វប្បធម៌ ជំនឿ
សុបិនឃើញ “មាស” មិនមែនជាប្រផ្នូលល្អទាំងអស់ទេ!
មាស ជាទ្រព្យដ៏មានតម្លៃតាំងពីបុរាណកាលមក។ រហូតមកទល់សព្វថ្ងៃ មាសនៅតែមានតម្រូវការដោយអ្នកវិនិយោគ និងក្រុមអភិជន។ មិនតែប៉ុណ្ណោះ មាសក៏ជាផ្នែកមួយនៃជំនឿ និងទំនាយរបស់ប្រជាជនផងដែរ។ ក្នុងជំនឿទាំងនោះ គេឃើញថា យល់សប្តិឃើញមាសជាប្រផ្នូលអំពីស្ថានភាពរស់នៅ។

ខាងក្រោមជាការបកស្រាយនៃសុបិនឃើញមាស៖
សុបិនបាត់មាស ហើយរកមិនឃើញវិញសោះ
វាជាប្រផ្នូលប្រាប់អំពីការបាត់បង់ទ្រព្យសម្បត្តិនៅក្នុងជីវិតពិត។ ចូរកុំឲ្យអ្នកណាខ្ចីលុយស្រួលៗឱ្យសោះ ព្រោះអ្នកកំពុងប្រថុយប្រថានណាស់ ខណៈលុយដែលគេយកចេញទៅ មិនប្រាកដនឹងបានមកវិញទេ។
សុបិនមាសបាត់ តែរកឃើញវិញ
សុបិននេះមានន័យថា ការផ្លាស់ប្តូរផ្សេងៗ នឹងចូលមកក្នុងជីវិតរបស់អ្នក ហើយវានឹងក្លាយជាការផ្លាស់ប្តូរក្នុងទិសដៅកាន់តែប្រសើរឡើង។ អាជីពរបស់ប្ដូរទៅកាន់ភាពវិជ្ជមាន អ្នកត្រូវមេកោយទុកចិត្តឱ្យទទួលភារកិច្ចសំខាន់ៗ។ ចំពោះគូស្នេហ៍ អ្នកដែលធ្លាប់មានបញ្ហានឹងផ្សះផ្សាគ្នាវិញ ហើយអាចមានដំណឹងល្អចូលរោងការឆាប់ៗ។
សុបិនបាត់ចិញ្ចៀនមាស
នេះមិនមែនជាសុបិនល្អទេ។ វាជាសញ្ញាប្រាប់ឱ្យដឹងមុនថា អ្នកអាចមានបញ្ហាឈ្លោះប្រកែកជាមួយសមាជិកគ្រួសារ។ ក្នុងអំឡុងពេលនេះ អ្នកមិនគួរវិនិយោគ ឬប្រឡូកខ្លួនជាមួយលេងល្បែងស៊ីសងឡើយ។។
សុបិនបាត់ខ្សែកមាស
ទស្សន៍ទាយថា អ្នកអាចចាញ់បោកមនុស្សដែលទុកចិត្តបំផុត ធ្វើឱ្យខាតបង់ទាំងលុយកាក់ ទ្រព្យសម្បត្តិ និងទំនុកចិត្ត។
សុបិនបាត់ខ្សែដៃមាស
អ្នកទំនងជាខាតបង់ប្រាក់ច្រើន នៅពេលភ្ញាក់ពីដំណេកមក។ ដូច្នេះ គួរកុំវិនិយោគជាមួយនរណាម្នាក់ក្នុងអំឡុងពេលនេះ ចូរទុកប្រាក់ឱ្យនៅជាមួយអ្នកសិនចុះ។
សុបិនបាត់ក្រវិលមាស
ក្រវិលមាស ដែលបាត់ក្នុងសុបិន ជាប្រផ្នូលនៃការបាត់បង់មនុស្សជាទីស្រឡាញ់ អាចជាសាច់ញាតិ ឬមិត្តភក្តិជាដើម។
សុបិនមានគេឱ្យមាស
វាជាសុបិនល្អ! វត្ថុដែលបាត់នឹងត្រូវរកឃើញ ប្រាក់ដែលគេខ្ចី នឹងបានប្រគល់មកវិញ។ មិនតែប៉ុណ្ណោះ អ្នកក៏មានសំណាងទទួលបានការគាំទ្រពីមនុស្សពេញវ័យជុំវិញខ្លួនផងដែរ៕
អត្ថបទ៖ សន្យា

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?