វប្បធម៌ ជំនឿ
ក្រសួងវប្បធម៌ ចាត់វិធានការចំពោះ អ្នករៀបចំកម្មវិធី Miss Grand Cambodia 2022
ក្រោយកម្មវិធី Miss Grand Cambodia 2022 បានបង្ហាញឈុតតំណាងខេត្ត ឬបេក្ខភាពឈុតតំណាងជាតិកម្ពុជា ដោយភ្ជាប់នឹងឧបករណ៍ល្បែងស៊ីសង មន្ត្រីជាន់ខ្ពស់នៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងចាត់វិធានការណែនាំដល់អ្នករៀបចំកម្មវិធី។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀលនេះថា វិស័យវប្បធម៌ត្រូវធ្វើការួមគ្នា បើមានការស្នើសុំកម្មវិធីពាក់ព័ន្ធវប្បធម៌ ក្រសួងតែងគាំទ្រឱ្យរៀបចំកម្មវិធី ដែលបង្ហាញពីទំនៀមទម្លាប់ ប្រពៃណីខ្មែរ។ ចំណែកខាងអ្នករៀបចំកម្មវិធី Miss Grand Cambodia 2022 ក៏បានអញ្ជើញមន្ត្រីពីក្រសួងដើម្បីចូលរួមធ្វើជាគណៈមេប្រយោគ ប៉ុន្តែក្រសួងមិនមែនសហការធ្វើការរៀបចំទេ។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍បន្ថែមថា៖ “ករណីបង្ហាញឈុតដំណាងជាតិ មានសន្លឹកបៀរ អាប៉ោង នោះក្រសួងមិនបានអនុញ្ញាតទេ។ បើគាត់ចង់បង្ហាញថាខេត្តក្រុងទាំងនោះ មានសក្ដានុពលជាល្បែងអ៊ីចឹង បងមិនយល់ដែរ។ បងកំពុងឱ្យអគ្គបច្ចេកទេសធ្វើទំនាក់ទំនងទៅ ហៅធ្វើការណែនាំ”។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍បន្តថា៖ “ជានិច្ចកាលក្រុមហ៊ុនណាក៏ដោយដែលធ្វើអីខុសឆ្គងប៉ះពាល់វប្បធម៌ គឺយើងតែងហៅអប់រំ ណែនាំ ឬស្ដីបន្ទោសតាមរដ្ឋបាល។ ហៅឱ្យធ្វើកិច្ចសន្យា ឱ្យសុំទោស ឈប់ធ្វើសកម្មភាពនោះទៀត ឱ្យដកឃ្លីបមិនសមរម្យនោះចេញ។ គាត់មិនបានឆ្លង (សុំអនុញ្ញាត) យើងថា គាត់នឹងបង្ហាញបែបនេះបែបនោះទេ បើបានឆ្លង យើងនឹងណែនាំពីដើមទីហើយ”។

គួរបញ្ជាក់ថា កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2022 កាលពីយប់មិញ បានឈានដល់វគ្គនៃការបង្ហាញឈុតតំណាងខេត្ត-ក្រុងចំនួន ៣៥ ក៏ដូចជាប្រកួតយកឈុតតំណាងជាតិពេលចូលប្រកួតអន្តរជាតិ។ ចំពោះបេក្ខភាពទាំងអស់បាននាំយកឈុតដែលសម្គាល់នូវអត្តសញ្ញាណខេត្ត-ក្រុងនីមួយៗក្នុងប្រទេសកម្ពុជា ក្នុងនោះមានឈុតតំណាងក្រុងចំនួន ២ បានធ្វើឱ្យមហាជនសម្តែងការមិនពេញចិត្ត ជាឈុតតំណាង ក្រុងបាវិត និងក្រុងប៉ោយប៉ែត ដែលបង្ហាញពីឧបករណ៍ល្បែង បៀរ និង អាប៉ោង ឬគ្រាប់ឡុកឡាក់ចាក់ភ្នាល់ល្បែងស៊ីសង៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ