វប្បធម៌ ជំនឿ
យល់សប្ដិ ៩ ប្រភេទ ចាស់ៗថា ដល់គូព្រេង
សុបិនតែងតែជាប្រផ្នូលនាំមកនៅហេតុការណ៍ និងព្រឹត្តិការណ៍នានាដែលបម្រុងកើតលើជីវិតរបស់បុគ្គល ដែលគេងយល់សុបិននេះ។ ប្រសិនបើអ្នកអានបានយល់សុបិនឃើញរឿង ៩ ប្រភេទ តាមទំនាយ ចាស់ៗលោកថា នាំគូព្រេងនិងសំណាងល្អមានដល់អ្នកនៅលីវ។
បើសុបិនឃើញ៖
១ សុបិនឃើញទារក

កាលបើសុបិនឃើញទារក ឬឃើញកូនក្មេង យោងតាមជំនឿនេះ បញ្ចាក់ពីលាភសំណាង និងមុខតំណែងការងារកាន់តែប្រសើរជាងមុន។ តែក៏អាចនាំនិស្ស័យគូ មកឲ្យជួបផងដែរ។
២ សុបិនឃើញសត្វពស់
ប្រសិនបើមនុស្សនៅលីវ សុបិនឃើញពស់ នោះសបញ្ចាក់ពីការរៀបការមានគូស្រករឆាប់ៗនេះ។ បើជាស្ត្រីមានគ្រួសារនាងនឹងមានកូនចៅពេញផ្ទះមិនខាន។
ចំណែកសុបិនឃើញពស់រុំជុំវិញខ្លួន មានន័យថា បើពស់ចឹករាងកាយដូចជាចង្កេះ នោះនឹងបានជួបគូជីវិត ដែលមានឋានៈសមគួរក្នុងសង្គមនេះ។ បើមនុស្សមានគ្រួសារហើយ ក្នុងសុបិននោះ បើបានកាន់ពស់ នោះនឹងទទួលបានលាភសំណាងល្អមានដល់ជីវិត។
៣ សុបិនឃើញឈាម
ស្ត្រីណាដែលសុបិនឃើញឈាម ឬហូរឈាមចេញពីរាងកាយ។ តាមទំនាយទាយថា សុបិននោះនឹងនាំមកនូវដំណឹងល្អពីចម្ងាយ ឬភ្ញៀវនាំអំណោយមកជូនដល់ផ្ទះ។ ប្រសិនបើអ្នកសុបិនឃើញខ្លួនឯងបានហត់ឈាម នោះនឹងទទួលបានលាភសំណាង ពីការប្រថុយណាមួយមិនខាន។

៤ សុបិនចង់កាន់កូនឬក្មេង
សម្រាប់មនុស្សនៅលីវ នឹងទទួលបានដៃគូស្មោះស្ម័គ្រ។ ចំណែកអ្នកមានគ្រួសារ នឹងមានកូន។ មួយវិញទៀត បើក្នុងយល់សប្ដិឃើញកូននោះមានសម្បុរស នោះអ្នកនឹងទទួលបានលាភសំណាង ខាងហិរញ្ញវត្ថុមិនខាន។
៥ សុបិនឃើញទឹកអប់
ស្ត្រីឬបុរសណាសុបិនឃើញថាបានយកទឹកអប់ ឬមានទឹកក្រអូបៗប្រោះលើខ្លួន ទាយថានឹងផុតគ្រោះ ឬជាសះស្បើយពីជំងឺ។
៦ សុបិនឃើញព្រះពុទ្ធ
បុរសស្ត្រីណាសុបិនឃើញព្រះពុទ្ធ គ្រឿងបូជាផ្សេងៗ សុបិននេះនាំសំណាងដល់ខ្លួនឯង ឬនាំលុយកាក់នៃអាជីវកម្មផ្ទាល់ខ្លួន។
៧ សុបិនឃើញសាកសព
សុបិនឃើញមនុស្សស្លាប់ ឬសាកសពធុំក្លិន មានន័យថាអ្នកនឹងទទួលបានលាភសំណាងពីរឿងហេតុអ្វីមួយ ឬជំនួញដែលនាំសំណាង និងភារកិច្ចការងារ ប្រសិនបើអ្នកសុបិនថាអ្នកស្លាប់ ហើយដង្កូវចោះ សុបិននោះនឹងបង្កើនទ្រព្យសម្បត្តិវិញ។
៨ សុបិនឃើញលាមក
សុបិនឃើញលាមក ឬបន្ទោរបង់ដោយខ្លួនឯង តាមទំនាយបានន័យថា បុគ្គលនោះនឹងមានសំណាង។ ប៉ុន្តែបើអ្នកចាប់លាមក វានឹងនាំមកនូវភាពអាម៉ាស់ដល់កេរ្តិ៍ឈ្មោះ ឬត្រូវបានបង្កាច់បង្ខូចដោយការនិយាយដើមពីមនុស្សខិលខូច។

៩ សុបិនឃើញលុយ
សុបិនឃើញលុយ មាស ឬស្ទាបអង្អែល ទាយថាអ្នកនឹងរងទុក្ខលំបាកក្នុងគ្រួសារ ឬបញ្ហាផ្សេងៗដែលទាក់ទងនឹងបំណុល បើមានកូនបំណុលនឹងត្រូវបោក ឬកេងបន្លំយកនាំខាតទុនមិនខាន៕
គ្រូ ណុប
ចុចអាន៖យល់សប្ដិឃើញផ្កាឈូក អ្នកនៅលីវយូរឆ្នាំនឹងជួបគូព្រេង ចំណែកការងារត្រូវដំឡើងឋានៈ
ចុចអាន៖យល់សប្ដិឃើញយន្តហោះ ឬខ្លួនឯងបានឡើងជិះយ៉ាងសប្បាយ អត្ថន័យល្អណាស់

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច