វប្បធម៌ ជំនឿ
ឃើញមាសក្នុងសុបិន មានជោគវាសនាល្អណាស់
មាសជាទ្រព្យមួយដែលមនុស្សទូទៅចង់បានខ្លាំង ជាពិសេសក្រុមអភិជនតែងសន្សំទុក ឬវិនិយោគទៅតាមប្រទេសរបស់ខ្លួន។ ទន្ទឹមនោះ មាសក៏ត្រូវបានគេយកមកផ្សំជាមួយជំនឿ កាលបើគេងសុបិនឃើញមាស ចាស់ៗពីដើមលោកថា ជាសំណាងល្អ មានដល់ខ្លួនឯង។

ប្រសិនបើអ្នកគេងយល់ប្តិឃើញខ្លួនឯង ទទួលបានមាស វាក៏ជាសុបិនមួយផ្សេងទៀតដែលប្រជាជនអាស៊ីជាពិសេសប្រជាជនខ្មែរភ្ញាក់ឡើងដោយក្ដីរីករាយ និងតែងតែប្រើដើម្បីបកស្រាយពីរឿងរ៉ាវផ្សេងៗក្នុងទិដ្ឋភាពពិតៗ។
សុបិនឃើញមាស១តំលឹង
វាជាសុបិនល្អដែលគួរសប្បាយចិត្ត ក្នុងអំឡុងពេលនេះ មានអ្នកនឹងទទួលបានសំណាងពីមនុស្សពេញវ័យ ដែលខំពាំនាំយកមកឲ្យដល់ផ្ទះ។ ជាពិសេស មិនថាអ្នកធ្វើអ្វីក៏មានអ្នកគាំទ្រដែរ នឹងឆាប់ទទួលបានជោគជ័យតាមការរំពឹងទុក។ គួបផ្សំនឹងការការពង្រីកអាជីវកម្ម អាជីព និងវិបុលភាពហិរញ្ញវត្ថុកាន់តែរលូនទៅមុខថែមទៀត។
សុបិនឃើញចិញ្ចៀនមាស២ វង់លើដៃ
សុបិននេះពិតជាល្អណាស់ ទោះអ្នកធ្វើអ្វីក៏នឹងរលូនគ្មានឧបសគ្គ តែទោះបីជាយ៉ាងណាក៏ដោយ អ្នកគួរតែរស់នៅដោយមានមនសិការ និងគ្មានការធ្វេសប្រហែស ទើបធ្វើឲ្យក្ដីសុបិននោះឆាប់បានផល។

សុបិនបានខ្សែកមាសមកពាក់លម្អខ្លួន
ដូចនិយាយខាងលើយ៉ាងដូច្នោះដែរ មាសជាទ្រព្យមួយដែលមានគេចង់បានច្រើន បើវាបង្ហាញខ្លួនក្នុងយល់សប្ដិ នោះអ្នកនឹងទទួលបានលាភសំណាង ដោយការធ្វើអាជីវកម្មផ្សេងៗ។ ទន្ទឹមនោះដែរ អ្វីដែលអ្នកបានរំពឹងទុក នោះក៏នឹងទទួលបានជោគជ័យទៅមុខ ហើយមានចាស់ទុំជួយជ្រោមជ្រែង មានដំណឹងល្អចូលមកឆាប់ពុំដឹងខ្លួនថែមទៀត។
សុបិនឃើញខ្លួនឯងមានបំណងចង់ពាក់ខ្សែកមាស
ជាសុបិនមួយល្អ ដែលអ្នកនឹងទទួលបានលាភសំណាង ក្នុងរឿងលុយកាក់ ឬវត្ថុផ្សេងៗ ។
សុបិនឃើញមានមនុស្សយកមាសមកឲ្យដល់ផ្ទះ
សុបិននេះមិនល្អឡើយ វាជាក្ដីសុបិនមួយដែលអ្នកគួរមានការប្រុងប្រយ័ត្នខ្លាំងបំផុត។ ចំពោះអ្នកមានគូស្នេហ៍អាចជួបរឿងបោកប្រាស់ មួយវិញទៀត ប្រសិនបើមានការយល់ច្រឡំ សូមកុំទុកចោល ឆាប់បកស្រាយទល់មុខគ្នា ទើបជីវិតគូបានគង់វង្សយូរអង្វែង។

សុបិនឃើញដុំមាសទាំងដុំៗ
ចំពោះស្រ្តីដែលមានផ្ទៃពោះ អ្នកនឹងបានកូនស្រីដ៏គួរឲ្យស្រលាញ់។ ចំណែកការងារនិងហិរញ្ញវត្ថុវិញ នឹងមានភាពរីកចម្រើន មិនមានបញ្ហាអ្វីមករាំងស្ទះធ្វើឲ្យពិបាកចិត្តឡើយ។ ជាពិសេស អ្នកតែងមានចាស់ទុំឬព្រឹទ្ធាចារ្យ តាមជួយជ្រោមជ្រែងមុខក្រោយ មិនឲ្យខ្វះខាតនោះទេ៕
គ្រូ ណុប
ចុចអាន៖អត្ថន័យនៃខ្សែ ក មាសក្នុងសុបិន តាមពិតខុសគ្នាដោយសារ…
ចុចអាន៖យល់សប្ដិឃើញសត្វកណ្ដុរ អត្ថន័យល្អអាក្រក់មកទាំងព្រមគ្នា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព