វប្បធម៌ ជំនឿ
ត្បូងប៉ុន្មានគ្រាប់នេះ ជួយបង្កើនហុងស៊ុយ សក្តិសមបំផុតសម្រាប់ថ្ងៃកំណើតទាំង ៧
ត្បូងដែលយើងជ្រើសរើសមកប្រើលម្អកាយ ឬដាក់ជាប់ខ្លួនក្ដី តាមជំនឿ បើរើសត្រូវតាមថ្ងៃកំណើតរបស់យើង វានឹងនាំហុងស៊ុយល្អ ផ្ដល់នូវភាពចម្រុងចម្រើន និងលាភសក្កាៈបរិបូរណ៍។ គេជឿថា ការប្រើប្រាស់ត្បូងជាប្រចាំ ឬឧស្សាហ៍ប្រើញឹកញាប់ អាចបណ្ដេញភាពចង្រៃ និងពពពួកយាយីព្យាបាទបានទៀតផង។ ដូច្នេះដើម្បីចៀសផុតរឿងអពមង្គល និងផ្ដល់សំណាងល្អចុលក្នុងជីវិត ចូររើសប្រភេទត្បូង តាមថ្ងៃកណើតរបស់អ្នក ដូចខាងក្រោមនេះ៖
អ្នកកើតថ្ងៃអាទិត្យ

សម្រាប់អ្នកកើតថ្ងៃអាទិត្យ ដែលចង់នាំសំណាងឱ្យខ្លួនឯង ចូរជ្រើសរើសត្បូងមរកត ត្បូងទទឹម និងគុជពណ៌បៃតង ព្រោះវានឹងនាំទ្រព្យសម្បត្តិឱ្យហូរចូល ផ្ដល់ភាពរុងរឿងដល់គ្រួសារ លើកកម្ពស់ការងារ អំណាច សុខភាព សេចក្ដីស្រឡាញ់ និងក្ដីមេត្តាពីមនុស្សជុំវិញ។
អ្នកកើតថ្ងៃចន្ទ

ចំពោះអ្នកកើតថ្ងៃចន្ទវិញ បើចង់ចៀសរឿងអពមង្គល ចូររើសគុជភ្នែកខ្លា ត្បូងទទឹម ឬត្បូងថ្ម Lapis Lazuli ដោយហេតុថាត្បូងទាំងនេះ អាចជួយនាំនូវប្រាក់កាស ផ្ដល់ឱ្យអាជីពរីកចម្រើន កិត្យានុភាព និងមានតែមនុស្សចោមរោមស្រឡាញ់។
អ្នកកើតថ្ងៃអង្គារ

ដោយឡែកសម្រាប់អ្នកកើតថ្ងៃអង្គារ នឹងទទួលបានតែរឿងជោគរឿងជ័យ ប្រសិនអ្នករើសគុជភ្នែកខ្លា ត្បូងថ្ម Lapis Lazuli ឬត្បូងកណ្ដៀង មកលម្អកាយ។ ត្បូងទាំងបីនេះ នឹងជួយនាំសុភមង្គលដល់គ្រួសារ លុយកាក់ហូរចូល លើកកម្ពស់ការងារ និងផ្ដល់នូវសុខមាលភាពល្អ។
អ្នកកើតថ្ងៃពុធ

អ្នកកើតថ្ងៃពុធ ដែលចង់បានសំណាងមកឱ្យនៅជាមួយ ចូររើសត្បូងកណ្ដៀងពណ៌ផ្កាឈូក ត្បូងកណ្ដៀងពណ៌ខៀវ ឬត្បូងមរកត។ ពពួកត្បូងនេះ អាចនាំសំណាងខ្លាំងផ្នែករកស៊ី ការងារ សុខភាព ទ្រព្យសម្បត្តិ ក៏ដូចជាជួយរឹតចំណងគ្រួសារឱ្យរស់នៅប្រកបដោយក្ដីសុខបរិបូរណ៍។
អ្នកកើតថ្ងៃព្រហស្បតិ៍

រីឯអ្នកកើតថ្ងៃព្រហស្បតិ៍ ត្បូងមរកត គុជចិន និងគុជពណ៌ផ្កាឈូក ពិតជាសក្តិសមណាស់សម្រាប់លើករាសី និងផ្ដល់លាភសក្ការដល់ខ្លួនអ្នក។ វាជួយបង្កើនលុយ បង្កើនទ្រព្យ ផ្ដល់ឱ្យការងារសមប្រកប និងផ្ដល់សំណាងដល់ការរកស៊ីតូចធំទាំងឡាយ។ មិនតែប៉ុណ្ណោះពួកវាជួយឱ្យអ្នកជួបតែមនុស្សល្អៗតាមជ្រោមជ្រែង ព្រមទាំងផ្ដល់សុភមង្គលដល់ជីវិតគូផងដែរ។
អ្នកកើតថ្ងៃសុក្រ

ចំពោះអ្នកដែលកើតថ្ងៃសុក្រ ចូរជ្រើសរើសត្បូងថ្ម Lapis Lazuli ត្បូងទទឹម ឬគុជពណ៌បៃតង ដើម្បីទាញសំណាងពេញប្រៀបឱ្យខ្លួន និងគ្រួសារ។ ត្បូងប៉ុន្មានគ្រាប់នេះ ជាត្បូងហុងស៊ុយ ក្នុងការទាញទ្រព្យសម្បត្តិហូរហៀរ ពង្រឹងអំណាច បង្កើនកេរ្តិ៍ឈ្មោះ និងចៀសបាននូវជំងឺតម្កាត់នានា។
អ្នកកើតថ្ងៃសៅរ៍

សម្រាប់អ្នកកើតថ្ងៃសៅរ៍វិញ ប្រភេទត្បូងដែលសក្តិសមចំពោះអ្នកគឺ ត្បូងកណ្តៀង ត្បូងថ្ម Lapis Lazuli ឬត្បូងទទឹម។ ពពួកត្បូងនេះ ជួយលើករាសីផ្ដល់នូវភាពជោគជ័យតាមបំណងប្រាថ្នា ហើយថែមទាំងទាញនាំលុយកាក់ សុខមាលភាព និងភាពសុខសាន្ដដល់គ្រួសារទៀតផង៕
អត្ថបទ៖ សន្យា
ចុចអាន៖ ត្បូង៧ប្រភេទនេះ គួរមានជាប់ខ្លួនក្នុងឆាកជីវិត
ចុចអាន៖ គជ់ចិនមួយប្រភេទ មិនត្រឹមតែប្រើលម្អ ក៏ជាហុងស៊ុយផ្ដល់នូវភាពត្រជាក់ត្រជុំ គ្មានជម្លោះ

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ