វប្បធម៌ ជំនឿ
ត្រណមទាំង ១៨ ហាមធ្វើដាច់ខាត ក្នុងរដូវទ្វារនរកបើក ជាពិសេសថ្ងៃសែនក្បាលទឹក
ខែ៧ (ចិន) ជាខែដែលទ្វារនរកត្រូវបានបើក ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ២៧ ខែសីហា ខណៈថ្ងៃសែនក្បាលទឹក គឺចំថ្ងៃទី១២ ខែសីហា។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/hungryghostmonth_1920x1080-lead-1024x576.jpg)
ជាទូទៅបងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរស្រឡែចិនទាជីវ បានហៅថា បងប្អូនល្អ ពួកគាត់ត្រូវបានដោះលែងពីឋាននរក មកកាន់ឋានកណ្ដាល ដើម្បីមករកចំណីអាហារ ឬរកសាច់ញត្តិរបស់ពួកគេ។ ពួកគេមួយចំនួនត្រូវបានវិលត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ ប្រសិនជាពួកគេមានបងប្អូនសាច់ញត្តិធ្វើបុណ្យជូនត្រឹមត្រូវ ភាគច្រើនអ្នកទាំងនោះគឺអាចរកឃើញផ្ទះខ្លួនឯង ហើយអាចចូលផ្ទះខ្លួនឯងបាន តែខ្មោចដែលស្លាប់ដោយការសម្លាប់ខ្លួន គឺមិនអាចចូលផ្ទះ ទទួលអាហារដែលកូនចៅសែនជូនបាននោះទេ។ ដូចនេះ មានខ្មោចខ្លះទទួលបានអាហារត្រឹមត្រូវ ហើយក៏មានខ្មោចខ្លះដើររើសអាហារហូបតាមដងផ្លូវ។
ថ្វីត្បិតតែមានខ្មោចខ្លះចិត្តល្អ ខ្មោចខ្លះចិត្តអាក្រក់ ដោយពួកគេមានបំណងទាញយកជីវិតអ្នកដទៃមកជំនួសកន្លែងដែលខ្លួនកំពុងរងកម្ម។ ដូចនេះកូនកាត់ចិនត្រូវមានរក្សាតំណម ទាំង ១៨ ខាងក្រោមនេះ ដើម្បីកុំឲ្យអ្នកដើរប៉ះរបស់ដែលអ្នកមើលមិនឃើញ ៖
១ ហាមដាច់យប់ មិនមែនមានន័យថា ដាច់យប់ដោយការស៊ីផឹក ឬដើរលេងនោះទេ អ្នកធ្វើការងារដាច់យប់ក្នុងអំឡុងខែនេះ ក៏រាប់ថាជាការដាច់យប់ដែរ ព្រោះរាសីមនុស្សយើងធ្លាក់ចុះខ្លាំងនៅពេលយប់ ហើយពេលយប់ ជាដែលពួកអមនុស្សមានរាសីខ្លាំងជាងមនុស្សយើង ដូចនេះអ្នកឃើញអ្វី ឮអ្វីដែលអ្នកមិនចង់ឮ។
២ ហាមធ្វើដំណើរចេញខាងក្រៅដាច់យប់ បើអ្នកដើរលេង ឬធ្វើដំណើរតាមផ្លូវពេលយប់ នោះអ្នកអាចបុក ឬប៉ះជាមួយអ្វីដែលអ្នកមើលមិនឃើញ បើអ្នកបំពានផ្លូវរបស់គេ នោះអ្នកអាចទទួលបានភាពស៊យត្រឡប់មកវិញជាមិនខាន។
៣ ហាមស្រែកហៅឈ្មោះឮៗពេលយប់ ជាពិសេសពេលនៅខាងក្រៅផ្ទះ នៅតាមដងផ្លូវ ដើម្បីកុំឲ្យអមនុស្សទាំងនោះចងចាំឈ្មោះរបស់អ្នក មួយវិញទៀត ឈ្មោះដែលអ្នកកំពុងហៅមិនមែនមានតែអ្នកនោះទេ អមនុស្សខ្លះក៏មានឈ្មោះដូចអ្នកដែរ បើគេឮ គេគិតថា អ្នកកំពុងស្រែកហៅគេ គេប្រាកដជារត់តាមអ្នកជាមិនខាន។
៤ ហាមដាក់កណ្ដឹង ឬទូរស័ព្ទលើក្បាលដំណេក អមនុស្សចូលចិត្តសំឡេងកណ្ដឹងណាស់ ម្យ៉ាងទៀត ពេលមនុស្សយើងកំពុងដេក គឺជាពេលដែលអមនុស្សងាយស្រួលបំពានណាស់។
៥ ហាមដាក់ស្បែងជើងក្បែរគ្រែគេង ព្រោះអមនុស្សគេអាចសំគាល់ស្បែកជើងរបស់អ្នកបាន បើស្បែកជើងអ្នកនៅជិតគ្រែគេង អាចឲ្យអមនុស្សដឹងថា នៅលើគ្រែនោះមានមនុស្សកំពុងរស់នៅ បើនិយាយឲ្យខ្លាចបន្តិច គឺគេអាចឡើងមកគេងជិតអ្នក ឬសង្កត់អ្នកបានដោយងាយ។
៦ ហាមផ្អែកជញ្ជាំងផ្ទះ ឬជញ្ជាំងរបងផ្ទះ ព្រោះអមនុស្សនានាចូលចិត្តពួនអង្គុយនៅកន្លែងត្រជាក់ៗ ជាពិសេសនៅតាមរបងជញ្ជាំងផ្ទះតែម្ដង ពេលអ្នកផ្អែកអាចប៉ះពីលើអមនុស្ស។
៧ ហាមហួចលេងពេលយប់ អមនុស្សពេលឮសំលេងហួច ពួកគេគិតថាមានមនុស្សដាក់ចំណីជូនពួកគេ បើអ្នកហួចលេង អមនុស្សអាចមករកអ្នក ហើយបើពួកគេមិនឃើញចំណីអាហាររបស់ពួកគេទេ ពួកគេនិងតាមអ្នកជាមិនខាន។
៨ ហាមហែលទឹក ឬលេងទឹក អ្នកទាំងអស់គ្នាដែលឮខ្មោចទឹកទេ ព្រោះខ្មោចទឹកក៏គេប្រលែងមកដែរ ហើយគេនឹងរកមនុស្សមកជំនួសកន្លែងគេ។
៩ ហាមងាកក្រោយ ក្នុងរយៈពេលនេះ មិនថាពេលយប់ ឬពេលថ្ងៃទេ ប្រសិនជាអ្នកឮសំលេងមានមនុស្សហៅឈ្មោះអ្នកពីក្រោយខ្នង នៅកន្លែងស្ងាត់ ឬជាសំលេងដែលអ្នកមិនស្គាល់ ដាច់ខាតកុំងាកក្រោយរកមើលប្រភពសំឡេងនោះឲ្យសោះ ព្រោះអាចបងប្អូនល្អយើងហៅឈ្មោះយើងលេង។
១០ ហាមលួចហូបចំណីអាហារ ដែលគេកំពុងសែន ចំណីអាហារដែលគេ ឬអ្នកកំពុងសែនឲ្យពួកអមនុស្ស ហើយយើងទៅយកហូបពេលកំពុងតែសែន នោះអមនុស្សខឹង និងប្រកាន់អ្នក ហើយតាមអ្នកដាក់ទំនាយអ្នកជាមិនខាន។
១១ ហាមយកចង្កឹះចាក់ពីលើបាយ ព្រោះពេលអមនុស្សឃើញចង្កឹះចាក់ពីលើបាយបែបនេះ ពួកគាត់គិតថា ជាចំណីអាហារដែលអ្នកសែនជូនពួកគាត់ ហើយពេលគាត់មកយកចំណីអាហារនោះ ហើយក៏ក្ដៅដៃដោយយកមិនបាន ពួកគេគិតថាអ្នកបោកបញ្ជោតពួកគេ ហើយគេខឹង និងធ្វើបាបអ្នកជាមិនខាន។
១២ ហាមថតរូបពេលយប់ កាលដែលអ្នកថតរូបពេលយប់ ព្រោះអាចថតជាប់អមនុស្សដោយអចេតនា ទោះបីអ្នកមិនឃើញក្នុងរូបថតក៏ដោយ ក៏រូបថតនោះមាននិស្ស័យជាមួយអមនុស្សរួចហើយ។
១៣ ហាមបញ្ជាំងពិល ទៅលើដើមឈើ ឬទីងងឹត ព្រោះអមនុស្សខ្លាចពន្លឺពិលពេលយប់ ហើយដើមឈើ និងទីងងឹតជាកន្លែងដែលពួកគេចូលចិត្តនៅ ព្រោះបើអ្នកបញ្ជាំងពិលទៅនោះ គឺអ្នកកំពុងតែបំពានដល់ពួកគាត់ហើយ។
១៤ ហាមស្រែកពាក្យថា ខ្មោចៗ ក្នុងចេតនាបែបណាក៏ដោយ មិនថាថ្ងៃឬយប់ ព្រោះពួកគេគិតថា អ្នកកំពុងហៅគេ ដូចនេះអមនុស្សទាំងនោះនិងរត់មកនៅជិតៗខ្លួនអ្នកជាមិនខាន។
១៥ ហាមដេកទាំងសក់នៅរញ៉េរញ៉ៃ ជាពិសេសស្រីៗ ព្រោះអមនុស្សអាចច្រឡំថាជាប្រភេទអមនុស្សដូចគ្នា ពួកគាត់ អាចហៅជាសំលេងប្លែកៗ ដើម្បីហៅអ្នកជជែកគ្នាលេង។
១៦ ហាមហាលខោអាវពេលមេឃងងឹត ឬពេលយប់ ព្រោះអមនុស្សអាចខ្ចីខោអាវរបស់អ្នកមកពាក់ ហើយរាល់ខោអាវដែលពួកគាត់ពាក់ហើយ គឺក្លាយជាកម្មសិទ្ធិរបស់ពួកគាត់ហើយ ពេលយប់គាត់អាចមកទាញយកទៅពាក់វិញ។
១៧ ហាមពាក់អាវខ្មៅ ឬក្រហម អាវខ្មៅជាពណ៌ងងឹតៗ ដែលពួកអមនុស្សចូលចិត្តជាទីបំផុត បើអាវពណ៌ក្រហមវិញ គឺជាពណ៌ដែលគេងាយស្រួលចំណាំ ហើយដើរតាមអ្នក។
១៨ ហាមរើសអាហារដែលជ្រុះមកហូបវិញ កំពុងហូបសុខៗ ស្រាប់តែអាហារជ្រុះពីដៃធ្លាក់ដល់ដី ឬធ្លាក់លើតុ តែអ្នកកុំរើសយកមកហូបវិញឲ្យសោះ ព្រោះអាហារទាំងនោះ គឺអមនុស្សមានបំណងទះដៃអ្នកឲ្យជ្រុះ ដើម្បីពួកគេបានហូបដែរ ដូចនេះកុំរើសមកហូបវិញ នាំតែពួកគាត់ខឹងជាមួយយើងវិញទេ៕
គ្រូ ណុប
ប្រភព៖ហុងស៊ុយ
ចុចអាន៖ត្រណមធំៗ គួរមិនគួរចំពោះវត្ថុសក្ដិសិទ្ធិក្នុងផ្ទះ ចៀសវាងនាំគ្រោះ ដល់សមាជិកគ្រួសារ
ចុចអាន៖ខ្មែរសែស្រឡាយ ចិន ត្រូវដឹងពីត្រណមធំៗ កុំប្រព្រឹត្តនៅថ្ងៃសែន ឆេងម៉េង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត