វប្បធម៌ ជំនឿ
ជំនឿ,ចម្លែកៗហួសចិត្ត ៧ ដែលមនុស្សម្នាស្ទើរតែមិននឹកស្មានដល់
វប្បធម៌ និងទំនៀមទម្លាប់របស់ប្រទេសនីមួយៗ តែងមានភាពខុសៗគ្នាទៅតាមប្រទេសរៀងៗ ខ្លួនជុំវិញពិភពលោក។ វប្បធម៌ខ្លះចម្លែករហូតធ្វើឱ្យប្រទេសផ្សេងទៀត នឹកស្មានមិនដល់ថា ក្នុងពិភពលោកនេះ អាចមានរឿងទាំងអស់នេះកើតឡើងទាំងដែលជារឿងធម្មតា និងជាទីគោរពរបស់ប្រទេសដែលកាន់បែបនោះ។ ថ្ងៃនេះ «កម្ពុជាថ្មី» សូមនាំលោកអ្នកនាងទៅស្វែងយល់ពីវប្បធម៌ចម្លែកៗដែលនឹកស្មានមិនដល់ដូចខាងក្រោម៖

១. ការរស់នៅជាមួយសាកសព (ឥណ្ឌូនេស៊ី)
ជនជាតិភាគតិចមួយចំនួននៅតំបន់ Toraja នៃ Sulawesi ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី បានទុកសាកសពសាច់ញាតិដែលបានស្លាប់នៅក្នុងផ្ទះ ដោយមានការមើលថែដូចមនុស្សឈឺ យកបាយទឹកសែនឲ្យ ជូតខ្លួនឱ្យក្នុងមួយថ្ងៃពីរដង ដោយមានសម្លៀកបំពាក់ស្រស់ស្អាត និងពិសេសសម្រាប់អ្នកស្លាប់ បន្ទាប់ពីគេស្លាប់រយៈពេលជាច្រើនខែ ឬ ជិតមួយឆ្នាំមុននឹងធ្វើបុណ្យ។ គេជឿថា សាច់ញាតិរបស់ពួកគេនៅមិនទាន់ស្លាប់ ហើយអាចទាក់ទងគ្នាតាមព្រលឹង។ ពីសម័យមុន គេយកថ្នាំពីរុក្ខជាតិផ្សេងៗមកលាបលើសាកសព ដើម្បីកុំឱ្យរលួយ ប៉ុន្តែឥឡូវ គេធ្វើការចាក់ថ្នាំ ដើម្បីទុកសាកសព។

២.ការកុំមកទាន់ ឬមុនការណាត់ (វេណេស៊ុយអេឡា)
ការមកទាន់ពេលណាត់ ឬមុនការណាត់ ត្រូវបានចាត់ទុកជារឿងមិនសមរម្យក្នុងប្រទេស វ៉េណេស៊ុយអេឡា ។ ចំពោះអ្នកមកមុន ឬទៀងម៉ោង ត្រូវបានគេមើលងាយថា ជាមនុស្សលោភលន់។ គេកំណត់ឱ្យមកយឺតយ៉ាងហោចយឺតជាង១៥នាទី មុនការណាត់ជួប។

៣.ការវាយចានបំបែកក្នុងថ្ងៃរៀបការ (អាល្លឺម៉ង់)
ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ក្នុងប្រទេសអាល្លឺម៉ង់ មានកម្មវិធីមួយសម្រាប់កូនកម្លោះ កូនក្រមុំ ដោយមានគ្រួសារ មិត្តភក្តិ សាច់ញាតិទាំងសងខាងមកជុំគ្នា ដើម្បីវាយបំបែកចានឱ្យបែក និងរញ៉េរញ៉ៃ រួចឱ្យកូនកម្លោះ កូនក្រមុំមកបោសសម្អាតឱ្យស្អាត ដើម្បីបង្ហាញថា ពួកគេចេះជួយគ្នាក្នុងគ្រាលំបាក។

៤.ការបម្រើអាហារប៊ូហ្វេដល់ស្វា (ថៃ)
បន្លែ និងផ្លែឈើ ជាង៣០០០គីឡូ ត្រូវបានដាក់តាំងបង្ហាញជាអាហារប៊ូហ្វេទៅដល់សត្វស្វា នៅប្រទេសថៃ ដោយមានការប្រារព្ធជារៀងរាល់ឆ្នាំ។

៥.ការហាមសរសេរឈ្មោះដោយទឹកថ្នាំក្រហម (កូរ៉េខាងត្បូង)
ទឹកថ្នាំក្រហម ត្រូវបានសេសេរលើឈ្មោះបុគ្គលដែលស្លាប់ទៅទេ។ ចំពោះអ្នកដែលនៅរស់ ហើយយកទឹកថ្នាំក្រហមសរសេរឈ្មោះរបស់ខ្លួន ឬអ្នកដទៃ បង្ហាញថា ខ្លួនចង់មានគ្រោះថ្នាក់ និងដាក់បណ្តាសារគេ។ ការប្រើប្រាស់ទឹកក្រហមមិនលើកទឹកចិត្តឱ្យយកមកសរសេរឡើយ អ្នកអាចជៀសវាងតាមការគួរ។

៦.ការសន្សំចានបែក ឬខូច ដើម្បីនាំសំណាង (ដាណឺម៉ាក)
ប្រជាជន Danes ក្នុងប្រទេសដាណឺម៉ាក (Denmark) បានសន្សំចានដែលបែក និងខូចខាត ទុកសម្រាប់មួយឆ្នាំ ដើម្បីសុំលាភសំណាង។ នៅពេលដល់ថ្ងៃចូលឆ្នាំសកលមកដល់ ប្រសិនបើពួកគេចង់មានសំណាងក្នុងឆ្នាំថ្មី គេគ្រាន់តែយកចានដែលបែកនោះទៅទុកមុខទ្វារផ្ទះរបស់មិត្តភក្តិ ឬមនុស្សជាទីជាស្រលាញ់ គេជឿថានឹងទទួលបានលាភសំណាងក្នុងឆ្នាំថ្មី។ ទំនៀមទម្លាប់នេះ កើតឡើងជាច្រើនសតវត្សមកហើយ ហើយក៏ជាពិធីមួយដ៏ពិសេសក្នុងឱកាសចូលឆ្នាំថ្មី។

៧.ការសែនទឹកក្រូច ហ្វាន់តា ពណ៌ក្រហម (ថៃ)
នៅប្រទេសថៃ គេតែងនិយមសែនព្រេនទៅព្រះភូមិ ឬខ្មោចព្រាយបិសាច ជាទឹកក្រូចហ្វាន់តា ពណ៌ក្រហមព្រោះគេជឿថា ជាពណ៌នាំសំណាង និងជាពណ៌ដែលសែនឱ្យជំនួសដោយឈាមអាចសុំបំណងប្រាថ្នាបានច្រើន។
បើទោះបីវប្បធម៌ទំនៀមទម្លាប់មួយចំនួនមើលទៅចម្លែក និងមិនគួរឱ្យជឿ ប៉ុន្តែរឿងទាំងអស់នេះ បានកើតឡើងនឹងមានពិតប្រាកដមែនក្នុងបណ្តាប្រទេសផ្សេងៗ៕
អត្ថបទ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?