វប្បធម៌ ជំនឿ
កុដិឈើចំណាស់ ២ ខ្នង នៅវត្តព្រះព្រហ្មរ័ត្ន បញ្ចប់ការជួសជុល
គម្រោងជួសជុល និងអភិរក្សកុដិឈើបុរាណ នៅវត្តព្រះព្រហ្មរ័ត្ន ដែលទទួលបានថវិកា និងបច្ចេកទេសទាំងស្រុងពីអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរហើយ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។

អាជ្ញាធរអប្សរា បានឱ្យ “កម្ពុជាថ្មី” ដឹងនៅមុននេះបន្តិចថា បេីតាមបន្ទូលរបស់ ព្រះមហា វិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិការវត្តរាជបូណ៍ កុដិឈើនោះមានដំបូលខ្មែរ ឬកឹង ត្រូវបានសាងសង់ក្នុងអំឡុងទស្សវត្សឆ្នាំ ១៩៤០ ហើយកុដិដែលមានដំបូលប៉ិត ត្រូវបានសាងសង់ក្នុងអំឡុងទស្សវត្ស ១៩៥០។

ក្រោមកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា គឺបានជួសជុលកុដិឈើពីរខ្នង ដែលមានសភាពចាស់ទ្រុឌទ្រោម ពុកផុយ ធ្លុះធ្លាយ និងធ្លាក់បាក់ឱ្យល្អឡើងវិញ ព្រមទាំងជួសជុលពង្រឹងកែលម្អនៅតាមកន្លែងជាច្រើនទៀត ដូចជា ការជួសជុលជញ្ជាំង ជើងជញ្ជាំង តំបូលជាដើម និងផ្នែកសំខាន់នៃគ្រឿងបង្គុំសំណង់មួយចំនួនទៀតឱ្យរួចផុតពីហានិភ័យ និងរក្សាបាននូវភាពរឹងមាំឡើងវិញ។

កុដិឈើចាស់នៅវត្តព្រហ្មរ័ត្ននេះ មានទទឹង ១៣,៦៥ ម៉ែត្រ បណ្តោយ ១៤,៧៨ ម៉ែត្រ និងកម្ពស់ ៧,៧៧ ម៉ែត្រ។ គោលបំណងនៃការងារជួសជុល និងអភិរក្សខាងលើ គឺដើម្បីឱ្យសំណង់កុដិឈើនេះអាចបំពេញតួនាទីរបស់ខ្លួនបន្តទៅទៀត ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ និងការសិក្សារៀនសូត្រ ជាពិសេស រក្សានូវមរតកពីបុរាណ ព្រមទាំងអាចទាក់ទាញចំណាប់អារម្មណ៍របស់ទេសចរមកទស្សនាស្វែងយល់បន្ថែម ក្រៅពីសំណង់ប្រាសាទបុរាណ។

គួរបញ្ជាក់ថា វត្តព្រះព្រហ្មរ័ត្ន គឺជាវត្តដ៏ចំណាស់មួយដែលបានកសាងឡើងនៅតាមបណ្ដោយដងស្ទឹងសៀមរាប ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ក្បែរតំបន់ផ្សារចាស់-ផាប់ស្ទីត។ វត្តនេះត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៣៧១ ហើយបើគិតមកដល់ឆ្នាំ ២០២២ នេះ មានអាយុកាលដល់ទៅ ៦៥១ ឆ្នាំទៅហើយ៕
អត្ថបទ៖ ច័ន្ទ វីរៈ





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ