វប្បធម៌ ជំនឿ
ខ្លោងទ្វារខាងលិច ប្រាសាទចៅស្រីវិបុល បញ្ចប់ការជួសជុល
អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុល ខ្លោងទ្វារខាងលិច ប្រាសាទចៅស្រីវិបុល។

ខ្លោងទ្វារខាងលិច ប្រាសាទចៅស្រីវិបុល មានសភាពទ្រុឌទ្រោមខ្លាំង ដោយការបាក់ស្រុត និងបានដួលរលំអស់មួយផ្នែកធំ ត្រូវបានជួលជុលចាប់ផ្តើមពីឆ្នាំ២០២០ និងបានបញ្ចប់រួចរាល់ហើយនៅឆ្នាំ២០២២ នេះ។

ដោយផ្អែកលើស្ថានភាពខូចខាត នៃតួខ្លោងទ្វារទាំងមូល ក្នុងរយៈពេលជិត ២ ឆ្នាំនៃដំណើរការជួសជុល ក្រុមអ្នកបច្ចេកទេសបានអនុវត្តតាមវិធីសាស្រ្តអាណាស្ទីឡូស (Anastylosis) ដោយធ្វើការរុះរើតួខ្លោងទ្វារចេញទាំងស្រុង ដើម្បីធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធគ្រឹះ ជួសជុលថ្មដែលបែកបាក់ ពុកផុយ និងរៀបផ្គុំតួខ្លោងទ្វារប្រាសាទឡើងវិញទៅតាមទម្រង់ដើម។

ប្រាសាទចៅស្រីវិបុល ត្រូវបានកសាងឡើងក្នុងអំឡុងសតវត្សទី១១ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ តាមរចនាប័ទ្មឃ្លាំង និងបច្ចេកទេសសំណង់ប្រហាក់ប្រហែលទៅនឹង ប្រាសាទភ្នំជីសូរ វត្តបាសែត និងវត្តឯកភ្នំ។

គួរបញ្ជាក់ថា ប្រាសាទនេះរងការខូចខាតច្រើនអន្លើដោយសារសង្រ្គាម ដែលប្រើប្រាស់ប្រាសាទជាទីតាំងសមរភូមិ និងកត្តាមនុស្សលួចគាស់កកាយរកវត្ថុមានតម្លៃជាដើម។ ម្យ៉ាងទៀត ដោយសារអាយុកាលរបស់ប្រាសាទ និងដើមឈើធំៗដុះឫសជ្រែកថ្មបណ្តាលឱ្យប្រាសាទដួលរលំ។

ចាប់ពីឆ្នាំ២០០៧ មក អាជ្ញាធរជាតិអប្សរា បានថែទាំអភិរក្ស ដោយផ្តោតទៅលើការងារទល់ទ្រ ការទប់ស្កាត់ការដួលរលំបន្ត និងការរៀបចំធ្វើផែនទីហានិភ័យ ដើម្បីតាមដានស្ថានភាពគ្រោះថ្នាក់នៃប្រាសាទនេះជាប្រចាំ៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា