Connect with us

វប្បធម៌ ជំនឿ

ទាយបុគ្គលិកលក្ខណៈ តាមរយៈពណ៌ដែលអ្នកចូលចិត្ត

បានផុស

នៅ

របស់ដែលអ្នកទិញ របស់របរប្រើប្រាស់ តន្ត្រីដែលអ្នកស្តាប់ ភាពយន្តដែលអ្នកមើល សុទ្ធតែឆ្លុះបញ្ចាំងពីអ្នកជានរណា រួមទាំង ពណ៌ដែលអ្នកចូលចិត្តផងដែរ។ តោះមើលថាតើមានប៉ុន្មាន%នៃពណ៌ដែលអ្នកចូលចិត្តត្រូវនឹងបុគ្គលិកលក្ខណៈរបស់អ្នក។

១ ពណ៌ខ្មៅ អ្នកចូលចិត្ត​ពណ៌​ខ្មៅគឺមានភាព​ជាអ្នកដឹកនាំ ជាមនុស្ស​និយាយត្រង់ មិនប្រយោល ​មាន​គោលការណ៍​ក្នុងជីវិត និងមានដំណើរការគិតជាប្រព័ន្ធ ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​ភ្លាមៗ ប៉ុន្តែទាំងនេះមាន​គុណ​វិបត្តិមួយ​ចំនួន​ក្នុង​ក្រសែភ្នែក​អ្នក​ដទៃ អ្នក​អាច​ជា​ចៅហ្វាយនាយ​ហួសហេតុ​ពេក ស្មោះត្រង់​ពេក ហើយ​អ្នក​អាច​មើល​ទៅ​ត្រជាក់​ពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ពណ៌​ប្រផេះ អ្នក​ជា​មនុស្ស​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្លាំង​ និងមាន​ទេពកោសល្យ រហូតដល់ការបង្កើតការងារ​ដែលគេស្គាល់ថា​ជា អ្នកគឺជាមនុស្ស​ខាង​វិញ្ញាណ​ណាស់។ អ្នក​ចូល​ចិត្ត​កន្លែង​ស្ងាត់​ ដើម្បី​នៅ​ជាមួយ​ខ្លួន​ឯង និងចៀសវាងភាពវឹកវរ។

៣ ពណ៌ស មនុស្សនេះ​និយម​មានភាពអាថ៌កំបាំងបន្តិច ជួនកាល​វា​អាច​បង្ក​ឲ្យ​មានការ​ធ្វេសប្រហែស​។ អ្នក​គឺជាមនុស្សដែលមាន​ជំនាញ ដោយ​មិន​គិត​ពីលទ្ធផល ប៉ុន្តែ​រឿងទាំងនេះ​ធ្វើឲ្យ​អ្នក​រឹងមាំ និង​ពោរពេញ​ដោយ​ថាមពល​ដើម្បី​ធ្វើអ្វីៗ

៤ ពណ៌ក្រហម បុគ្គលនេះ​ជាមនុស្សប្រភេទពូកែ​អ្នករុករក មានកល​ល្បិច​បន្តិច ហើយ​​គឺ​ជា​អ្នក​ពូកែសុបិន ចូលចិត្ត​ផ្ដួចផ្ដើម​គំនិតថ្មីៗ ដូចជាការធ្វើដំណើរជាមួយ​មិត្តភ័ក្ដិ។ អ្នក​ជា​អ្នក​សង្កេត​ការណ៍ យកចិត្តទុកដាក់​ជុំវិញ ថា​តើ​វា​ជា​និស្ស័យ រួមទាំងអាកប្បកិរិយា​របស់​មនុស្ស​ជុំវិញ​យ៉ាង​ដូចម្ដេច។

៥ ពណ៌លឿង អ្នកមានភាពរសើបខ្លាំង និយាយស្លូតបូត និងមានគំនិតច្នៃប្រឌិតគ្មានដែនកំណត់ និងដឹងពីរបៀបប្រើវាបានល្អ អ្នកគឺជាអ្នកដែលមានចក្ខុវិស័យ និងការមើលឃើញឆ្ងាយ ប៉ុន្តែពេលខ្លះអាចមានការខ្មាស់អៀន​ខ្លះ និងចៀសវាងការបង្ហាញអារម្មណ៍ទៅកាន់​អ្នកដទៃ។

៦ ពណ៌ទឹកក្រូច បុគ្គលិកលក្ខណៈរបស់អ្នកនិយមពណ៌ទឹកក្រូច​ ស្រដៀង​ទៅ​នឹង​អ្នក​ដែល​ចូលចិត្ត​ពណ៌លឿង។ ប៉ុន្តែភាពខុសគ្នាគឺ អ្នក​មាន​ចិត្ត​ទូលាយ ចេះ​ចូល​ទៅ​ជិតសង្គម​ល្អ និងមានទំនួលខុសត្រូវ​ខ្ពស់។ ថ្វីត្បិតតែខ្មាស់អៀនបន្តិច អ្នកគឺជាអ្នកស្វែងរកការរំភើប ស្វាហាប់ ហើយរស់នៅក្នុងបច្ចុប្បន្នកាល។ យ៉ាងណាមិញ អ្នកគឺជាមនុស្សដែលចូលចិត្ត​លាក់​អារម្មណ៍​ខ្លះៗ ហើយ​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​​​ ដឹង​ពី​អ្វី​ដែល​អ្នក​មាន​ការ​ព្រួយ​បារម្ភ។

៧ ពណ៌បៃតង អ្នកជាមនុស្សចូលចិត្តដំណើរ​ផ្សងព្រេង ​មាន​ចិត្ត​ទូលាយ ដូចជា​សប្បាយ អ្នក​មាន​ទំនុកចិត្តលើខ្លួនឯង​ខ្ពស់ រហូត​ដល់​ពេល​ខ្លះ​ វា​អាច​ធ្វើឲ្យ​​អ្នក​ដទៃ​រំខាន​អ្នកវិញ។

៨ ពណ៌​ត្នោត អ្នកចូលចិត្តភាពល្អឥតខ្ចោះ និងមានឧត្តមគតិខ្ពស់ ទាំងជាមួយអ្នកដទៃ ឬសូម្បីតែខ្លួនឯង ហើយពេលខ្លះទាំងនេះអាចនាំឲ្យមានការខកចិត្ត។

៩ ពណ៌ផ្កាឈូក មនុស្សនេះនិយម​ចូលចិត្ត​តុល្យភាព។ អ្នក​ចូល​ចិត្ត​រក្សា​តុល្យភាព​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់​អ្នក។​ មាន​សុទិដ្ឋិនិយម និងមិនចូលចិត្ត​ជម្លោះ រក្សាទំនាក់ទំនង ហើយ​មានស្ថេរភាព​ក្នុង​ស្នេហា មាន​មន្តស្នេហ៍ ចូលចិត្តនៅក្នុងចំណោមមនុស្សជាច្រើន ស្រឡាញ់​សេរីភាព មិន​ចូលចិត្ត​ការតាំងចិត្ត។

១០ ពណ៌ខៀវ បុគ្គលស្រលាញ់ពណ៌ខៀវគឺជាមនុស្សក្លាហានតែ រឹងរូសណាស់ហើយក៏មានស្មារតីការងារខ្ពស់។ ទម្លាប់របស់គេគឺមិនចូលចិត្តមនុស្សបញ្ជា ចូលចិត្តទុកមតិយោបល់ នេះអនុញ្ញាតឲ្យអ្នកក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យ។ អ្នក​ជា​អ្នក​ណែនាំ​ដ៏​ល្អ​ម្នាក់ មាន​មនុស្ស​ជា​ច្រើន​ចង់​មក​រក​អ្នក​ដើម្បី​ទទួល​បាន​ដំបូន្មាន។

១១​ ពណ៌ផ្ទៃមេឃ បុគ្គលនេះចូលចិត្តរ៉ូមែនទិក និងមានការលះបង់ដើម្បីស្នេហាច្រើន។ ចូលចិត្ត​ធ្វើ​ឱ្ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ញញឹម​ភ្ញាក់ផ្អើល មិនថាជាគូស្នេហ៍ មិត្តភក្តិ រួមទាំងសមាជិកគ្រួសារ។ អ្នក​ជា​មនុស្ស​មាន​ចិត្ត​តែ​មួយ ចូលចិត្ត​សន្តិភាព មិន​ចូលចិត្ត​រញ៉េរញ៉ៃ​ជាមួយ​អ្នក​ណា​ឡើយ ហើយ​ក៏​មិន​ចូល​ចិត្ត​អ្នក​ណា​មក​ជ្រៀត​ជ្រែក​កិច្ចការ​របស់​អ្នក​ដែរ

១២ ពណ៌ស្វាយ បុគ្គលនេះមានការច្នៃប្រឌិត​​មើលឃើញឆ្ងាយ​​ ចូលចិត្តស្វែងរកអ្វីដែលថ្មី។ ប៉ុន្តែ​ពេល​ខ្លះ​ទម្លាប់​របស់​អ្នក ​ធ្វើឲ្យ​មនុស្ស​គិត​ថា​អ្នក​ជា​មនុស្ស​អាថ៌កំបាំង ហើយ​ពិបាក​ចូល​ទៅ​ជិត។​ ប៉ុន្តែ​ពេល​ដែល​អ្នក​ស្គាល់​អ្នក វា​មិន​ដូច​អ្វី​ដែល​អ្នក​ដទៃ​គិត​នោះ​ទេ។

ក្រោយបានអានរួច​ តើអ្នកជាមនុស្សស្រលាញ់ពណ៌អ្វីដែរ?

គ្រូ ណុប

ចុចអាន៖រើសទឹកមួយក្នុងចំណោម ៤ នេះ បង្ហាញពីអត្តចរិតពិត និងការសម្រេចចិត្តធំនៅថ្ងៃខាងមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម