វប្បធម៌ ជំនឿ
វត្ថុតុបតែងគេហដ្ឋាន ៥ យ៉ាង ជួយបង្កើនហុងស៊ុយ និងនាំភាពត្រជាក់ត្រជំ ដល់ម្ចាស់ផ្ទះ
ផ្ទះគឺជាកន្លែងដែលត្រូវការការថែទាំពិសេស ការមានផ្ទះល្អឆ្លុះបញ្ចាំងពីជីវិតដ៏ល្អ នៃគ្រួសារល្អ។ ដូច្នេះហើយ ការថែរក្សាផ្ទះត្រូវយកចិត្តទុកដាក់យ៉ាងខ្ពស់ ហើយក្រៅពីត្រូវមើលថែផ្ទះឲ្យមានសភាពស្អាត នៅមានកិច្ចការជាច្រើនដែលត្រូវធ្វើសម្រាប់អ្នកជាម្ចាស់ផ្ទះ។
ថ្ងៃនេះ គ្រូ ណុប បានប្រមូលផ្តុំនូវព័ត៌មានល្អៗ ពីប្រភពចំណេះដឹងផ្សេងៗដែលអាចជួយពង្រឹងហុងស៊ុយក្នុងផ្ទះរបស់អ្នក ដើម្បីជួយការពារគ្រោះថ្នាក់ផ្សេងៗ និងជួយទាក់ទាញសំណាង។ ជាពិសេសវត្ថុនោះ ក៏ជួយនាំភាពត្រជាក់ត្រជំដូចគ្នា។
១ រូបសំណាកដំរី
![](https://www.kampucheathmey.com/wp-content/uploads/2022/06/1-23.jpg)
ដំរីជាសត្វដែលមានកម្លាំងខ្លាំង និងជាសត្វខ្ពស់ជាងគេ។ ថ្វីដ្បិតដំរីជាសត្វដែលមានកម្ពស់ខ្ពស់ និងមានកម្លាំងខ្លាំងក៏ដោយ ប៉ុន្តែដំរីក៏ជាសត្វមិនហិង្សា មិនងាយធ្វើបាបអ្នកដទៃ។ ដូច្នេះហើយ ការនាំយករូបសំណាកដំរីមកធ្វើជាគ្រឿងតុបតែងផ្ទះ គេមានជំនឿថា ដើម្បីឲ្យមានកម្លាំងធំដូចដំរី (សំដៅលើភាពអស្ចារ្យក្នុងវិស័យការងារ) ហើយកម្លាំងរបស់ដំរីនឹងជួយបណ្តេញគ្រោះថ្នាក់ទាំងអស់មិនឲ្យចូល។ រូបសំណាកដំរី គឺជាគ្រឿងតុបតែងគេហដ្ឋាន ហុងស៊ុយដ៏សំខាន់បំផុតមួយ ដើម្បីតុបតែងគេហដ្ឋាន ឬការិយាល័យរបស់អ្នក។
២ រូបសំពៅ
![](https://www.kampucheathmey.com/wp-content/uploads/2022/06/2-19.jpg)
បើយោងតាមជំនឿគេជឿថា សំពៅជាវត្ថុដ៏ល្អមួយ ដែលជួយទាក់ទាញទ្រព្យសម្បត្តិ និងភាពរុងរឿងដល់អ្នក ហើយជួយពង្រឹងហុងស៊ុយផ្ទះ ក្នុងលាភសំណាងផងដែរ។ ការនាំយកទូកសំពៅមកបន្ថែមហុងស៊ុយក្នុងផ្ទះ នឹងស្របទៅនឹងការប្រើប្រាស់សំពៅក្នុងអតីតកាល ដែលអ្នកក្រុងបានប្រើសំពៅក្នុងជំនួញ។ ទំនាក់ទំនង និងធ្វើពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗ ដូច្នេះហើយកាលពីមុន សំពៅនឹងនាំទ្រព្យសម្បត្តិដល់អ្នកក្រុង ដោយនាំយកគ្រឿងអលង្កាល្អៗផ្សេងៗ។
៣ ត្រីកន្ទុយបីមួយគូ
![](https://www.kampucheathmey.com/wp-content/uploads/2022/06/3-18.jpg)
ចំពោះអ្នកមានបញ្ហាស្នេហា រួមរស់ជាមួយគ្នាមិនចុះសម្រុងជាដើម ត្រីកន្ទុយបីមួយគូនឹងជួយឲ្យគ្រួសារនោះមានសេចក្ដីស្រឡាញ់ចំពោះគ្នាវិញ។ ព្រោះការមានត្រីមួយគូជាមួយគ្នា គឺជាក្តីស្រលាញ់ដែលពួកគេមានចំពោះគ្នា ហើយវាឆ្លុះបញ្ចាំងថាគ្មាននរណាម្នាក់អាចស្រលាញ់យើង ដូចគ្រួសារយើងនោះទេ។ ដូច្នេះត្រីមួយគូ ជាវត្ថុស័ក្ដិសិទ្ធិល្អសម្រាប់ពង្រឹងហុងស៊ុយនៃសេចក្ដីស្រឡាញ់ ចំពោះមនុស្សក្នុងផ្ទះ ។
៤ នាគបៃតង
![](https://www.kampucheathmey.com/wp-content/uploads/2022/06/4-14-1024x836.jpg)
ជនជាតិចិនមានជំនឿថា នាគបៃតង ជាវត្ថុស័ក្ដិសិទ្ធិ ដែលគេប្រើសម្រាប់តុបតែងផ្ទះ ដើម្បីពង្រឹងហុងស៊ុយ ដែលមានកម្លាំងជំរុញខ្លាំងក្នុងហុងស៊ុយ។ ដោយសារតែគេជឿថា នាគពណ៌បៃតង គឺជានិមិត្តសញ្ញានៃសំណាង និងអំណាចដែលនឹងនាំមកនូវភាពរុងរឿងដល់ម្ចាស់។
៥ នាគហោះលើលើពពក
![](https://www.kampucheathmey.com/wp-content/uploads/2022/06/5-11.jpg)
មិនបាច់និយាយទេ យើងប្រហែលជាបានដឹងរួចមកហើយថា សត្វនាគគឺជាសត្វទេវកថារបស់ប្រជាជនចិន ហើយអំណាចនៃនាគ គឺគ្មានអ្វីដែលអាចប្រៀបធៀបបានឡើយ។ រួមទាំងអំណាចគ្រប់គ្រងធាតុទាំង៤គឺ ដី ទឹក ខ្យល់ ភ្លើង ដូច្នេះហើយការបន្ថែមហុងស៊ុយជាមួយនាគ នឹងជួយការពារគ្រោះថ្នាក់ ជួយនាំសំណាង និងថាមពលមកអ្នកពីអំណាចនៃនាគមានដល់ម្ចាស់ផ្ទះផងដែរ។
យ៉ាងណាហើយ ក្រោយមិត្តអ្នកអានបានដឹងពីការវត្ថុសម្រាប់តុបតែងផ្ទះទាំង ៥ ដើម្បីពង្រឹងហុងស៊ុយ ដូចដែលបានណែនាំខាងលើ។ ថ្វីត្បិតតែផ្ទះស្អាតហើយ តែបើបន្ថែមវត្ថុហៅសំណាង ហៅអំណាច និងលុយកាក់បន្ថែមដល់ផ្ទះ ក៏ជាការប្រសើរបំផុតសម្រាប់គ្រួសារទាំងអស់គ្នា៕
គ្រូ ណុប
ចុចអាន៖ក្បួនថ្វាយបង្គំតាកំប៉ោង ជួយបង្កើនហិរញ្ញវត្ថុ និងការងារឲ្យកាន់តែរីកចម្រើន
ចុចអាន៖គោលការណ៍ហុងស៊ុយ ៩ ប្រភេទ ជួយម្ចាស់ផ្ទះ មានតែរឿងសុភមង្គល និងបង្កើនលុយកាក់
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព