Connect with us

វប្បធម៌ ជំនឿ

ប្រាសាទកោះកេរ អាចចុះបញ្ជីបេតិក​ភណ្ឌពិភពលោក តាមកាលកំណត់ ក្នុងឆ្នាំនេះ ឬទេ?

បានផុស

នៅ

កម្ពុជាបានដាក់ឯកសារស្នើសុំចុះបញ្ជី​ប្រាសាទកោះកេរ ទៅកាន់គណៈកម្មការបេតិកភណ្ឌពិភពលោកកាលពីដើមឆ្នាំ២០២១ ចំណែកខាងគណៈកម្មការបេតិកភណ្ឌពិភពលោក បានទទួលឯកសារ និងបានបញ្ជូនអ្នកជំនាញមកពិនិត្យ និងវាយតម្លៃរួចហើយ កាលពីឆ្នាំ២០២១កន្លងទៅ។ តាមកាលកំណត់ លទ្ធផលអាចដឹងនៅក្នុងកិច្ចប្រជុំសម្រេចរបស់ គណៈកម្មការបេតិកភណ្ឌពិភពលោក នៅកំឡុងខែមិថុនា ឬ ខែកក្កដា ឆ្នាំ២០២២ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា គណៈកម្មការបេតិកភណ្ឌពិភពលោក នៅឆ្នាំមុន បានអនុញ្ញាត រុស្ស៊ី ធ្វើជាម្ចាស់ផ្ទះ ហើយដោយសារស្ថានភាពសង្គ្រាម រុស្ស៊ី និងអ៊ុយក្រែន មិនទាន់ប្រែប្រួល ឬមិនទាន់មានសញ្ញាបញ្ចប់ ចំណែកខាងគណៈកម្មការបេតិកភណ្ឌពិភពលោក ក៏មិនទាន់មានចំណាត់ការណ៍អ្វីដែរ។

លោក គង់ ពុទ្ធិការ មានប្រសាសន៍បន្តថា៖ “អាជ្ញាធរព្រះវិហារ កំពុងរង់ចាំមើល តើកិច្ចការនេះនឹងសម្រេចយ៉ាងណា អាស្រ័យលើកកិច្ចប្រជុំ [គណៈកម្មការបេតិកភណ្ឌពិភពលោក]។ ទាល់តែកិច្ចប្រជុំដំណើរការ ទើបយើងអាចយករបៀបវារៈ នៃការស្នើសុំចុះបញ្ជីប្រាសាទកោះកេរចូលបញ្ជីបេតិកភណ្ឌពិភពលោក ដាក់សម្រេចក្នុងកិច្ចប្រជុំហ្នឹង”។

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បញ្ជាក់ថា ប្រសិនស្ថានភាពសង្គ្រាម រុស្សី និង អ៊ុយក្រែន នៅតែបន្ត ហើយកិច្ចប្រជុំ នៅតែបន្តរង់ចាំ ឬត្រូវប្ដូរប្រទេសម្ចាស់ផ្ទះយ៉ាងណាណោះ គឺអាស្រ័យ គណៈកម្មការបេតិកភណ្ឌពិភពលោក និងអង្គការយូនីស្កូ សិក្សា និងពិភាក្សា។ ប្រទេសសមាជិក រង់ចាំលទ្ធផលសម្រេច។

លោក គង់ ពុទ្ធិការ បានឱ្យដឹងថា ការសម្រេច ដាក់បញ្ចូលអ្វីមួយ ចុះបញ្ជីបេតិកភណ្ឌពិភពលោក របស់ គណៈកម្មការបេតិកភណ្ឌពិភពលោក មាន ៣ កម្រិត៖ ទី១ កម្រិតអាក្រក់បំផុត គឺសម្រេចមិនឱ្យចុះបញ្ជីតែម្ដង។ កម្រិតទី២ សម្រេចឱ្យកែសម្រួលឯកសារបន្តិចបន្តួចណាមួយតាមការណែនាំរបស់គណៈកម្មការ និងអ្នកជំនាញ ហើយផ្ញើទៅវិញ រង់ចាំការសម្រេចម្ដងទៀត និងទី៣ បើបេតិកភណ្ឌដែលស្នើទៅនោះគ្រប់លក្ខខណ្ឌហើយ គឺគណៈកម្មការសម្រេចចុះបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកតែម្ដង។

គួរបញ្ជាក់ថា ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។

កាលពីឆ្នាំ ២០១៨ កម្ពុជាបានចុះសិក្សាស្រាវជ្រាវនៅតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ និងប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដើម្បីស្នើដាក់ប្រាសាទខ្មែរទាំងពីរនេះទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្តបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ ១៩៩២ ប្រាសាទព្រះវិហារនៅឆ្នាំ ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ ២០១៧។

ទីតាំងប្រជុំប្រាសាទកោះកេរនេះ គឺជាអតីតរាជធានី “ឆោកគគ៌្យរ” របស់ព្រះបាទជ័យវរ្ម័នទី ៤ ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី ១០ (៩២៨-៩៤២)។ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីក្រុងយសោធរបុរៈ (ក្រុងអង្គរ) ទៅកាន់តំបន់កោះកេរនេះ ក្រោយពេលដណ្ដើមរាជបល្ល័ង្កពីក្មួយរបស់ព្រះអង្គ គឺព្រះបាទយសោវរ្ម័នទី ២ ដែលសោយរាជ្យនៅក្រុងអង្គរ។ ប្រាសាទនេះកសាងឡើងតាមរចនាប័ទ្មកោះកេរ ដែលមានរាងស្រដៀងនឹងពីរ៉ាមីត៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ម្ចាស់ជ័យលាភីសំណេរអង្គរថាលោកមិននឹកស្មានពីលទ្ធផលដែលទទួលបាន

សន្តិសុខសង្គម៧ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ចរាចរណ៍១៩ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានជាតិ១៨ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម