វប្បធម៌ ជំនឿ
យល់សប្ដិឃើញដើមឈើធំៗ ការងារល្អប្រសើរ តែស្នេហាអាចមានជនទី ៣
ដើមឈើធំក្រៅពីបន្ថែមភាពស្រស់ស្អាត និងម្លប់ជុំវិញផ្ទះ។ ប្រជាជនអាស៊ីនៅតែមានជំនឿថា ជាកន្លែងតម្កល់វត្ថុ ស័ក្ដិសិទ្ធិ។ នៅពេលណាដែលពួកគេគេងសុបិនឃើញដើមឈើធំមួយ មនុស្សជាច្រើនប្រហែលជាគិតថា វាជាប្រផ្នូលមួយមិនធម្មតា។
កាលបើគេងសុបិនឃើញដើមឈើធំ យោងតាមការទស្សន៍ទាយពីបុរាណបានចារថា ជីវិតក្នុងអំឡុងពេលនេះ មិនមានបញ្ហាឬទុក្ខសោកត្រូវមកឈឺក្បាល ហើយអ្នកកំពុងតែជួបរឿងល្អផងដែរ ។ ចំណែកកិច្ចការងារនឹងទទួលបានជោគជ័យ ប៉ុន្តែប្រសិនបើអ្នកសុបិនឃើញដើមឈើធំមួយដួលរលំ អ្នកប្រហែលជាត្រូវប្រយ័ត្នចំពោះបន្ទុក ឬរបស់ដែលរំខានអ្នក។
សុបិនឃើញដើមឈើធំដួលរលំ
បកស្រាយសុបិនថា ក្នុងអំឡុងពេលនេះជីវិតរបស់អ្នកអាចនឹងជួបការបាត់បង់ទ្រព្យសម្បត្តិ។ មានអ្វីមួយដែលត្រូវសោកស្ដាយ ហើយត្រូវទទួលបន្ទុកជាច្រើន។ ទោះយ៉ាងណា ទោះបីជាមានលក្ខណៈវិនិច្ឆ័យថា នឹងបាត់បង់ទ្រព្យសម្បត្តិក៏ដោយ។ ប៉ុន្តែអ្នកនៅតែទទួលបានប្រាក់ពីមនុស្សជិតដិតឲ្យខ្ចីក្នុងគ្រាអាសន្ននេះ ហើយក៏ទទួលបានទ្រព្យសម្បត្តិធំពីមនុស្សពេញវ័យយកមកឲ្យដូចគ្នា។

សុបិនឃើញដើមឈើខ្ពស់ធំខ្លាំង
សម្រាប់បុគ្គលដែលបំពេញកិច្ចការងារ អាចមានឱកាសមេកោយឃើញ ហើយដំឡើងឋានៈ ចំណែកការងារនឹងរលូនទៅមុខជាលំដាប់ ព្រោះវាស្ថិតនៅក្រោមការគ្រប់គ្រងរបស់មេកោយដ៏អស្ចារ្យដែលមានចរិតល្អ និងចិត្តសប្បុរស។ សម្រាប់បញ្ហាហិរញ្ញវត្ថុមិនមានអ្វីអាក្រក់ទេ អ្នកនឹងទទួលបានទ្រព្យសម្បត្តិពីអ្វីដែលអ្នកកំពុងតែធ្វើ។ ចំណែកស្នេហាវិញកាន់តែល្អអប្រសើរនិងស្អិតរមួតលើសមុន។
សុបិនឃើញដើមឈើធំមួយ
ជីវិតក្នុងអំឡុងពេលនេះ នឹងមានអ្នកឧបត្ថម្ភក្នុងវិស័យការងារ ហើយក៏ជោគជ័យក្នុងវិស័យដែលអ្នកកំពុងធ្វើ ។ ចំណែកខាងស្នេហាវិញ នឹងមានរឿងសប្បាយរីករាយ។ ប៉ុន្តែក្នុងអំឡុងពេលនេះ មិនគួរមើលស្រាលការប្រើប្រាស់លុយទេ។ ព្រោះអាចមានការឈឺថ្កាត់ត្រូវចូលព្យាបាលខ្លះៗ ដែលអ្នកគួរកុំធ្វេសប្រហែសឲ្យសោះ។
សុបិនឃើញដើមឈើធំមួយលាតសន្ធឹង
ក្នុងអំឡុងពេលនេះ នឹងមានការព្រួយបារម្ភតិចតួច ប៉ុន្តែនឹងមានបុគ្គលណាម្នាក់បោះដៃឈោងទៅជួយអ្នកវិញ។ មនុស្សនៅលីវអាចបានជួបគូជីវិត ដែលកំពុងស្វែងរក។ ប៉ុន្តែប្រសិនបើមនុស្សម្នាក់បានរៀបការរួចហើយ ត្រូវប្រយ័ត្នជនទី៣ អាចជាមិត្តជិតស្និតបំផុត។ ចំពោះផ្នែកហិរញ្ញវត្ថុក្នុងអំឡុងពេលនេះ វាអាចនៅតែជាប់គាំង។ លើសពីនេះទៀតការងារនឹងមានបញ្ហាបន្តិចបន្តួចក្នុងការទំនាក់ទំនងនិងការសម្របសម្រួល។ ប៉ុន្តែវានឹងឆ្លងកាត់បានល្អ ប្រសិនបើការព្យាយាមនិងការអត់ធ្មត់ឲ្យខ្លាំង។

សុបិនឃើញដើមឈើធំៗជាច្រើន
យោងតាមការព្យាករណ៍ថា នឹងមានការខកចិត្ត ឬមានគ្រោះថ្នាក់នៅក្នុងផ្ទះ ដៃគូឬប្ដីប្រពន្ធអាចឈានទៅទំនាក់ទំនងបញ្ចប់។ ចំណែកបញ្ហាហិរញ្ញវត្ថុ និងការងារវិញ មិនមានបញ្ហាអ្វីទេ តែនឹងមានលុយចូលមកពីការងារ ព្រោះមនុស្សអាចមើលឃើញពីសមត្ថភាព និងការងារដែលបានធ្វើ៕
គ្រូ ណុប
ចុចអាន៖យល់សប្ដិឃើញរថយន្ត ម៉ូតូកង់បី ឬ យានដ្ឋាន អត្ថន័យល្អឬអាក្រក់?
ចុចអាន៖យល់សប្ដិឃើញរថយន្ត បញ្ជាក់ពីសំណាងជោគលាភ និងប្រផ្នូលឲ្យដល់ជីវិត

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល