វប្បធម៌ ជំនឿ
“ដាយណូស័រ” បង្ហាញខ្លួនក្នុងយល់សប្តិ អ្នកនឹងទទួលបានសំណាងផ្ទួនៗ
ដាយណូស័រ ជាសត្វដែលបានផុតពូជពីផែនដី មិនសូវមានមនុស្សនឹកនាដល់វានោះទេ សូម្បីយល់សប្តិឃើញសត្វមួយនេះ ក៏ជារឿងកម្រមួយដែរ។ យ៉ាងណាមិញ យល់សប្តិឃើញដាយណូស័រ គឺមានការទស្សន៍ទាយនៅក្នុងសៀវភៅសុបិន ដែលវាមានអត្ថន័យទាំងល្អ និងអាក្រក់ តាមប្រភេទដែលអ្នកបានឃើញ។

សុបិនឃើញដាយណូស័រ
ក្នុងរយៈពេលនេះ អ្នកនឹងទទួលបានលាភពីការផ្សងសំណាង ឬទទួលបានការគាំទ្រពីមនុស្សពេញវ័យ ឬអាជ្ញាធរមូលដ្ឋាន ប្រសិនបើអ្នកកំពុងប្រឈមនឹងបញ្ហា។
សុបិនឃើញដាយណូស័រស៊ីរុក្ខជាតិ
វាជាសុបិនល្អ! អ្នកនឹងមានសំណាងផ្ទួនៗទាំងការរកស៊ី និងជីវិតគូ។
សុបិនឃើញដាយណូស័រស៊ីសាច់
វាបង្ហាញថា អ្នកនឹងសម្រេចបាននូវអ្វីដែលអ្នកចង់បាន ហិរញ្ញវត្ថុក៏ល្អ ឯជីវិតក៏សម្បូរបែប។
សុបិនឃើញដាយណូស័រដេញតាម
សុបិននេះចង់ដាស់តឿនឱ្យប្រុងប្រយ័ត្ន អ្នកអាចនឹងត្រូវបានគេប្រមាថមាក់ងាយយ៉ាងខ្លាំង ហើយកើតជាជម្លោះទាស់ទែង ប្រសិនបើអ្នកបណ្ដោយតាមកំហឹង។
សុបិនជិះដាយណូស័រ
កំលុងពេលនេះអ្នកនឹងមានសំណាងពីការធ្វើដំណើរផ្លូវឆ្ងាយ ឬទទួលបានដំណឹងល្អពីញាតិមិត្តជិតឆ្ងាយ។ ខាងស្នេហា អ្នកនៅលីវនឹងជួបមនុស្សល្អម្នាក់ តាមរយៈការណែនាំពីមិត្តភក្តិ៕
អត្ថបទ៖ សន្យា
ចុចអាន៖ យល់សប្តិឃើញគេឱ្យ “កំណប់” ជាប្រផ្នូលនៃលាភសំណាងពិតមែនឬ?

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង