វប្បធម៌ ជំនឿ
“កាក់ប្រាក់” ក្នុងយល់សប្តិជាប្រផ្នូលពាក់ព័ន្ធបញ្ហាហិរញ្ញវត្ថុ
ជំនឿអំពីការទស្សន៍ទាយរបស់ប្រជាជនខ្មែរមានច្រើនទម្រង់ណាស់។ ជាមួយគ្នាដែរ សុបិនជាផ្នែកមួយនៃជំនឿ ហើយសុបិនឃើញកាក់ប្រាក់ គឺជាសុបិនមួយដែលមនុស្សជាច្រើនតែងតែប្រើដើម្បីបកស្រាយអំពីប្រផ្នូលផ្សេងៗ។ សុបិននេះ ជារឿយៗផ្សារភ្ជាប់ទៅនឹងបញ្ហាហិរញ្ញវត្ថុរបស់ម្ចាស់សុបិន ខណៈវាត្រូវបានបកស្រាយដូចខាងក្រោម៖

សុបិនសន្សំកាក់ប្រាក់
ទស្សន៍ទាយថា អ្នកនឹងទទួលបានទ្រព្យសម្បត្តិមកវិញយ៉ាងច្រើន ដោយការវិនិយោគ។ ប៉ុន្តែក្នុងអំឡុងពេលនេះ ចូរប្រយ័ត្ននឹងការចំណាយលើមនុស្សជិតស្និទ្ធ។ កុំជឿទុកចិត្តនរណាម្នាក់ដោយងាយពេក។ យ៉ាងណាមិញសម្រាប់អ្នកនៅលីវ សុបិននេះត្រូវបានគេជឿថា អតីតគូស្នេហ៍នឹងវិលត្រឡប់មកវិញ។
សុបិនរើសបានកាក់ប្រាក់
បើអ្នកណាសុំខ្ចីប្រាក់ កុំទាន់ឱ្យគេខ្ចី ព្រោះអ្នកនឹងមិនទទួលបានប្រាក់បង្វិលមកវិញនោះទេ ឬមិនអ៊ីចឹងទេ បើគេសងមកក្ដី អ្នកនិងកូនបំណុលអាចមានបញ្ហាជម្លោះនឹងគ្នា។ ក្នុងអំឡុងពេលនេះ ចូរត្រូវប្រយ័ត្នចំពោះការចំណាយប្រចាំថ្ងៃផងដែរ។ ចំណែកការងារនិងជំនួញអាចរងសម្ពាធខ្លះដែរ ប៉ុន្តែបើមិនអន្ទះអន្ទែង ហើយរង់ចាំបន្តិចទៀត អ្នកនឹងឆ្លងកាត់ឧបសគ្គបាន។
សុបិនឃើញកាក់ប្រាក់រាយប៉ាយលើដី ឬឥដ្ឋ
អ្នកប្រហែលជាត្រូវខ្ជះខ្ជាយលុយយ៉ាងច្រើនលើរឿងដែលមិនសំខាន់។
សុបិនឃើញឱ្យកាក់ប្រាក់ទៅឱ្យនរណាម្នាក់
បកស្រាយថា អ្នកនៅលីវមានលាភសំណាងក្នុងរឿងស្នេហា។ អ្នកនឹងរកឃើញមិត្ត១០០ឆ្នាំ ដែលមានជំហរហិរញ្ញវត្ថុល្អ។ ប្រសិនបើអ្នកទើបរៀបការរួច អ្នកនឹងមានកូនឆាប់ៗនេះហើយ។ ប្រសិនអ្នករកស៊ីជួញដូរ ឬម្ចាស់បំណុល នេះជាសញ្ញាល្អ ព្រោះកូនបំណុលនឹងយកប្រាក់មកសងអ្នកវិញ។
សុបិនជ្រុះបាត់កាក់ប្រាក់
សុបិននេះ មានន័យថា អ្នកនឹងមានការផ្លាស់ប្តូរក្នុងវិស័យការងារ ហើយវាអាចធ្វើឱ្យអ្នកនឿយហត់បន្តិច។ ដូច្នេះប្រសិនចង់ប្ដូរការងារ អំឡុងពេលនេះ មិនគួរប្ដូរការងារទេ។ យ៉ាងណាមិញ អ្នកដែលមានបញ្ហាសុខភាពយូរមកហើយ នឹងជាសះស្បើយពីជំងឺ៕
អត្ថបទ៖ សន្យា
ចុចអាន៖ យល់សប្តិឃើញ “កណ្ដុរ” ជាសញ្ញាជម្លោះនៅក្នុងគ្រួសារ
ចុចអាន៖ ដាក់កាក់ប្រាក់ក្នុងកាបូប ឬមានព្យួរនៅផ្ទះ ជានិមិត្តរូបហៅលាភសក្ការចូលឥតដាច់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ