វប្បធម៌ ជំនឿ
ប្រធាននាយកដ្ឋានបេតិកភណ្ឌជាតិផ្ដាំផ្ញើឱ្យអាជ្ញាធរមូលដ្ឋានជួយថែរក្សាប្រាសាទសក្លឱ្យបានយូរអង្វែង
ប្រាសាទសក្ល ឬហៅថាប្រាសាទប្រុស ស្ថិតនៅក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានក្រសួងវប្បធម៌ជួសជុលរួចហើយ និងបានប្រគល់ឱ្យមន្ទីរវប្បធម៌ខេត្ត បន្តគ្រប់គ្រងថែរក្សាបន្តទៀតនៅថ្ងៃទី០៨ ខែកក្កដាឆ្នាំ២០២២នេះ។

លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី១០ ខែកក្កដានេះបានឱ្យដឹងថាប្រាសាទនេះ បានកសាងនៅចន្លោះសតវត្សទី៨ និងសតវត្សទី៩ ដែលកសាងឡើងតាមរចនាបថប្រាសាទកំពង់ព្រះ បើគិតពីអាយុ កាលប្រាសាទសក្ល មកដល់ពេល នេះមានអាយុកាលជាង១ពាន់ឆ្នាំហើយ។
ថ្មីៗកន្លងមកនេះដោយមើលឃើញពីសភាពប្រាសាទសក្ល នេះកាន់តែទ្រុឌទ្រោមទៅៗ លោកអ៊ុកសុខាអគ្គនាយកដ្ឋានបេតិកភណ្ឌជាតិ នៃក្រសួងវប្ប ធម៌បានធ្វើការជួស ជុលរយះពេលជិត ៣ ខែ នូវតួរប្រាសាទមួយចំនួនដែលមានសភាពទ្រុឌទ្រោមឲ្យមានសភាពរឹងមាំឡើងវិញ ដោយក្រែងមានការបាក់ស្រុតដោយប្រការណាមួយ ហើយបានប្រគល់ឱ្យមន្ទីរវប្បធម៌ខេត្តបន្តការថែទាំនិងគ្រប់គ្រងបន្តទៀត។

លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានបញ្ជាក់ទៀតថា បច្ចប្បន្មទីធ្លាប្រាសាទសក្លមានសភាពតូចចង្អៀត ដែលមិនអាចចតយានយន្តរបស់ភ្ញៀវទេ សចរណ៍បានច្រើនឡើយ។
ដូច្នេះក្នុងនាមលោកជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ស្នើសុំអាជ្ញាធរមូលដ្ឋានជួយសម្របសម្រួលពង្រីកទីធ្លាប្រាសាទឲ្យបានធំទូ លាយសម្រាប់ទទួលភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តអាចចតយានយន្តបាន។

ជាមួយគ្នានេះដែរលោក អ៊ុក សុខា ប្រធាននាយកដ្ឋានបេតិកភណ្ឌជាតិ ក៏បានផ្តាំផ្ញើរ ដល់មន្ទីរវប្បធម៌នឹងសិល្បៈខេត្ត និងអាជ្ញាធរមូលដ្ឋានរួមនិងប្រជាពលរដ្ឋត្រូវរួមគ្នាបន្តគ្រប់គ្រងថែរក្សាប្រាសាទសក្លដែលជាសម្បត្តិវប្បធម៌ជាតិយើង ឲ្យបានគង់វង្សសម្រាប់កូនចៅយើងជំនាន់ក្រោយ បានឃើញនិងបានស្គាល់អំពីពីស្នាដៃកសាងរបស់បុព្វបុរសខ្មែរយើងពីជំនាន់ដើម៕
អត្ថបទ៖ ឈៀងថារិទ្ធ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់