនូវជំនាញរបស់មនុស្ស ផ្លាស់ប្ដូរសំណាងនៅកន្លែងធ្វើការ និងទំនាក់ទំនងជាទូទៅ។
៦ ចង្កា
តំបន់នេះគ្រប់គ្រងភាពរុងរឿង និងសុខុមាលភាព ។ ចង្កាទាប ឬចង្កាដែលលាតសន្ធឹងពេក ធ្វើឲ្យមនុស្សម្នាក់មើលទៅទន់ខ្សោយ និងមិនគួរទុកចិត្ត។ វាអាចបន្ថយទំនុកចិត្តរបស់មនុស្ស។ ប្រសិនបើនៅកន្លែងធ្វើការ អ្នកក្រោមបង្គាប់នឹងមិនស្តាប់ ឬទទួលយកការណែនាំពីបុគ្គលនេះទេ។ ការកែចង្កា ឬបង្កើនភាពរឹងមាំ នឹងផ្តល់អត្ថប្រយោជន៍ដល់មនុស្ស និងធ្វើឲ្យសុខភាពរបស់ពួកគេប្រសើរឡើង។
៧ ស្បែក
![](https://www.kampucheathmey.com/wp-content/uploads/2022/06/Standards-of-beauty-114.jpg)
ស្បែកមុខរបស់យើងគឺជាទិដ្ឋភាពទូទៅនៃ “ផែនទី” នៃមុខរបស់យើង។ ស្បែកស្ងួតពេក ឬស្លេក ឬមានរន្ធញើសធំៗនឹងប៉ះពាល់ដល់សុខភាព សរីរាង្គ និងភាពជោគជ័យទូទៅក្នុងជីវិត។ ដូច្នេះ ចូរពង្រឹងវាដោយធានានូវការថែទាំស្បែកបានល្អ ផ្តល់សំណើមគ្រប់គ្រាន់ គេង និងម៉ាស្សាមុខ។ សំខាន់ដើម្បីឲ្យមុខភ្លឺរលោងមានរន្ធញើស។ ចំណុចមួយទៀតដែលត្រូវកត់សម្គាល់ វាជារឿងសំខាន់ក្នុងការត្រួតពិនិត្យជាមួយអ្នកជំនាញខាងហុងស៊ុយ និងគ្រូពេទ្យស្បែក ប្រសិនបើអ្នកមានគម្រោងដកប្រជ្រុយណាមួយចេញពីមុខ៕
គ្រូ ណុប
ចុចអាន៖សម្គាល់ ៤ នេះលើទម្រង់មុខ ចាស់ៗថា សំណាងអាក្រក់ ឬហៅថាគ្មានហុងស៊ុយ
ចុចអាន៖ក្បួនថ្វាយបង្គំតាកំប៉ោង ជួយបង្កើនហិរញ្ញវត្ថុ និងការងារឲ្យកាន់តែរីកចម្រើន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត