វប្បធម៌ ជំនឿ
បណ្ឌិត ឈត ប៊ុនថង បារម្ភចំពោះការសំពះរបស់ខ្មែរអាចនឹងបាត់បង់ ប្រសិនមិនជួយគ្នាអភិរក្ស
មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើងថា ជារួមស្ថានភាពនៃការសំពះរបស់ខ្មែរហាក់មានការអន់ថយខ្លះ ព្រោះការគោរពវប្បធម៌មិនសូវបានតឹងរ៉ឹង លំហូរចូលរបស់ឥទ្ធិពលអឺរ៉ុបចូលមក ក៏ជាជ្រុងមួយដែលធ្វើឱ្យប៉ះពាល់ផងដែរ។

លោក ឈត ប៊ុនថង បានថ្លែងប្រាប់ “កម្ពុជាថ្មី” ថា ទោះបីការសំពះ ជារឿងមួយមានភាពងាយស្រួល ក៏ប៉ុន្តែ ប្រជាជនមួយចំនួននៅមិនទាន់សំពះបានត្រឹមត្រូវតាមរបៀបសំពះទាំង៥ របស់ខ្មែរឡើយ។ ចំណែកមួយចំនួនទៀតមិនដឹងផងថា សំពះទាំង៥របៀបនេះ សំពះបែបណា នៅពេលណាទេ។ ម៉្យាងវិញទៀត កាលដែលមនុស្សចាស់ ឬ ឳពុកម្តាយមិនចូលចិត្តសំពះ ហើយសំពះមិនបានត្រឹមត្រូវ អាចជះឥទ្ធិពលនេះទៅដល់កូនចៅ និងក្មេងក្នុងសម័យបច្ចុប្បន្ន មិនចាំដល់ជំនាន់ក្រោយឡើយ ពួកគេនឹងមិនចេះពីរបៀបសំពះបានត្រឹមត្រូវប្រាកដណាស់។ ដូច្នេះ ប្រសិនបើឳពុកម្តាយ យុវជនជំនាន់នេះមិនចូលចិត្តសំពះ ចូលចិត្តតែស្វាគមន៍គ្នាតាមរបៀបបរទេស កូនចៅជំនាន់ក្រោយនឹងមិនចេះពីការសំពះ ហើយក៏មិនយល់ពីអត្ថន័យ នៃការសំពះទៀតផង។

លោក ឈត ប៊ុនថង មានប្រសាសន៍ថា៖ “ខ្ញុំគិតថា បើសិនជាយើងអត់នាំគ្នាគិតគូរ អត់នាំគ្នាអភិរក្ស អត់យកមកអនុវត្តន៍វាអាចនឹងបាត់ ហ្នឹងត្រូវហ៊ាននិយាយបែបនឹង។ តែបើយើងចេះតែនាំគ្នារំលឹក បង្រៀនសិស្សតាំងពីមតេ្តយ្យ បឋមអីហូរហែចឹងមក ហើយសង្គមខ្មែរទម្លាប់អនុវត្តការសំពះឡើងវិញវាមិនបាត់ទេ។ ចឹងហើយរឿងនេះវាជាជ្រុងតូចមួយ ទេ តែបើសិនយើងជួបគ្នា យើងមកសំពះ ហើយសំពះយើងមាន៥របៀបនឹង។ ហើយសំពះទៅ ជួបក្មេងៗយើងសំពះម៉េច ជួបមនុស្សចាស់ជាងយើងសំពះម៉េច មនុស្សធំជាងយើងសំពះម៉េច ហូរហែចឹងទៅ ការសំពះយើងវានឹងមិនបាត់ទេ”។
មិនតែប៉ុណ្ណោះ លោកក៏បានលើកពីភាគីពាក់ព័ន្ធក្នុងការចូលរួមចំណែកលើកស្ទួយការសំពះនេះគឺមាន ៤ភាគី។ ទី១ គឺកត្តាចេញពីគ្រួសារ ម្តាយឳពុកមានតួនាទីបង្រៀនកូនឱ្យចេះជម្រាបសួរ ដោយលើកដៃសំពះ។ ទី២ កត្តាគ្រូបង្រៀននៅកម្រិតថ្នាក់មត្តេយ្យ និង បឋមសិក្សា គឺត្រូវជម្រុញឱ្យសិស្សចេះសំពះតាំងពីថ្នាក់តូចៗទៅ។ ទី៣ គឺការអនុវត្តក្នុងកម្រិតមនុស្សធំ ដូចជានៅតាមសាលារៀន ឬ ស្ថាប័នផ្សេងៗ វត្តអារាមជាដើម ត្រូវអនុវត្តន៍នូវការសំពះនេះឱ្យបានខ្ជាប់ខ្ជួន។ ចុងក្រោយគឺ តួនាទីរបស់អ្នកជំនាញគ្រប់កន្លែង មានដូចជាអ្នកជំនាញនៅ ក្រសួងវប្បធម៌ ឬ ក្រសួងស្ថាប័នផ្សេងៗ ឧស្សាហ៍បង្កើតឱ្យមានសិក្ខាសាលា ធ្វើបទបង្ហាញពី រឿងវប្បធម៌ដោយមានបញ្ចូលពីប្រពៃណីនៃការសំពះកាន់តែច្រើនគឺកាន់តែល្អ ដោយបច្ចុប្បន្ន លោកឃើញថាមានការបង្កើតជាវីដេអូ ការសរសេរជាអត្ថបទ និយាយពីបញ្ហានេះច្រើន ណាស់។

ទន្ទឹមនឹងក្តីបារម្ភនេះ លោក ឈត ប៊ុនថង ក៏បានសំណូមពរដល់កូនខ្មែរគ្រប់រូបឱ្យយល់ពីតម្លៃ នៃប្រពៃណីវប្បធម៌របស់ខ្មែរថាមានសារៈសំខាន់ និងមានតម្លៃខ្លាំងណាស់។ ជាពិសេសកំលុង ពេលកូវីដ-១៩ នេះប្រទេសជាច្រើន សូម្បីតែប៉ែកអឺរ៉ុបក៏បានប្តូរពីការសា្វគមន៍ដោយការឱប មកជាសំពះវិញ។ ដូច្នេះកូនខ្មែរគួរមានមោទនភាពចំពោះការសំពះនេះ ហើយត្រឡប់មក អនុវត្តន៍ការសំពះឡើងវិញ ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតរបស់ខែ្មរ។ លោកក៏បានសំណូមពរ មនុស្សគ្រប់មជ្ឈដ្ឋាន ទាំងក្មេងទាំងចាស់ ទាំងអ្នកមាន និងអ្នកក្រ គួរអនុវត្តន៍ឱ្យបានត្រឹមត្រូវ ពិសេសគឺមនុស្សចាស់ គួរសំពះតបទៅក្មេងវិញ នៅពេលពួកគេសំពះមកកាន់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ ប្រពៃណីវប្បធម៌ខ្មែរ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល