វប្បធម៌ ជំនឿ
ទិដ្ឋភាព ៧ យ៉ាង មនុស្សជិតស្លាប់ហើយរស់ឡើងវិញ តែងជួបប្រទះ
មនុស្សកើត ចាស់ ឈឺ ស្លាប់ ជារឿងធម្មតា ប៉ុន្តែគ្មាននរណាដឹងច្បាស់ឡើយថា ស្លាប់ហើយទៅណាពិតប្រាកដ។ សេចក្ដីស្លាប់ ជារឿងមិនអាចគេចផុត ប៉ុន្តែជាក់ស្ដែងមនុស្សមួយចំនួន ពិតជាធ្លាប់ស្លាប់ហើយរស់ឡើងវិញមែន។
យ៉ាងណាក្ដី ក៏មិនទាន់មានអ្នកវិទ្យាសាស្ត្រណា ហ៊ានសន្និដ្ឋានយ៉ាងច្បាស់លាស់នៅឡើយទេ ព្រោះរឿងបែបនេះគ្មានភស្តុតាង គ្មានអ្វីមកពិសោធន៍ជាក់លាក់សោះ។ ខាងក្រោមនេះ ជាទិដ្ឋភាព ៧យ៉ាង ដែលមនុស្សស្លាប់ហើយរស់ឡើយវិញ យកមកចែករំលែកឲ្យគ្រប់គ្នាមកពិចារណាតាមការគួរ៖
១. ឡើងជណ្ដើរ
មនុស្សប៊ិះស្លាប់ភាគច្រើនមានអារម្មណ៍ថាខ្លួនកំពុងឡើងជណ្ដើរក្នុងទិដ្ឋភាពច្បាស់មួយ ឡើងបណ្ដើរនឹកឃើញកាលរស់នៅបណ្ដើរ ហើយនៅចុងបំផុតបិទបាំងដោយពន្លឺពណ៌សឆ្វាចមិនអាចមើលធ្លុះទេ។ Tony Cicoria ជាគ្រូពេទ្យវះកាត់ឆ្អឹង ធ្លាប់មានបទពិសោធន៍ដូចនេះ នៅពេលដែលគាត់ត្រូវរន្ទះបាញ់កាលពីឆ្នាំ ១៩៩០ គាត់មានអារម្មណ៍ដូចជាគាត់កំពុងឡើងលើជណ្ដើរមួយ ទាំងមានអារម្មណ៍ស្ងប់សុខណាស់។
២. សារពីមនុស្សជាទីស្រឡាញ់ដែលបានស្លាប់ទៅ
ទិដ្ឋភាពមួយទៀតដែលអ្នកជិតស្លាប់ឃើញគឺពួកគេកំពុងមានទំនាក់ទំនងម្ដងទៀត ជាមួយមនុស្សជាទីស្រលាញ់ដែលបាត់បង់ជីវិតដូចគ្នា។ មនុស្សជាច្រើនប្រាប់ថាមានបន្ទប់មួយពោរពេញដោយមនុស្សជាទីស្រលាញ់របស់យើង ហើយពួកគេតែងតែមានសារសម្រាប់អ្នកជានិច្ច។ អ្នកនាង Anita Moorjani ជាអ្នកនិពន្ធសៀវភៅ “What If This Is Heaven?” ពណ៌នាកាលពីនាងសន្លប់មិនដឹងខ្លួន ហើយមានអារម្មណ៍ថានៅក្បែរឪពុកជាទីស្រលាញ់របស់នាង។

៣. ឃើញពន្លឺពណ៌ស
ពន្លឺពណ៌សនោះមិនមែនជាអ្វីគួរឲ្យខ្លាចទេ ផ្ទុយទៅវិញវាធ្វើឲ្យយើងមានអារម្មណ៍ស្ងប់សុខ និងមានក្ដីសុខជាខ្លាំង។ គេជឿថា ពន្លឺសឆ្វាចនោះជាពន្លឺរបស់ព្រះ ឋានសួគ៌ ឬសុគិតិភព។
៤. ឃើញទេពអប្សរ
នារីម្នាក់ពន្យល់ពីពេលនាងទទួលការស្វាគមន៍ពីក្រុមទេពអប្សរ កាលខ្លួនជិតស្លាប់នៅអាយុ ១៩ឆ្នាំ ថាមានពន្លឺព្រះប៉ះស្បែករបស់នាង ចំណែកឯទេពអប្សរ កំពុងនាំនាងឡើងទៅលើរហូតគ្មានទីបញ្ចប់រហូតត្រលប់មកមានជីវិតវិញ។
៥. ភាពទទេ
នៅក្នុងសៀវភៅនិយាយអំពីការស្លាប់ជាច្រើនថា ពេលស្លាប់ភ្លាមយើងកំពុងឈានទៅរកពិភពគ្មានអ្វីសោះ ដែលប្រជាជនខ្មែរស្គាល់ថាសុគិតិភពគ្មានកើតចាស់ឈឺស្លាប់ គឺងងឹតសូន្យឈឹងមានតែភាពស្ងប់សុខ។
៦. ព្រលឹងចេញពីរាងកាយ
ធ្លាប់តែមើលក្នុងរឿងការពិតនៅក្នុងជីវិតពិតក៏កើតឡើងដែរ ស្ថានភាពមួយនេះនិយាយអំពីព្រលឹងចេញពីខ្លួនហើយមកឈរមើលរាងកាយខ្លួនឯងកំពុងដេកស្ដូករុំព័ទ្ធដោយសាច់ញាតិមិត្តភក្ដិកំពុងពិបាកចិត្ត ប៉ុន្តែមិនអាចធ្វើអ្វីឲ្យធូរចិត្តបាន។

៧. នឹកឃើញរឿងរ៉ាវកន្លងមក និងការចងចាំល្អៗ
ទីបំផុតពេលជិតស្លាប់ មនុស្សខ្លះអាចមើលអតីតកាលសារឡើងវិញ ក្រៅពីស្វែងរករឿងថ្មីពួកគេបែរជាងាកក្រោយមើលរឿងរ៉ាវជីវិតកន្លងមក ជាមួយនឹងអារម្មណ៍ធូរស្បើយ។
សូមបញ្ជាក់ដែរថា ករណីខាងលើមិនទាន់អាចសន្មត់ថាជារឿងពិតឬការស្រមើស្រមៃមែន ប៉ុន្តែរឿងទាំងនោះពិតជាបានកើតឡើងរួចមកហើយ ទៅលើមនុស្សមួយចំនួន មិនត្រឹមតែប៉ុណ្ណោះអព្ភូតហេតុចម្លែកៗតែងតែកើតឡើងជុំវិញខ្លួនយើងទាំងមិនបន្សល់ទុកនូវភស្តុតាងដើម្បីឲ្យគ្រប់គ្នាឈប់ងឿងឆ្ងល់ឡើយ រហូតមកដល់បច្ចុប្បន្ន៕
ប្រែសម្រួល៖ វារី

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង