ជីវិតកម្សាន្ដ
ឱកាសកម្រ! កម្មវិធីល្ខោនខ្មែរ រដូវកាលទី ១ ប្រកាសបើកទទួលពាក្យចូលរួមប្រកួតហើយ
លោកអ្នកប្រហែលជាទន្ទឹមរង់ចាំយូរហើយមែនទេ ក្នុងការរបញ្ចេញស្នាដៃសិល្បៈបុរាណរបស់ខ្លួនលើវេទិកា? បើសិនជាលោកអ្នកចង់ចូលរួមចំណែកថែរក្សាវប្បធម៌សិល្បៈខ្មែរឱ្យមានភាពរីកចម្រើន និងគង់វង្ស នេះហើយជាឱកាសដែលត្រូវឆក់យក។ ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់របាំក្បាច់បុរាណខ្មែរគ្រប់ទម្រង់ ជាពិសេសគាស់រំលើងមកវិញនូវទម្រង់ណាដែលប្រឈមមុខនឹងការបាត់បង់ ក៏ដូចជាបណ្ដុះមនសិការ ស្មារតីស្រឡាញ់ និងគាំទ្រវប្បធម៌សិល្បៈខ្មែរបែបបុរាណទៅដល់ស្រទាប់យុវជន យុវនារី ព្រមទាំងស្រទាប់មហាជនទាំងមូល សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង សូមនាំមកជូននូវកម្មវិធីល្ខោនខ្មែរ រដូវកាលទី ១ តម្រូវលើវិញ្ញាសា «ទម្រង់របាំក្បាច់បុរាណខ្មែរ» គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហការផ្សព្វផ្សាយដោយស្ថានីយទូរទស្សន៍ BTV។

បេក្ខជនក្រុមនឹងបានជួបជាមួយគណៈកម្មការទាំងបួនរូប សុទ្ធសឹងជាកំពូលសិល្បករ សិល្បការិនីរបាំបុរាណ និងជាព្រឹទ្ធាចារ្យមានបទពិសោធន៍យូរឆ្នាំលើវិស័យនេះ រួមមាន៖ (១). ឯកឧត្តមសាស្ត្រាចារ្យ ព្រឿង ឈៀង (២). លោកស្រីព្រឹទ្ធាចារ្យ ប៉ែន សុខហួន (៣). លោកជំទាវសាស្ត្រាចារ្យ សុទ្ធ សុម៉ាលី និង (៤). លោកស្រីសាស្ត្រាចារ្យ សំ សត្យា។ លោកទាំងបួនមិនត្រឹមតែជាគណៈមេប្រយោគ ដាក់ពិន្ទុយ៉ាងសុក្រឹតនោះទេ ថែមទាំងជាគ្រូបង្វឹកដោយផ្ទាល់ទៅដល់បេក្ខជនប្រកួតផងដែរ ដែលនេះជាឱកាសដ៏វិសេសវិសាលមួយសម្រាប់បេក្ខជនប្រឡង ក្នុងការដកស្រង់បទពិសោធន៍ និងចំណេះជំនាញពីព្រឹទ្ធាចារ្យសិល្បៈទាំងបួនរូប។

សូមបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនទូទាំង ២៥ រាជធានី-ខេត្ត ដែលមានចំណាប់អារម្មណ៍ចូលប្រកួត លក្ខន្តិកៈងាយស្រួលណាស់ ដោយគ្រាន់តែបំពេញពាក្យចូលរួមប្រកួត ភ្ជាប់ជាមួយថវិកាត្រឹមតែ ១០.០០០ រៀល និងវីដេអូសម្ដែងទម្រង់របាំក្បាច់បុរាណខ្មែរណាមួយ យ៉ាងតិច ៥ នាទី រួចផ្ញើមកកាន់ទំព័រហ្វេសប៊ុករបស់សហភាពសហព័ន្ធជនកម្ពុជា ខេត្តស្វាយរៀង ឬតេលេក្រាមលេខ 099 914 121 ដែលមានឈ្មោះថា «ល្ខោនខ្មែរ UYFC SVR»។ ការទទួលពាក្យចូលរួមប្រកួត និងវីដេអូ ចាប់ពីថ្ងៃទី ២៥ ខែកក្កដា តទៅ រហូតដល់ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២២។

ជយលាភីលេខ ១ នៅវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី នឹងទទួលបានរង្វាន់លើកទឹកចិត្តជាទឹកប្រាក់ ១២ លានរៀល។ ជយលាភីលេខ ២ ទទួលបានទឹកប្រាក់ ៨ លានរៀល និងជយលាភីលេខ ៣ ទទួលបានទឹកប្រាក់ ៤ លានរៀល។
“មិនត្រឹមតែជាការចូលរួមប្រកួត តែយើងទាំងគ្នា ចូលរួមគាំទ្រ អភិរក្ស និងលើកស្ទួយសិល្បៈបុរាណខ្មែរ”។
សម្រាប់ព័ត៌មានលម្អិត និងចម្ងល់ផ្សេងៗ លោកអ្នកអាចទាក់ទងមកលេខទូរសព្ទ 099 914 121៕






-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង