Connect with us

វប្បធម៌ ជំនឿ

ពិធីសែនចងដៃ នៃពិធីរៀបការ ជនជាតិដើមភាគតិចគ្រឹង ដែលយើងមិនធ្លាប់ដឹង

បានផុស

នៅ

ប្រពៃណីបងប្អូនជនជាតិដើមភាគតិច គ្រឹង ពេលណាឪពុកម្តាយទាំងសងខាងទទួលដឹងឮថា កូនប្រុស និងកូនស្រី មានទំនាក់ទំនងគ្នា ចង់រស់នៅជាមួយគ្នាជាប្ដីប្រពន្ធហើយ ឪពុក ម្តាយខាងស្រី​ក៏បង្គាប់​ឱ្យ​កូនប្រុសមកជួយធ្វើការងារមួយចំនួននៅផ្ទះខាងស្រី ដើម្បីសម្គាល់មើលពីអត្តចរិត និងមើលពី​សកម្មភាពការងាររបស់កូនប្រុសនោះរយៈពេលប្រហែលមួយឆ្នាំ ចំណែកខាងកូនស្រី ក៏ត្រូវទៅជួយធ្វើការងារខាងប្រុសខ្លះៗវិញដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ ការកំណត់ពេលវេលារៀបការ  លោក ថុល យុពង្ស ជាប្រធានការិយាល័យសិប្បកម្ម សូនរូប ទទួលបន្ទុកការងារមត៌កវប្បធម៌អរូបី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី បានឱ្យ “កម្ពុជាថ្មី” ដឹងថា ពិធីរៀបការកូនចៅរបស់បងប្អូនជនជាតិដើមភាគតិច គ្រឹង រៀបចំឡើងនៅ​ពេលបូតស្រូវចម្ការ ឬពេលប្រមូលភោគផលទុកដាក់រួចរាល់ហើយ ក្នុងអំឡុងពី ខែ១ ដល់ខែ៣ ដែលជាខែបងប្អូនអ្នកភូមិទំនេរច្រើន។ ពេលនោះគ្រួសារខាងស្រី រកមេអណ្តើកម្នាក់ (ស្រី)និង គ្រួសារខាងប្រុសរកមេណ្ដើកម្នាក់ (ប្រុស) ដើម្បីមកពិភាក្សាក្នុងពេលរៀបការ និងតម្រូវឱ្យ​មេអណ្ដើក​ទាំងពីរទទួលខុសត្រូវចំពោះការខុសឆ្គងទាំងឡាយរបស់ប្តី ប្រពន្ធថ្មីនេះ។

លោក ថុល យុពង្ស លើកឡើងថា៖ “ចំពោះពិធីរៀបការ គេរៀបចំឡើងជា ៦ ដំណាក់កាល។ ដោយសុំលើកយកតែ ដំណាក់កាលទី១ មកបង្ហាញសិន គឺ ពិធីសែនចងដៃពេលព្រឹក នៅផ្ទះកូនកំលោះ។ ពិធីនេះមានលំដាប់សម្រាប់​សែនព្រេន ត្រូវមានមាន់ ១ ក្បាល និងស្រា ៣ ពាង”។

លោក ថុល យុពង្ស លើកឡើងបន្តថា៖ “មេអណ្ដើកម្នាក់ទៅកាប់មាន់​ដើម្បី​ស្ងោរ​ទុក​រៀបសែនព្រេន មេអណ្ដើកម្នាក់ទៀត និងកូនកំលោះទៅដងទឹកមកចាក់ពាងស្រា។ បន្ទាប់មក​គ្រួសារទាំងសងខាង ព្រមទាំងសាច់ញាតិបងប្អូនដែលបានមកចូលរួមក្នុង​កម្មវិធីនាំគ្នាហូបបាយ​សិន លុះពេលរសៀលទើបរៀបពិធីសែនព្រេន”។

លោក សាមៀន ចាម៉ាក់ ចាស់ទុំ ក្នុងភូមិ និងជាមេអណ្ដើក បានឱ្យដឹងថា របៀបនៃការសែនព្រេន រៀបការរបស់ជនជាតិដើមភាគតិចគ្រឹង គឺ មេអណ្ដើកម្នាក់យកចង្អេរមួយមកដាក់មាន់ស្ងោរ ហើយមេអណ្ដើកម្នាក់ទៀតយកបំពង់បឺតទៅដោតក្នុងពាងស្រា និងយកឈើដោតបេះដូងមាន់មក​ដាក់​នៅមាត់ពាងស្រាទាំងបី រួចយកបន្ទះឫស្សីធ្វើពិធី គៀសមាត់ពាង ភាសាគ្រឹង “រើរឹស” ទាំងបី​ពាងដើម្បីបន់ស្រន់ដល់អារក្ស ជីដូនជីតា ឱ្យពួកគាត់ទទួលដឹងលឺ និងជួយថែរក្សា​កូនកំលោះ ដែលត្រូវចេញទៅរស់នៅខាងផ្ទះកូនក្រមុំ។ បន្ទាប់មកឪពុកខាងប្រុសយកស្លឹកចេកខ្ចប់បាយ សម្លរ ថ្នាំជក់ ស្លា ម្លូ រួមស្រោចស្រាពីលើកញ្ចប់ស្លឹកចេកនោះ ដើម្បីសែនព្រេនឱ្យខ្មោច ដែលថែរក្សានៅក្នុងផ្ទះ។

លោក សាមៀន ចាម៉ាក់ លើកឡើងបន្តថា៖ “លក្ខខណ្ឌពេលផឹកស្រាពាង គឺ​ ឪពុក ម្តាយខាង​ប្រុសជូនស្រា ១ ពាងឱ្យមេអណ្ដើក​ទាំងសងខាង​សម្រាប់ផឹក រីឯស្រា ១ ពាង សម្រាប់ឪពុកម្តាយ​ទាំង​សងខាងផឹក និងស្រា ១ ពាងទៀត សម្រាប់សាច់ញាតិបងប្អូនដែលបានចូលរួមផឹក។ បន្ត​ផឹកស្រាពាងកំដររហូតដល់ម៉ោងប្រហែល ២ រសៀល ទើបក្រុមគ្រួសារខាងប្រុស និងសាច់ញាតិ​ចេញដំណើរទៅធ្វើពីធីនៅផ្ទះខាង​ស្រីវិញ​ម្តង”។

លោក សាមៀន ចាម៉ាក់ បានឱ្យដឹងបន្ថែមថា ក្នុងពិធីនោះដែរ ម្តាយកូនកំលោះផឹកផង រៀបចំ​សម្ភារៈ​ប្រើប្រាស់របស់កូនកំលោះមួយចំនួន​ផង​ដែរ ដើម្បីយកទៅរស់នៅផ្ទះខាងស្រីមានដូចជា៖ កាផា ១ កូនកាំបិត ១ កាំបិតផ្គាក១ ដឹង ១ ស្នា ១ អង្ករមួយដប តំណាងព្រលឹង អំបិលមួយដប កន្ទេល ១ ភួយ ១ សំពត់ ១ អង្ករមួយចាន។

គួរបញ្ជាក់ថា នៅក្នុងពិធីពិធីសែនចងដៃពេលព្រឹក នៅផ្ទះកូនកំលោះ របស់បងប្អូនជនជាតិដើម​ភាគតិចគ្រឹង ប្រើភ្លេងសម្រាប់កំដរក្នុងពិធី ដោយក្រុមសិល្បៈវាយគង ៥ ផ្លែ លេងបទស៊ីផឹក “ហ្គងញៀត”៕

អត្ថបទ៖ ច័ន្ទវីរៈ

សូមរង់ចាំអានអត្ថបទ៖ “ពិធីសែនទទួលកូនកំលោះពេលល្ងាចនៅផ្ទះកូនក្រមុំ នៃជនជាតិដើមភាគតិច គ្រឹង” បន្តទៀត។

សូមចុចអានព័ត៌មានពាក់ព័ន្ធ៖ “មកដឹង ទំនាក់ទំនងស្នេហាមុនរៀបការ របស់ ជនជាតិដើមភាគតិច គ្រឹង ខេត្តរតនគិរី”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៩ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១១ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម