វប្បធម៌ ជំនឿ
ក្បួនពាក់ចិញ្ចៀនបង្កើនសំណាង សម្រាប់អ្នកកើតថ្ងៃពុធ
សម្រាប់បុគ្គលដែលកើតក្នុងថ្ងៃពុធ ហើយចង់ឲ្យខ្លួនឯងមានសំណាង និងលាភចូល គ្រូ ណុប សូមណែនាំពីក្បួនពាក់ចិញ្ចៀនជួយបង្កើនសំណាងល្អមានដល់ខ្លួនឯង។
ទន្ទឹមនោះ មុននឹងដឹងថាគួរពាក់ម្រាមដៃណានាំសំណាងល្អ សូមមកដឹងពីចរិតលក្ខណៈរបស់មនុស្សដែលកើតក្នុងថ្ងៃពុធសិន។
បុគ្គលិកលក្ខណៈរបស់មនុស្សកើតថ្ងៃពុធ
ទម្លាប់របស់មនុស្សកើតថ្ងៃពុធ ជារឿយៗជាមនុស្សរសើប មានការខកចិត្តញឹកញាប់ ជាមនុស្សដែលមានរូបរាងត្រជាក់ និងស្ងប់ស្ងាត់នៅខាងក្រៅ ប៉ុន្តែមានភាពស្មោះត្រង់ និងអាចទុកចិត្តបាន។ អ្នកដែលកើតថ្ងៃពុធ ជាមនុស្សដែលមានភាពអត់ធ្មត់ខ្ពស់ ឧស្សាហ៍ព្យាយាម អាចដោះស្រាយគ្រប់រឿងដែលជួបប្រទះ។ អ្នកកើតនៅថ្ងៃពុធ ច្រើនតែត្រូវបានមនុស្សស្រលាញ់ចូលចិត្តច្រើន។

ម្រាមដៃកណ្ដាលខាងឆ្វេង នាំការងារល្អ លុយចូលមកឥតឈប់
ពាក់ចិញ្ចៀននៅលើម្រាមដៃកណ្តាលខាងឆ្វេង ជួយលើកកម្ពស់តួនាទីការងារឲ្យកាន់តែលេចធ្លោ។ ជាពិសេសដើម្បីឲ្យមានភាពជាអ្នកដឹកនាំ ក្នុងការសម្រេចចិត្តកាន់តែប្រសើរ វាក៏ជួយបង្កើនលំហូរនៃហិរញ្ញវត្ថុផងដែរ។
ម្រាមដៃចង្អុលខាងស្តាំ នាំមកនូវស្នេហាល្អប្រសើរ
សម្រាប់អ្នកដែលចង់ពង្រឹងរឿងស្នេហា ការពាក់ចិញ្ចៀននៅលើម្រាមដៃចង្អុលខាងស្តាំ នឹងធ្វើឲ្យហោរាសាស្ត្រស្នេហាលេចធ្លោ (ថ្ងៃពុធជាច្រើនមានសំណាងក្នុងរឿងស្នេហា)។ បើមនុស្សដែលមានគូរួច នឹងជួយលើកទឹកចិត្តឲ្យស្រលាញ់គ្នាបានយូរ ឬជារៀងរហូត។
ទន្ទឹមនោះ គ្រូ ណុប សូមបញ្ចាក់ការពាក់ចិញ្ចៀននាំសំណាងគឺជាជំនឿផ្ទាល់ខ្លួន។ ប៉ុន្តែទោះជាយើងបន្ថែមសំណាងប៉ុណ្ណាក៏ដោយ ក៏ត្រូវតែអមដោយពាក្យល្អ ទង្វើល្អ គំនិតល្អផងដែរ៕
គ្រូ ណុប
ចុចអាន៖ក្បួនពាក់ចិញ្ចៀន ដើម្បីបង្កើនសំណាងសម្រាប់អ្នកកើតថ្ងៃអង្គារ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ