Connect with us

វប្បធម៌ ជំនឿ

លោកតា​វ័យ​៧២​ឆ្នាំ​​ ទម្លាយ​អាថ៌កំបាំង ​នៅ​ពីក្រោយ​ការ​ដាំដុះ​ បាន​ផល​ដូច​ក្តី​ប្រាថ្នា​ តាម​រយៈ​ជំនឿ​អរូបី​

បានផុស

នៅ

រហូតដល់​បច្ចុប្បន្ន​នេះ ជំនឿ​លើ​លោក​តា​ខ្វាក់​នៅ​តែ​មាន សូម្បី​អ្នក​រស់នៅ​តំបន់​លិច​ទឹក​ព្រៃរនាម ​ក្នុងស្រុក​ឯក​ភ្នំ​ជាច្រើន​អ្នក ក៏​នាំគ្នា​បន្ត​ប្រកាន់​លើ​ជំនឿអរូបី​ដ៏​ស័ក្ដិសិទ្ធិ​របស់​(​លោកតា​ខ្វាក់​)​មុន​ផ្តើម​ប្រកបមុខរបរ​ធ្វើស្រែ​ឬ​ដាំ​ដំណាំ​ផ្សេងៗ​ ដើម្បី​ឲ្យ​បាន​​ផល​ដូច​ក្តី​រំពឹង​ទុក​ តាម​ការ​បែរបន់​របស់​អ្នកភូមិ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកតា​ សាំង សាន​ អាយុ​៧២​ឆ្នាំ ​រស់នៅ​ក្នុង​ភូមិ​ស្តី​ក្រោម​ ឃុំ​ព្រែក​ហ្វួ​ង​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង ​នៅ​រសៀល​ថ្ងៃ​ទី​២២​ ខែ​ធ្នូ​ ឆ្នាំ​២០២០​នេះ​ បាន​រៀបរាប់​ឲ្យ​ដឹង​ថា លោកតា​ដឹង​ក្តី​នៅ​អាយុ​ប្រមាណ​ជាង​១០​ឆ្នាំ​ ដែល​លោកតា​បាន​ចងចាំ​និង​ឃើញ​លទ្ធផល​ជាក់ស្តែង​ តាមរយៈជំនឿ​១​នេះ​ ខ​ណៈ​គ្រួសារ​របស់​លោកតា​តែង​តែ​បាន​ទិន្នផល​ពី​ផលដំណាំ​ផ្សេងៗ​ តាម​ក្តី​រំពឹង​ទុក​ ដែល​បាន​បន់ស្រន់​គោរព​នូវ​ដឹងគុណ​ចំពោះ​បារមី​របស់​(​លោកតា​ខ្វាក់​)​។​ លោកតា​បាន​បន្តថា មុន​នឹង​លោកតា​បន្តវេន​លើ​ជំនឿ​នេះ ​ឪពុក​ម្តាយ​របស់​លោកតា​មុន​នឹង​ធ្វើ​កិច្ច​ការងារ​ប្រកបមុខរបរ​ដាំ​ដុះ​ដំណាំ​ធ្វើស្រែ​ឬ​ចម្ការ​ផ្សេងៗ​ជានិច្ចកាល ​តែងតែ​បន់ស្រន់​រំលឹក​គុណ​សុំ​ការ​អនុញ្ញាត​ពី​លោកតា​ខ្វាក់​ ដើម្បី​សុំ​ឲ្យ​លោក​បើកផ្លូវ​ជួយ​ដល់​កូនចៅ​ បានសម្រេច​រាល់​ភារកិច្ច​លើ​ផលដំណាំ​ផ្សេងៗ​បាន​ភោគផល​ច្រើន​ ដើម្បី​ទ្រទ្រង់​ជីវភាព​កូនចៅ​ប្រចាំ​ថ្ងៃ​នោះ​នឹង​បាន​ដូច​ក្តី​បំណង​ហើយ​។

​ដោយ​លោកតា​ លើក​យក​ដំណាំ​មួយ​ប្រភេទ ​បញ្ជាក់​ពី​ការពិត​កាលពី​អំឡុង​ឆ្នាំ​កន្លងទៅ​ថ្មីៗ​នេះ ​គឺ ​ដំណាំ​​ឪឡឹក ខ​ណៈ​លោកតា​មុននឹង​ដាំ​ លោក​តា​បាន​បួងសួង​នឹក​គុណ​ដល់​បារមី​របស់​លោកតា​ខ្វាក់​ សុំ​ឲ្យ​បាន​ភោគផល​ច្រើន​នៅ​ឆ្នាំ​នោះ​ ហើយ​ផល​ឪឡឹក​បាន​ហុច​ច្រើន​មែន​លក់​បាន​ក្នុង​មួយ​ហិកតា​ចំនួន​១០​លាន​រៀល ​ដូច​ការ​បែរបន់​យ៉ាង​ពិត​ប្រាកដ​មែន​។​ ក្រោយ​បាន​ផល​ដូច​បំណង​លោកតា ​ក៏បាន​សែន​ជូន​ដល់​បារមី​លោកតា​ខ្វាក់​ ដែល​បាន​សន្យា​មាន​ដូចជា ចេក ​ស្រា និង​ជ្រូក​ខ្វៃ​ដោយ​ថ្វាយ​លោកតា​ខ្វាក់​តាម​ការកំណត់​ឬ​សន្យា​។​

ប្រភព​ពី​អ្នកភូមិ​មួយ​ផ្សេងទៀត ​ទាក់ទិន​នឹង​ភាព​ស័ក្ដិសិទ្ធិ​របស់​លោកតា​ខ្វាក់​បាន​រៀប​រាប់​ថា ​កាលពី​អំឡុង​ជិត​៧០​ឆ្នាំមុន ​គាត់​បាន​ឮ​ឪពុក​ម្តាយ​និយាយ​តំណាល​ថា ​ពួកគាត់​បាន​ដើរចូល​ទៅ​ក្នុង​ព្រៃ​ ដើម្បី​កាប់​ឈើ​ក៏បាន​ជួបប្រទះ​ជាមួយ​ហ្វូង​សត្វ​ដំរី​១​ហ្វូង​ហើយ​ដំរី​នោះ​ ក៏បាន​ដេញ​ពួក​គាត់​រត់​ព្រាត​ជាមួយគ្នា​ ដោយ​សា​រតែ​ភ័យ​ពេក​ គាត់​ក៏បាន​នាំគ្នា​ស្រែក​ខ្លាំងៗ​បួងសួង​ដល់​លោកតា​ខ្វាក់​ឲ្យ​ជួយ​ដេញ​ដំរី​និង​បញ្ចៀស​នូវ​គ្រោះកាច​នេះ​ ស្រាប់តែ​ភ្លាមៗ​នោះ​ ហ្វូង​ដំរី​បាន​ឮ​ឈ្មោះ​លោកតា​ខ្វាក់​ក៏​នាំគ្នា​ដើរ​ចេញពី​ពួកគាត់​អស់​តែ​ម្តង​ទៅ​។ ការ​ដំណាល​ខាង​លើ​នេះ​ នៅ​ខ​ណៈ​ដែល​កាលណោះ​ឈ្មោះ​លោកតា​(​ស្តើង​)​បាន​នាំ​គ្រួសារ​ទៅលេង​បងប្អូន​នៅ​តំបន់​ខាងលើ​នេះ ហើយ​បាន​ដេក​ចំ​កន្លែង​ ដែល​អ្នកភូមិ​ហៅថា​ ជា​កន្លែង​ផ្លូវ​របស់​ព្រលឹង​ហ្វូង​ដំរី​ ដែល​មាន​អ្នកតា​កាន់​ហើយ​ ពេល​អ្នកភូមិ​ប្រាប់​ហើយ​តែ​តា​ស្តើង​ ដែល​ទៅលេង​សាច់ញាតិ​នៅ​ភូមិ​ខាងលើ​មិន​ជឿ​ហើយ​បែរជា​និយាយ​ចំអក​ថា ​គាត់​កំពុងតែ​រក​ជើង​ដំរី​ធ្វើ​ប្រអប់​ស្លា​មិនបាន​ផង​លុះ​ព្រឹក​ឡើង ​តា​ស្តើង​បាន​ស្លាប់​ទាំង​មិន​សម​ហេតុផល​នៅ​ក្នុង​មុង​តែ​ម្ត​ង​ទៅ​ ធ្វើ​ឲ្យអ្នកភូមិ​មានការ​សោកស្ដាយ​នឹង​កាន់​តែ​មាន​ជំនឿ​ថែមទៀត​រហូតដល់​បច្ចុប្បន្ន​។

​ប្រភព​ដដែល​បន្ត​រឿង​១​ទៀត​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​មួយ​កន្លង​ទៅ​មុន ​លោក​ចុះ​ភ្ជួររាស់​ធ្វើស្រែ​លោក​បាន​បន់ស្រន់​ដល់​លោកតា​ខ្វាក់​ថា ​ឆ្នាំនេះ​បើ​ធ្វើ​ស្រូវ​កើត​ល្អ​ចំណេញ​ប្រាក់​ច្រើន​លោក​នឹង​សង់​ស្ពាន​មួយ​ឆ្លងកាត់​ប្រឡាយ ​ដើម្បី​ងាយស្រួល​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ បាន​ឆ្លងកាត់​ទៅមក​ផង ហើយ​កាលណោះ​ទិន្នផល​ស្រូវ​របស់​គាត់​ ក៏បាន​សម្រេច​ដូច​ការ​ចង់បាន​មែន​ រួចហើយ​លោក​ក៏បាន​នាំគ្នា​សាងសង់​ឈើ​មួយ ​ដែល​បន្សល់ទុក​រហូតដល់​បច្ចុប្បន្ន​នេះ​តែ​ម្តង​។

​លោកតា​ សាំង​ សាន្ត​ បន្ត​បន្ថែម​ថា បើ​ទោះ​បី​ជំនឿ​អរូបី​ខាងលើ​បាន​កើត​មាន​លើ​ប្រជាជន​នៅ​តំបន់​ដែនទឹក​ព្រៃរនាម​ពេញបន្ទុក​យ៉ាង​ណា​ក៏​ដោយ​ចុះ​ ក៏​គាត់​មិនដែល​បាន​ឃើញ​រូបសំណាក​របស់​អ្នកតា​ខ្វាក់​ឲ្យ​បាន​ច្បាស់លាស់​នៅឡើយ​ទេ​។​ ខ​ណៈ​បច្ចុប្បន្ន​នេះ​ បាន​ដឹង​និង​ឃើញ​ត្រឹមតែ​វិញ្ញាណ​លោកតា​ខ្វាក់​មក​ស្ថិត​ចូល​រូប​មីង​ឈ្មោះ​(​រ៉ើ​ន​)​នៅ​ភូមិ​បាក់រទេះ​ ដែល​ត្រូវជា​មីង​របស់​លោកតា​តែប៉ុណ្ណោះ ​ហើយ​សម័យកាល​បច្ចុប្បន្ន​នេះ ​អ្នកស្រុក​បាន​ត្រឹម​តែ​គូរ​រូប​លើ​ដុំថ្ម​និង​ដុំ​ឈើ​ ដែលមា​ន​ទម្រង់​ជា​មនុស្ស​ ហើយ​យក​ជា​តំណាង​លោកតា​ខ្វាក់​នៅ​តាម​ទីកន្លែង​ផ្សេងៗ​គ្នា​ដូចជា នៅ​ក្នុង​បរិវេណ​ផ្ទះ លើដី​ទី​ទួល​ ក្រោម​ដើមឈើ​ធំៗ​ឬ​នៅ​តាម​ជ្រុង​ដី​ចម្ការ​រៀងៗ​ខ្លួន​ជាដើម​ សម្រាប់​បួងសួង​មុន​ពេល​ផ្តើម​ប្រកប​ធ្វើស្រែ​ចម្ការ​ឬ​បន់ស្រន់​នៅ​ពេល​កូនចៅ​ឈឺ​ថ្កាត់​ម្តងៗ ​ផង​ដែរ​៕

អត្ថបទ៖ ​សៅ សារិទ្ធ

សូមចុចអាន៖ ​ស្អាងភ្នំបង្កប់​រឿង​អាថ៌កំបាំង អ្នក​ស្រុក​ទាំង​ព្រហ្មញសាសនា​ និង​ព្រះពុទ្ធ​សាសនា គោរពបូជាតៗគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម