វប្បធម៌ ជំនឿ
គ្រឿងតុបតែងផ្ទះ ៥ ប្រភេទ ជួយនាំលាភសំណាង និងពង្រឹងហុងស៊ុយសុមង្គល
គ្រឿងតុបតែងសម្រាប់គេហដ្ឋាន មុននឹងទិញត្រូវគិតហើយគិតទៀត ជាពិសេសបើអ្នកណាមានជំនឿហុងស៊ុយខ្លាំងលើរឿងនេះ។ ទន្ទឹមនោះ គ្រូ ណុប មានគ្រឿងតុបតែង ៥ ប្រភេទ ដែលអាចតុបតែងលម្អផ្ទះឲ្យមានសភាពស្រស់ស្អាតនិងជួយបន្ថែមលើរឿងសំណាងផងដែរ។
១ រូបសេះ
ដូចដែលមនុស្សជាច្រើនអាចទាយបាន។ សេះគឺជានិមិត្តសញ្ញានៃភាពរឹងមាំ ភាពរហ័សរហួន និងសេរីភាព ប្រសិនបើនរណាម្នាក់ទិញវាជារូបសំណាក ដើម្បីដាក់នៅភាគខាងត្បូងនៃបន្ទប់ទទួលភ្ញៀវ។ បើមិនដូច្នោះទេ អាចប្រើជាគំនូរជំនួសបានដោយគេមានជំនឿថាអ្វីៗនឹងជោគជ័យ ជាពិសេសការជួញដូរ និងភាពល្បីល្បាញ រួមទាំងរាងកាយមានសុខភាពល្អផងដែរ។
២ គ្រឿងអលង្ការរំយោល
ដើមឡើយគ្រឿងអលង្ការរំយោលជាកម្មសិទ្ធិរបស់ជនជាតិដើមភាគតិចអាមេរិក។ គេថាបើព្យួរនៅក្បាលគ្រែ ឬក្នុងបន្ទប់គេង វានឹងជួយយើងកុំឲ្យសុបិនអាក្រក់ និងធ្វើឲ្យគេងលក់ស្កប់ស្កល់ ។
៣ គ្រឿងក្រអូប
នៅពេលត្រលប់មកផ្ទះវិញហត់នឿយ ឬមានការងារស្ត្រេស ខណៈនៅផ្ទះមានក្លិនក្រអូប នោះនឹងជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាលជាងមុន។ ចំណែកហុងស៊ុយវិញ គេជឿថាក្លិនក្រអូបទាំងនេះ នឹងជួយកម្ចាត់រាល់រឿងអាក្រក់ ដែលបានកើតឡើងក្នុងជីវិតយើង។
៤ កណ្ដឹងចល័ត ឬសំឡេងរោទ៍ផ្សេងៗ
ពេលខ្យល់បក់មក អ្នកនឹងឮសំឡេងជួងបន្លឺឡើង។ នេះគឺជាអ្វីដែលអាចជួយនាំមកនូវសំណាងល្អខាងហិរញ្ញវត្ថុអណ្ដែតចូលផ្ទះ។ ប៉ុន្តែដូច្នេះ សំឡេងមិនគួរមានសំឡេងរំខាន ឬទន់ពេកដើម្បីស្ដាប់ឡើយ។ ភាគច្រើនគេនៅជាប់នឹងមុខផ្ទះ ទ្វារចូល ដើមឈើធំ យ៉រមុខផ្ទះជាដើម។
៥ នាឡិកាជញ្ជាំង
មិនគួរក្នុងផ្ទះគ្មាននាឡិកាតាំងព្យួរទេ ព្រោះវាតំណាងឲ្យពេលវេលា ប៉ុន្តែផ្លូវល្អក៏ត្រូវដើរតាមផ្លូវត្រូវដែរ ដោយព្យួរ ឬដាក់នៅទិសខាងជើង ខាងកើត និងខាងលិច ព្រោះនឹងទទួលបានថាមពលវិជ្ជមាន ហើយមានលុយកាក់មាសហូរចូល។ សម្រាប់ទីតាំងដែលនាឡិកាមិនគួរទុកចោល ពោលគឺនៅពីលើទ្វារ និងសាឡុង អាចប៉ះពាល់ដល់សុខភាព ក្នុងពេលជាមួយគ្នានេះ កុំទិញនាឡិកាដែលធំពេក។ ព្រោះវាប្រៀបដូចជាការប្រកួតប្រជែងគ្នាគ្រប់ពេលវេលា រហូតដល់មានអារម្មណ៍អស់កម្លាំងបាន។
ការទិញរបស់របរតុបតែងផ្ទះ គឺដូចជួយបន្ថែមហុងស៊ុយសិរីសួស្ដីនិង ភាពស្រស់ស្អាត សម្រាប់សមាជិកក្នុងផ្ទះក្នុងពេលតែមួយថែមទៀត៕
គ្រូ ណុប
ចុចអាន៖វត្ថុតុបតែងគេហដ្ឋាន ៥ យ៉ាង ជួយបង្កើនហុងស៊ុយ និងនាំភាពត្រជាក់ត្រជំ ដល់ម្ចាស់ផ្ទះ
ចុចអាន៖ចៀសវាងនាំរឿងមិនល្អ ដើមឈើក្នុងផ្ទះ មិនត្រូវដាំផ្ដេសផ្ដាស
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?