វប្បធម៌ ជំនឿ
តោះ! ស្វែងយល់ពីទំនៀមទម្លាប់ជឿលើអ្នកតារបស់ប្រជាជនខ្មែរ
មនុស្សយើងទូទៅនៅសកលលោកនេះគ្មានជនជាតិណាដែលមិនមានជំនឿសាសនានោះទេ ពោល គឺគ្រប់ជាតិសាសន៍ទាំងអស់តែងតែមានសាសនាគោរព។ ក្នុងនោះ ប្រជាជនខ្មែរយើង ក៏មានជំនឿដូចជាតិសាសន៍ដទៃដែរ។ តាំងពីបុរាណមក ដូនតាខ្មែរ រស់នៅដោយផ្សារភ្ជាប់ការបន់ស្រន់ និងជំនឿទៅលើព្រលឹងដូនតា ឫអ្នកតា។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-07-07_16-44-56-1024x682.jpg)
តើអាស្រមអ្នកតាជាអ្វី?
លោកស្រី ត្រឹង ងា អ្នកនិពន្ធខ្មែរផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្ត បានអះអាងថា៖ «អ្នកតាជាព្រលឹងអ្នកស្លាប់ទៅហើយ តែនៅមើលថែរក្សាសុខទុក្ខ កូនចៅតរៀងទៅ»។ រីឯ លោក ហួត រេចតួ អ្នកនិពន្ធសៀវភៅផ្នែកអក្សរសិល្ប៍ និងជំនឿ បានបង្ហាញការយល់ឃើញថា៖ «ខ្មែរយើងមានជំនឿទៅលើធម្មជាតិហើយ ជឿថា ធម្មជាតិមានព្រលឹង និងស័ក្តិសិទិ្ធ។ ខ្មែរជឿគោរពបុព្វបុរសដែលស្លាប់ទៅ និងដំណាងដោយធម្មជាតិពេលមនុស្សស្លាប់ទៅ។ គេយកដំថ្ម ឬដើមឈើធំៗដំណាងជាអ្នកតា»។
ប៉ុន្តែ មានមតិខ្លះយល់ឃើញថា អ្នកតា ជាព្រលឹងម្ចាស់ដី ឫម្ចាស់ស្រុកនីមួយៗនៅតាមតំបន់ភូមិ ស្រុក ខេត្ត យោងតាមព្រឹត្តិការណ៍ និងរឿងរ៉ាវនីមួយៗទៅតាមតំបន់។ ចំណែក រូបតំណាងអ្នកតាភាគច្រើនជា ដើមឈើធំៗ និងរូបបរិមាករចំម្លែកៗ។ គេជឿថា វីរៈជន ឫមេទ័ព ធ្លាប់មានគុណបំណាច់លើប្រទេសជាតិ និងប្រជាសាស្រ្តកាលដែលគាត់នៅរស់ លុះដល់ពេលគាត់ស្លាប់ទៅក្លាយ ជាអ្នកតា ឬលោកយាយជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-07-07_16-44-55.jpg)
ការអនុវត្តជំនឿអ្នកតានៅក្នុងជីវភាពប្រចាំថ្ងៃ
បញ្ហាជំនឿលើអ្នកតានៅក្នុងសង្គមខ្មែរ បានចាក់ឫយ៉ាងជ្រៅតាំងពីបុរាណកាលមក ហើយប្រជាជន ខ្មែរទទួលស្គាល់ឥទ្ធិពលស្ទើរតែក្លាយទៅជាច្បាប់ទម្លាប់ទៅហើយ ទោះបីមានលក្ខណៈអរូបីក៏ដោយ។ ជំនឿអ្នកតា ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវភាពរស់នៅរបស់ប្រជាជនខ្មែរដែលចាប់ទុកជា ម្ចាស់ទឹកម្ចាស់ដី។ ដូច្នេះហើយ មុននឹងដាំដំណាំកសិករ ត្រូវបួងសួងសុំទឹកភ្លៀង និងសុំម្ចាស់ដីដាំដុះ ជាពិសេស អ្នកដាំដំណាំ ត្រូវពឹងពីអ្នកតាមើលថែរក្សា ការពារកុំឱ្យមានសត្វល្អិត។ មនុស្សដែលមាន ជំនឿលើអ្នកតា ត្រូវបានទទួលថា ពួកគេត្រូវធ្វើអំពើល្អ ចេះស្គាល់កំហុសខ្លួនឯង ហ៊ានសារភាពកំហុសខ្លួនចំពោះមុខអ្នកតា ចេះនិយាយពិត និយាយត្រង់មិនបោកប្រាស់គ្នា (យកសម្បថជាសំអាង)។នៅពេលមានមនុស្ស ឬសត្វឈឺ គេទៅបន់ស្រន់ឱ្យអ្នកតាជួយ ទោះជាការជួយរបស់ អ្នកតា មិនមានប្រសិទ្ធភាពជាក់លាក់ក៏ដោយ ក៏ជំនឿនេះបានជួយលើផ្នែកផ្លូវចិត្តមនុស្សឱ្យមាន សង្ឃឹម អាចធូរស្រាលមួយកម្រិតដែរ។ រហូតមកដល់បច្ចុប្បនេះ ប្រជាជនខ្មែរនៅតែមានជំនឿលើ អ្នកតា នៅតែបន់ស្រន់ ទោះជាវិទ្យាសាស្រ្តរីកចម្រើនហើយក៏ដោយ ដូចពាក្យទំនៀមមួយឃ្លាថា «អាគមផ្សំអាយូស»។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-07-07_16-44-58-1024x771.jpg)
សព្វថ្ងែ គេសង្គេតឃើញថា បើអ្នកស្រុកផ្សេងដើរកាត់អាស្រមអ្នកតា គេត្រូវធ្វើការសម្ដែការគួរសម ឱនលំទោន គោរពសិទ្ធិអ្នកតាដែលគ្រប់គ្រងនៅនោះ។ ជាក់ស្តែង នៅពេលចូលកាន់តំណែងថ្មីចៅហ្វាយខេត្ត ស្រុកថ្មី គេត្រូវរៀបចំការគោរពដល់អ្នកតាម្ចាស់ស្រុក អ្នកតាម្ចាស់ដី ដើម្បីឱ្យពួកគាត់ ទទួលស្គាល់ និងជួយថែរក្សា។ ពេលរៀបចំពិធីនេះ អ្នកកាន់ដំណែងថ្មី ត្រូវតែធ្វើគារវកិច្ចដល់អ្នកតាម្ចាស់ស្រុក ដោយស្បថសច្ចា នឹងខិតខំបំពេញភារកិច្ច ដើម្បីសេចក្ដីសុខរបស់ប្រជារាស្រ្ត សុំការសន្តោសប្រណីពីអ្នកតា និងឱ្យអ្នកតាជួយបំភ្លឺផ្លូវពួកគេផង៕
អត្ថបទ៖នាងតូច
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?