វប្បធម៌ ជំនឿ
យល់សប្ដិឃើញរថយន្ត ម៉ូតូកង់បី ឬ យានដ្ឋាន អត្ថន័យល្អឬអាក្រក់?
តើអ្នកដឹងទេថា សុបិនអាចប្រាប់អ្នកពីអ្វីដែលនឹងកើតឡើងចំពោះអ្នកនាពេលអនាគត? ដូច្នេះតើសុបិនឃើញរថយន្ត មានន័យយ៉ាងណាដែរ សម្រាប់ជីវិតនៅខាងក្រៅនេះ។
សុបិនឃើញរថយន្តធម្មតា
អ្នកនឹងមានសំណាងក្នុងការធ្វើដំណើរ មានដំណឹងល្អពីញាតិមិត្តដែលមិនបានជួបគ្នាយូរមកហើយគេយករបស់ពិសេសមកឲ្យនាពេលខាងមុខនេះ។
សុបិនឃើញរថយន្តយោធា
អ្នកនឹងមានមនុស្សអញ្ជើញមកធ្វើការដែលមានគ្រោះថ្នាក់ ឬនឹងផ្លាស់ទីទៅកន្លែងថ្មី។
សុបិនឃើញរថយន្តសង្គ្រោះបន្ទាន់
អ្នកនឹងមានបញ្ហា ហើយសាច់ញាតិមិនជួយនៅទុក្ខវិបិត្តនេះឡើយ។ ប៉ុន្តែយ៉ាងណាក្នុងគ្រោះនេះអ្នកនឹងទទួលបានជំនួយពីអ្នកដទៃជំនួសវិញ។
សុបិនឃើញម៉ូតូកង់បី រឺម៉ក់ឬតុកៗ
បានន័យថាការរកស៊ីដែលអ្នកកំពុងធ្វើឬមានគ្រោះនាថ្ងៃខាងមុខនឹងជួបឧបសគ្គខ្លាំងក្លា ។ ដូច្នេះគួរតែត្រឡប់ទៅរកមូលហេតុ និងជួសជុលវាឡើងមកសិន។សឹមដើរបន្តទៅមុខទៀត។
សុបិនឃើញការបើកបរ ឬជិះឡានទៅកន្លែងផ្សេងៗ
មានន័យថាអាចនឹងមានការផ្លាស់ប្ដូរទំនួលខុសត្រូវការងារ ឬមានហេតុផលក្នុងការធ្វើដំណើរទៅកន្លែងឆ្ងាយពីផ្ទះបែកគ្រួសារបងប្អូន អាចថាមិនមានសំណាងនោះទេ។ចូរតោងប្រយ័ត្ន!
សុបិនឃើញកង់ ឬបានជិះកង់
អ្នកនឹងត្រូវធ្វើដំណើរផ្លូវឆ្ងាយ ឬបានផ្លាស់ប្ដូរទីលំនៅ ឬផ្លាស់ប្ដូរភារកិច្ចការងារទៅកន្លែងមួយទៀតដែលថ្មីសម្រាប់អ្នក។
សុបិនឃើញសំបកកង់រថយន្តនៅកណ្ដាលផ្លូវ
អ្នកនឹងទទួលបានដំណឹងពីញាតិមិត្តជិតឆ្ងាយឬនឹងមានការត្រូវធ្វើដំណើរទៅកន្លែងមួយឆ្ងាយផ្ទះ។
សុបិនឃើញមឈូស ឬជិះឡានឆ្លងកាត់ពិធីបុណ្យសព
ទំនាយនេះនាំឲ្យអ្នកនឹងទទួលបានដំណឹងល្អ ឬសំណាងពីចម្ងាយមានគេយកមកឲ្យ។
សុបិនឃើញយានដ្ឋាន
សុបិននេះមិនល្អទេចូរប្រយ័ត្នឲ្យមែនទែនអ្នកអាចនឹងមានមូលហេតុនាំឲ្យបាត់បង់ទ្រព្យសម្បត្តិ ឬគ្រោះថ្នាក់ បើមានគម្រោងធ្វើដំណើរគួរផ្អាកមួយរយៈសិននាពេលនេះ។
ទោះជាយ៉ាងណាក៏ដោយ ការទស្សន៍ទាយសុបិនគ្រាន់តែជាជំនឿផ្ទាល់ខ្លួននិងយោងតាមចាស់ៗដំណាលមកតៗគ្នាប៉ុណ្ណោះ។ ប្រសិនបើវាជាទំនាយ មានអត្ថន័យល្អ ត្រូវបានចាត់ទុកថាជាការលើកទឹកចិត្តដល់អ្នកក្នុងសុបិន។ ប៉ុន្តែប្រសិនបើអត្ថន័យមិនល្អ ត្រូវបង្កើនការប្រុងប្រយ័ត្នទ្វេគុណ ក្នុងការសម្រេចចិត្តលើរឿងអ្វីមួយ៕
គ្រូ ណុប
ចុចអាន៖យល់សប្ដិឃើញរថយន្ត បញ្ជាក់ពីសំណាងជោគលាភ និងប្រផ្នូលឲ្យដល់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១៩ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ