Connect with us

វប្បធម៌ ជំនឿ

យល់សប្ដិឃើញមានកូន មិនថាប្រុសឬស្រី អត្ថន័យយ៉ាងណា?

បានផុស

នៅ

មានគូស្នេហ៍​ជាច្រើន ក្រោយរៀបការ​ហើយ​រស់នៅ​ជាមួយគ្នា​មួយរយៈ​ ប្រាកដជាចង់បានកូន​នឹងគេ រហូតគេង​យល់សុបិន​ឃើញមានបុត្រថែមទៀត។ ប៉ុន្តែយ៉ាងណា ការយល់សុបិនឃើញក្មេងឬមានកូនក្នុងដៃ សុទ្ធតែមានអត្ថន័យល្អនិងអាក្រក់មករួមគ្នា ដោយផ្អែកលើរូបភាពក្នុងសប្តិ។ មិន​ថាជា​កូនស្រីឬកូនប្រុស ប្ដីប្រពន្ធ​ជាច្រើន ប្រហែល​ជា​ឆ្ងល់​ថា​តើ​សុបិន​នឹង​ក្លាយ​ជា​ការ​ពិត​ឬ​អត់? គ្រូណុប សូម​នាំ​មក​ជូន​នូវ​សុបិន​ចង់​មាន​កូនដូចខាងក្រោម។

សុបិន​ចង់បានកូន២នាក់ សម្រាប់​អ្នក​ដែល​នៅ​លីវ​ ជីវិត​ក្នុង​អំឡុង​ពេល​នេះ​នឹង​ត្រូវ​ទទួល​រង​នូវ​ចោរកម្ម​ ហើយ​នឹង​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​នៅ​ក្នុង​ផ្ទះ នាំឲ្យ​សុខភាព​ផ្លូវចិត្ត​ខ្សោយ។ ប៉ុន្តែ​សម្រាប់​គូស្នេហ៍​ដែល​រៀបការ​រួច ​នឹង​មានការ​ឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច​។ ចំណែក​នៅក្នុងលក្ខខណ្ឌនៃការងារ ក្នុង​អំឡុង​ពេល​នេះ​ មិន​មាន​ឱកាស​ឡើង​តំណែង​ឡើយ ប៉ុន្តែ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ មានឱកាស​វិនិយោគ និង​ជោគជ័យវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុបិន​ចង់បានកូន ៣ នាក់ ក្នុង​អំឡុង​ពេល​នេះ​អ្នក​នឹង​បាត់បង់​ស្នេហា ​ទ្រព្យសម្បត្តិ​និង​លុយកាក់នៅក្នុងផ្ទះ។ ចំណែក​អ្នកនៅលីវវិញ ពុំមានអ្វីចម្លែកឬរឿងកើតឡើង​នោះទេ។ ចំណែក​អ្នករៀបការ​ អាច​មាន​បញ្ហា​ស្នេហា។ ដោយសារ​តែ​អារម្មណ៍​របស់​ម្ខាងៗ​មិនព្រម​ស្ដាប់​គ្នា​សោះ។ មួយវិញទៀត ​អ្នក​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត ​អំពី​ការ​វិនិយោគ ព្រោះ​អាច​ខាត​លុយ​កាក់​ធំ។

សុបិន​ឃើញ​មាន​កូន​ប្រុស​មួយ ក្ដី​សុបិន​នេះ​នឹង​ក្លាយ​ជា​ការពិត​ ដែលមានន័យថា ​អ្នកនឹង​មានកូនដូចការរំពឹងទុកហើយជីវិត​ស្នេហា​កាន់តែ​រលូនទៅមុខ។ ដោយឡែក​សម្រាប់​អាជីវកម្ម នឹងកាន់តែ​កាក់កប ​មានភ្ញៀវ​ចេញចូលឥត​ដាច់​ បើ​និយាយ​ពី​រឿង​ហិរញ្ញវត្ថុ ការធ្វើការជាមួយ​នរណាម្នាក់​ នឹងត្រូវបានទទួលយក​ដៃ១០។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ពាក្យ​សម្ដី​របស់​អ្នក ហើយ​ប្រយ័ត្ន​ក្នុង​ការ​ចាយ​លុយ​ខ្លះដែរ។

សុបិន​ចង់​បាន​កូន​ប្រុស​២​នាក់ ក្នុងអំឡុងពេលនេះ អ្នកត្រូវបានទាក់ទងដោយ​សាច់ញាតិ​ឆ្ងាយ ​និង​មិត្តភក្តិ​ ឬ​អាចនឹង​មាន​ការ​ជួបជុំ​មិត្ត​ថ្មី​ ពី​ដីឆ្ងាយ។ ចំណែក​អ្នក​នៅលីវ អាចជួបគូជីវិតដែលកំពុងរង់ចាំយូរ។ សម្រាប់​អ្នក​រៀប​ការឬមានដៃគូហើយ​ត្រូវ​មើល​ថែ​គ្នាឲ្យ​មែនទែន​ ព្រោះ​ពេលនេះមានជន​ទី​៣ កំពុងចង់ជ្រៀតជ្រែកស្នេហារបស់អ្នកហើយ។ ចំពោះ​អ្នក បំពេញការងារប្រចាំថ្ងៃ អាចមាន​បញ្ហា​​ជាមួយ​មិត្ត​រួម​ការងារ។

សុបិនចង់បានកូនស្រី​​ សុបិននេះបញ្ចាក់ថា​ នាពេលខាងមុខអ្នកនឹងមានការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ចំពោះ​សេចក្តី​ស្នេហា​កំលោះ​ក្រមុំ​ដែលស្រលាញ់គ្នាយូរនឹង​ត្រូវរៀប​ការឆាប់ៗ។ ក្នុងអំឡុងពេលនេះ ប្រហែលជាត្រូវប្រយ័ត្នក្នុងការចំណាយបន្តិច អាចមានមនុស្សចង់បន្លំ ហើយវិនិយោគលឿនពេក នឹងខាតបង់ពុំខាន។

សុបិនបីកូនលើដៃ ត្រូវប្រយ័ត្នក្នុងការចំណាយលុយ និងប្រុងប្រយ័ត្នបន្ថែមជាមួយនឹងអារម្មណ៍របស់អ្នក។ សម្រាប់អ្នកដែលមានគូ ប្រយ័ត្នចំពោះដៃគូរបស់អ្នកពីការលាក់កំបាំង ឬមិនស្មោះត្រង់។ ចំណែកបញ្ហាហិរញ្ញវត្ថុនឹងមាននរណាម្នាក់ជួយ។ ចំពោះ​ការងារ​ដែល​នឹង​ទទួល​បាន​ជោគជ័យ​ត្រូវ​ការ​ការ​អត់ធ្មត់ និង​ការ​ព្យាយាមបន្ថែមទៀត៕

គ្រូ​ ណុប

ចុចអាន៖យល់សប្ដិឃើញឆ្មាកើតកូន ជាប្រផ្នូលល្អឬអាក្រក់?

ចុចអាន៖សុបិន ១៩ ប្រភេទនេះ ចាស់ៗជឿថា ដូចមានគេយកមាសប៉ុនដូងទុំមកឲ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រដ្ឋាភិបាល​ថៃ​ដោះលែង​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្មដែលជាប់​ទោស​ក្នុង​រដ្ឋាភិបាល​លោក​ប្រាយុធ​

កីឡា២ ម៉ោង មុន

ឡេង ណូរ៉ា និង រ៉េត លីហេង ជា​កីឡាករ​ក្មេង​ជាងគេ​​ក្នុង​ក្រុម​ជម្រើស​ជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រាប់កងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវការពារឱ្យបាននូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចិន៖ ការ​លក់​អាវុធ​អាមេរិក​ឲ្យ​តៃវ៉ាន់ ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ក្រុង​វ៉ាស៊ីនតោន-ប៉េកាំង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្ស៥៤នាក់​ស្លាប់និងរាប់សិបនាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅនីហ្សេ​រី​យ៉ា

ព័ត៌មានជាតិ៤ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៣ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

សន្តិសុខសង្គម២២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម