វប្បធម៌ ជំនឿ
ប្រជ្រុយលើផ្ទៃមុខ នឹងដៅជោគវាសនាថា ជាមនុស្សមានអត្តចរិតបែបណា
ក្នុងជំនឿរបស់អាស៊ី ប្រជ្រុយឬស្នាមដៅលើផ្ទៃមុខ គឺជាការកំណត់ពីជោគវាសនារបស់បុគ្គលនោះថាមានលក្ខណៈល្អឬអាក្រក់យ៉ាងណា។ បន្ថែមពីលើទស្សន៍ទាយជោគវាសនា ក៏មានទម្លាប់ដែលបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សនោះផងដែរ។
ប្រជុយនៅលើចិញ្ចើមខាងស្តាំ បុគ្គលនេះមានស្នេហាស្រស់ស្អាត ស្រលាញ់ភាពស្រស់ស្អាត ជាមនុស្សបើកចំហ និយាយល្អ មានចិត្តស្មោះចំពោះសេចក្ដីស្រលាញ់ជុំវិញ។
ប្រជ្រុយនៅលើចិញ្ចើមខាងឆ្វេង បុគ្គលនេះជាមនុស្សមានអត្តចរិតរួសរាយរាក់ទាក់ពីកំណើត មានទម្លាប់ចេះបើកចិត្តទូលាយលើបញ្ហាផ្សេងៗ ហើយគេក៏មិនចូលចិត្តយកបញ្ហាមកជាត្រីមុខ នាំឲ្យមិនសប្បាយចិត្តដែរ។
ប្រជ្រុយនៅលើក្បាលចិញ្ចើម គេជាមនុស្សមានការខ្មាស់អៀនច្រើន មិនហ៊ានអះអាងច្រើនចំពោះរឿងដែលខ្លួនជួប ហើយក៏មិនសូវជានិយាយស្ដីដូចគ្នា។
ប្រជ្រុយលើសៀតផ្កាខាងស្តាំ ចូលចិត្តធ្វើសកម្មភាព មានគំនិតផ្ដួចផ្ដើម និងមានភាពជាអ្នកដឹកនាំពីកំណើត។
ប្រជ្រុយលើសៀតផ្កាខាងឆ្វេង ជាមនុស្សមានគំនិតច្នៃប្រឌិត និងមានការគិតរហ័សជាងអ្នកដទៃ។
ប្រជ្រុយលើត្របកភ្នែកខាងស្ដាំ បុគ្គលនេះមានមន្តស្នេហ៍ មានចិត្តល្អ ចេះជួយយកអាសាអ្នកផងទាំងពួង។
ប្រជ្រុយនៅលើត្របកភ្នែកខាងឆ្វេង បុគ្គលនេះឆាប់ខឹង តែឆាប់បាត់លឿនដូចគ្នា ហើយក៏និយមចូលចិត្តផ្គាប់ចិត្តអ្នកដទៃជាងខ្លួនឯងដែរ។
ប្រជ្រុយនៅក្រោមភ្នែក ជាមនុស្សពូកែរអ៊ូរទាំ មានអារម្មណ៍ប្រែប្រួលលឿន ខុសពីការគិត។
ប្រជ្រុយនៅលើច្រមុះ មានសីលធម៌ល្អ ស្រលាញ់សិល្បៈ និងវប្បធម៌ណាស់។
ប្រជ្រុយនៅផ្នែកខាងឆ្វេងនៃច្រមុះ ស្រលាញ់សន្តិភាព មិនចូលចិត្តកេងចំណេញពីអ្នកណា ហើយមិនអនុញ្ញាតឲ្យនរណាម្នាក់ទាញយកប្រយោជន៍ពីគេវិញបានដូចគ្នា។
ប្រជ្រុយនៅចុងច្រមុះ បុគ្គលនេះមានគំនិតដឹកនាំ កាចបន្តិច ឆាប់ខឹង តែចិត្តល្អណាស់។ គេនេះក៏ស្រលាញ់ភាពត្រឹមត្រូវ បើអ្នកណាខ្សែលើ កុំសង្ឃឹមថាបាននៅក្បែរគេ។
ប្រជ្រុយនៅលើច្រមុះខាងស្តាំ ជាមនុស្សមានវិន័យ មានគោលការណ៍ច្បាស់លាស់ជាមួយអ្នកជុំវិញណាស់។
ប្រជ្រុយនៅលើថ្ពាល់ខាងស្តាំ គួរឲ្យទាក់ទាញ តែងឆ្លាតវ៉ៃគ្រប់បញ្ហានិងមានចិត្តល្អដល់មនុស្សទូទៅ។
ប្រជ្រុយនៅលើថ្ពាល់ខាងឆ្វេង ស្រលាញ់ភាពស្អាត ចូលចិត្តសណ្ដាប់ធ្នាប់មិនរញ៉េរញ៉ៃខ្លាំង។
ប្រជ្រុយនៅលើបបូរមាត់ខាងលើ ទាំងឆ្វេងនិងស្កាំ ចូលចិត្តនិយាយជជែកចរចារ ឆាប់ខឹង តែឆាប់បាត់។
ប្រជ្រុយនៅលើបបូរមាត់ខាងក្រោម ទាំងឆ្វេងនិងស្តាំ ជាមនុស្សមានអារម្មណ៍ច្របូកច្របល់ ព្រោះតែងចង់បានគ្រប់យ៉ាងដែលខ្លួនធ្វើ ត្រូវតែល្អ។
ប្រជ្រុយចង្កាខាងស្តាំ ជាបុគ្គលដែលធ្វើផែនការ តែងសម្លឹងឃើញឆ្ងាយជាងអ្នកដទៃ។
ប្រជ្រុយនៅលើចង្កាខាងឆ្វេង មនុស្សនេះបើដាក់ចិត្តស្រឡាញ់នរណាហើយ គឺស្រឡាញ់លើសលប់ ស្រឡាញ់យ៉ាងជ្រាលជ្រៅ ហើយក៏ជាមនុស្សស្រឡាញ់ភាពស្អាតស្អំដែរ៕
គ្រូ ណុប
ចុចអាន៖វត្ថុតុបតែងគេហដ្ឋាន ៥ យ៉ាង ជួយបង្កើនហុងស៊ុយ និងនាំភាពត្រជាក់ត្រជំ ដល់ម្ចាស់ផ្ទះ
ចុចអាន៖៧ វិធី ផ្លាស់ប្ដូរជោគវាសនា ដោយកែលម្អទម្រង់មុខតាមក្បួនហុងស៊ុយ
-
កីឡា៦ ម៉ោង ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
ព័ត៌មានជាតិ៥ ម៉ោង ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ដ្រី២នាក់ ទៅសួរនាំ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល