វប្បធម៌ ជំនឿ
ឆ្នាំទាំង ៦ នេះ ត្រូវប្រុងប្រយ័ត្នជាងគេ ក្នុងថ្ងៃសែនក្បាលទឹក
ជាទូទៅឆ្នាំទាំង១២ គឺមានរាសីប្រែប្រួលតាមខែ តាមថ្ងៃ តាមឆ្នាំ អាចមានឆ្នាំខ្លះ រាសីល្អលេខមួយ ឆ្នាំខ្លះរាសីធ្លាក់ជាងគេ។ ដូចនេះក្រៅពីយើងគ្រប់គ្នាត្រូវប្រុងប្រយ័ត្នលើត្រណមទាំង១៨ ក្នុងរដូវការសែនក្បាលទឹកហើយ នៅមានឆ្នាំទាំង ៦ ដែលមានរាសីឆុងជាងគេ ដែលជាឆ្នាំត្រូវប្រយ័ត្នក្នុងពេលទ្វារនរកកំពុងបើក ហើយក៏ងាយទទួលការធ្វើបាប ពីអ្នកទាំងនោះ (អមនុស្ស) ណាស់។

ថ្ងៃនេះគ្រូ មកប្រាប់ពីឆ្នាំទាំង៦ ដែលត្រូវប្រុងប្រយ័ត្នខ្លាំងជាងគេ ៖
ឆ្នាំ ខាល ត្រូវមានប្រុងប្រយ័ត្ន អាចនឹងពាក់ព័ន្ធជាមួយបញ្ហាពុលអាហារ ពុលថ្នាំពេទ្យ ពុលថ្នាំសម្លាប់សត្វល្អិត គ្រោះថ្នាក់ពេលធ្វើដំណើរចូលព្រៃ ឬដំណើរផ្សងព្រេង ។
ឆ្នាំ វក អាចនឹងមានគ្រោះឆក់អគ្គិសនី មុតកាំបិត គ្រោះថ្នាក់កើតចេញពីរបស់មុតស្រួច ធ្លាក់ចំពីលើជើង លើដៃ ជាដើម។
ឆ្នាំ កុរ អាចនឹងបញ្ហា រអិលដួលក្នុងបន្ទប់ទឹក ចង្ក្រានបាយ ឬគ្រោះថ្នាក់កើតពីទឹក ប្រយ័ត្នហាមធ្វើដំណើរកាត់ទឹក មិនថាទន្លេ ព្រែក សមុទ្រនោះទេ ។
ឆ្នាំម្សាញ់ អាចនឹងបញ្ហារលាកទឹកក្ដៅ រលាកភ្លើង រលាកបំពង់ស៊ីមាំង ឬបញ្ហារលាកសន្លាក់ ជាពិសេសគ្រោះថ្នាក់ពេលបើកបរនៅចន្លោះម៉ោង ១១ថ្ងៃត្រង់ ដល់ ០១ថ្ងៃត្រង់ ។
ឆ្នាំ ច ក្នុងរយៈនេះ មនុស្សឆ្នាំចគឺមានបញ្ហាផ្លូវចិត្ត គិតច្រើន សុញគំនិតបន្តិច អាចក្ដៅខ្លួន ខ្សោះកម្លាំងក្នុងខ្លួន ឧស្សាហ៍ឈឺក្បាល ចុករាយដៃជើង ហើយអ្នកឆ្នាំច គឺត្រូវហូបស៊ុបក្ដៅ ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
ឆ្នាំជូត អាចនឹងមានបញ្ហារាករូស ដួល ឬ មួយមានបញ្ហាលង់ទឹក បើស្ដ្រីៗដែលមានកំពុងមានបញ្ហារោគស្រ្ដី ដុំគីស សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់តាមដែលអាចធ្វើទៅបាន ។
យ៉ាងណាមិញឆ្នាំទាំង ៦ខាងនេះ សូមបង្កើតការប្រុងប្រយ័ត្ន និងត្រូវមានសុវត្ថិភាពចំពោះខ្លួនឯង ជាពិសេសក្នុងរដូវកាលសែនក្បាលទឹកនេះ ជាងឆ្នាំដទៃទៀត។ ព្រោះឆ្នាំទាំង៦នេះ អាចថាមានគ្រោះជាងគេ ឬហានិភ័យជាងឆ្នាំដទៃទៀតយ៉ាងខ្លាំងក្លា។

វិធីសាស្ត្រកែតម្រូវយកហុងស៊ុយមកវិញសម្រាប់ឆ្នាំទាំង៦
១ រកអំបោះ ៥ ពណ៌យកមកពាក់ ជាប់ខ្លួន។
២ អាចប្រលែងត្រី រៀងរាល់ថ្ងៃសេស ម៉ោងណាក៏បាន ឲ្យតែមានសុវត្ថិភាព និងសមស្រប ៕
គ្រូ ណុប
ប្រភព៖ហុងស៊ុយ
ចុចអាន៖ត្រណមទាំង ១៨ ហាមធ្វើដាច់ខាត ក្នុងរដូវទ្វារនរកបើក ជាពិសេសថ្ងៃសែនក្បាលទឹក

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ