វប្បធម៌ ជំនឿ
យល់សប្ដិឃើញខ្យល់ព្យុះបោកបក់ផ្ទះ ឬដំបូលដួលរលំ តាមពិតជារឿងល្អសម្រាប់ជីវិត
ខ្យល់ព្យុះបោកបក់ផ្ទះ ជាគ្រោះមហន្តរាយដែលមនុស្សជាច្រើនមិនចង់បានឡើយក្នុងជីវិតពិត។ យ៉ាងណាមិញ ប្រសិនបើវាបង្ហាញខ្លួនក្នុងក្ដីសុបិន គឺជារឿងមួយដែលលោកអ្នកកុំទាន់អាលភ័យព្រួយ ខណៈពេលក្រោកឡើងពីដំណេក។
ទន្ទឹមនោះ សុបិននៃគ្រោះមហន្តរាយគឺជាសុបិនមួយ ក្នុងចំណោមសុបិនដែលមនុស្សជាច្រើនចូលចិត្តយកមកបកស្រាយតាមជំនឿផ្ទាល់ខ្លួនរបស់ពួកគេ។ សុបិនឃើញខ្យល់បក់បោកផ្ទះ ឬខ្យល់ព្យុះបានបក់បោកដំបូលផ្ទះ វាជាលក្ខណៈសុបិនដែលគេជឿថា បង្ហាញពីការផ្លាស់ប្ដូរមួយចំនួនដែលនឹងកើតឡើងនៅពេលអនាគត។ ផ្នែកនឹងមានន័យថាល្អឬអាក្រក់ វាអាស្រ័យលើធម្មជាតិនៃសុបិនដូចខាងក្រោម។
សុបិនឃើញខ្យល់បក់បោកផ្ទះ
បើសុបិនឃើញខ្យល់ព្យុះ បោកបក់បំផ្លាញផ្ទះសម្បែង តាមការពិតគេចាត់ទុកថាជាសុបិនល្អវិញទេ។ ដែលមានន័យថាអ្នកអាចមានអាការអស់កម្លាំង ឬត្រូវធ្វើការផ្លាស់ទីលំនៅ ផ្លាស់ប្ដូរអាសយដ្ឋាន ប៉ុន្តែវានឹងស្ថិតក្នុងផ្លូវល្អ ហើយអាចទទួលបានលាភសំណាង ពីសំណាងផ្សេងៗដែលកើតឡើងតាមផ្លូវផងដែរ។

សុបិនឃើញខ្យល់ព្យុះបោកបក់តែដំបូលផ្ទះ
ក្នុងអំឡុងពេលនេះ អ្នកត្រូវប្រយ័ត្នអ្នកដទៃនាំមកនូវបញ្ហា ឬបង្កើតបញ្ហាសម្រាប់អ្នក មុននឹងសម្រេចចិត្តធ្វើអ្វីមួយ ត្រូវគិតឲ្យបានហ្មត់ចត់។ បើទោះបីមានដំណឹងល្អក្នុងពេលដ៏ខ្លីខាងមុខ ប៉ុន្តែត្រូវចេះថ្លឹងថ្លែង និងមានស្មារតីល្អជានិច្ច។
សុបិនឃើញខ្យល់ព្យុះបានបោកបក់ផ្ទះខ្លួនឯង
មានន័យថា ការងាររបស់លោកអ្នកនឹងមានការរីកចម្រើន មានការផ្លាស់ប្ដូរភារកិច្ចការងារទៅកន្លែងល្អៗ។ ជាពិសេសមនុស្សដែលមានវ័យស្រកយើងចាំជួយគាំទ្រ ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងល្ អគួរតែត្រូវបានរក្សារវាងអ្នកគ្រប់គ្រង និងសហការី។ ដើម្បីកុំឲ្យមានបញ្ហា នៅពេលក្រោយ។

សុបិនឃើញខ្យល់ព្យុះបក់បោកផ្ទះអ្នកជិតខាង
ក្នុងអំឡុងពេលនេះ អាចមានមនុស្សមកសុំជំនួយ ឬមកពឹងផ្អែកលើអ្នកសម្រាប់រឿងអ្វីមួយ ដូច្នេះ បើខ្លាចមានបញ្ហានៅពេលក្រោយ មធ្យោបាយដ៏ល្អបំផុតគឺមិនត្រូវទុកចិត្តនរណាម្នាក់ដោយងាយនោះទេ។ ព្រោះនៅទីបំផុត អ្នកដែលត្រូវអង្គុយតានតឹង ខឹងចិត្ត និងហ្មងសៅជាមួយខ្លួនឯង គឺជាយើងនេះហើយ៕
គ្រូ ណុប

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់