វប្បធម៌ ជំនឿ
សុបិន ១៩ ប្រភេទនេះ ចាស់ៗជឿថា ដូចមានគេយកមាសប៉ុនដូងទុំមកឲ្យ
សុបិនគឺជាអប្បិយជំនឿមួយដែលមនុស្សគ្រប់គ្នា ជាពិសេសជនជាតិអាស៊ីជឿជាក់ថា ជាប្រផ្នូលមួយមកដាស់តឿននៅពេលយើងភ្ញាក់ពីគេង។ មួយវិញទៀត ចាស់ៗពីដើមលោកមានជំនឿថា នឹងមានគេយកគេមាសប៉ុនដូងទុំមកឲ្យឬនាំលាភសំណាងដល់ផ្ទះមិនខាន។
ដូច្នេះថ្ងៃនេះ គ្រូ ណុប បានចងក្រងនូវកម្រង “ទស្សន៍ទាយសុបិន” ដែលប្រាប់អ្នកបានថា អ្នកមានសំណាង ឬមានហេតុភេទអ្វីកំពុងកើតឡើងខ្លះនៅពេលភ្ញាក់ពីដំណេក។
១ សុបិនឃើញសត្វពស់ ការងារកំពុងត្រូវបានវិនិច្ឆ័យផ្សេងៗគ្នា ដើម្បីផ្លាស់ទីតាមរបៀបថ្មី ឬអាចផ្លាស់ប្ដូរមុខតំណែងថ្មីក៏ថាបាន។ ចំណែកឯក្នុងបញ្ហាហិរញ្ញវត្ថុ អាចទទួលបានលាភសំណាងពីអ្នកចម្ងាយ។
២ សុបិនឃើញត្រី នឹងទទួលបានសំណាង អាចមកក្នុងទម្រង់ជាវត្ថុ ចំណែកតួនាទីការងារវិញ ក៏កាន់តែប្រសើរឡើងទៅមុខដែរ។
៣ សុបិនឃើញភួយ បញ្ហាហិរញ្ញវត្ថុកាន់តែប្រសើរ លែងសូវខ្វះខាតមុខក្រោយដូចមុន ចំណែកឯការរកស៊ីទទួលទានអាចនឹងកាក់កបមកវិញខ្លះៗដែរ។
៤ សុបិនឃើញនៅក្នុងទីងងឹត មិនអីទេ! ទីងងឹតមិនមែនមានន័យថាអាក្រក់ឡើយ តែបែរជាមានលុយហូរចូលហោប៉ៅរបស់អ្នកវិញទេ។
៥ សុបិនលិចកប៉ាល់ ក្នុងសុបិនអាចនឹងភ័យព្រួយ តែយ៉ាងណានៅខាងក្រៅ អ្នកនឹងទទួលបានប្រាក់ពីនរណាម្នាក់ យកមកឲ្យឆាប់ៗនេះ។
៦ សុបិនឃើញឡើងលើជញ្ជាំង នឹងមានសំណាងល្អ ទទួលបានជោគជ័យក្នុងកិច្ចការងារ។
៧ សុបិនឃើញស្លាប់ នឹងទទួលបានសំណាង ឬទទួលបានទ្រព្យសម្បត្តិទាក់ទងនឹងការងារ។
៨ សុបិនឃើញមនុស្សសម្លាប់គ្នា នឹងទទួលបានសំណាងដោយការប្រថុយលើរឿងអ្វីមួយ ហើយអ្នកដែលធ្លាប់ធ្វើបាបយើងនឹងក្លាយជាមិត្តល្អមកវិញ។
៩ សុបិនចង់បានភ្លុកដំរី នឹងទទួលបានជោគជ័យលើការងារ មានលុយកាក់ និងទទួលបានលាភសំណាងពីមនុស្សចាស់។
១០ សុបិនឃើញសត្វល្អិតចូលផ្ទះ នឹងមានសំណាងធំ អ្នកដែលប្រកបអាជីពក្នុងការជួញដូរ នឹងទទួលបានប្រាក់ចំណេញច្រើនៗចូលផ្ទះ។
១១ សុបិនបានធ្វើបុណ្យព្រះសង្ឃ នឹងទទួលបានសំណាងពីមនុស្សពេញវ័យ ឬនឹងទទួលបានកេរ្តិ៍ឈ្មោះល្អ។
១២ សុបិនឃើញធុងទឹក នឹងទទួលបានសំណាងតិចតួចពីបុគ្គលភេទផ្ទុយ ជាពិសេសអ្វីដែលកំពុងគិត ឬកំពុងធ្វើ នឹងជោគជ័យនាពេលខាងមុ។
១៣ សុបិន្តឃើញមាសឬទទួលបានមាស នឹងទទួលបានសំណាងពីមនុស្សចាស់ ឬមានគេយកលាភនាំឲ្យរាសីឡើងស្រឺតៗ។
១៤ សុបិនឃើញជើងព្រះពុទ្ធ នឹងត្រូវបានតម្លើងឋានៈក្នុងតួនាទីការងារ ហើយនឹងមានសំណាងផ្សេងៗគ្នាដែរ។
១៥ សុបិនថាដេកលើគំនរចំបើង មនុស្សពេញវ័យនឹងនាំមកនូវសំណាងល្អ ឬត្រូវបានតម្លើងឋានៈក្នុងតួនាទីការងារសព្វថ្ងៃ។
១៦ សុបិនឃើញបក្សីមួយក្បាល អ្នកនឹងមានលាភសំណាង ការងារចូលទៅក្នុងផ្លូវល្អ និងចម្រើនទៅមុខ ។
១៧ សុបិនឃើញដំរី នឹងទទួលបានសំណាង នេះប្រហែលជាមកពីអ្នកចាស់ទុំដែលយើងគោរពបានយកមកឲ្យដល់កន្លែងតែម្ដង។
១៨ សុបិនឃើញកង្កែប អ្នកនឹងទទួលបានទ្រព្យសម្បត្តិ តាមរយៈការជួញដូរ ឈ្មួញកណ្តាលជាដើម ។
១៩ សុបិនឃើញមាន់ នឹងទទួលបានសំណាងនៃផ្នែកហិរញ្ញវត្ថុ ឬវត្ថុផ្សេងៗ។ ចំពោះអ្នកមានគ្រួសារនឹងទទួលបានកូនប្រុសមកចាប់កំណើត ៕
គ្រូ ណុប
ចុចអាន៖យល់សប្ដិឃើញឆ្មាកើតកូន ជាប្រផ្នូលល្អឬអាក្រក់?
ចុចអាន៖យល់សប្ដិឃើញខ្យល់ព្យុះបោកបក់ផ្ទះ ឬដំបូលដួលរលំ តាមពិតជារឿងល្អសម្រាប់ជីវិត
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់