វប្បធម៌ ជំនឿ
រូបភាពហុងស៊ុយទាញលាភសំណាង ៦ ប្រភេទ គួរតាំងលម្អក្នុងផ្ទះ ឬហាងលក់ដូរ
រូបភាពតុបតែងឬតាំងលម្អ គឺជាគ្រឿងជំនួយបន្ថែមសម្រស់ដល់គេហដ្ឋាន ប៉ុន្តែប្រសិនបើយើងជ្រើសរើស និងដាក់តាមគោលការណ៍ហុងស៊ុយ វាក៏ជួយលើកកម្ពស់ អំណាចក្នុងវិស័យផ្សេងៗ ក្នុងនោះរួមទាំងភាពសម្បូរបែប ការពង្រឹងកិត្យានុភាពដល់ខ្លួនឯង។
១ ផ្កាឈូក

រូបភាពផ្កាឈូកដែលមានទឹកបន្ថែមនៅក្នុងផ្ទះ នឹងលើកកម្ពស់ភាពរុងរឿង និងភាពសម្បូរបែប រូបភាពនេះគួរដាក់នៅខាងឆ្វេងផ្ទះ (បែរមុខចូលផ្ទះ ទីតាំងទឹកគឺល្អបំផុត)។
២ ដើមចេក

ដើមចេកជួយក្នុងបញ្ហានៃការធ្វើអាជីវកម្ម។ លក់អ្វីក៏អតិថិជនចូលមកច្រើនៗ ជាពិសេស លុយក៏ហូរចូលមកដូចជាដើមដែលមានមែកធាងផងដែរ។ ចូរជ្រើសរើសរូបភាពដើមចេក ដែលមានចេកមួយដើម វានឹងជួយធ្វើឲ្យរាសីម្ចាស់អាជីវកម្មកាន់តែប្រសើរឡើង។
៣ រូបភាពខ្លា

រូបភាពរបស់ខ្លា នឹងបង្កើនអំណាច និងកិត្យានុភាពដល់ម្ចាស់ផ្ទះ។ ជ្រើសរើសរូបភាពសត្វខ្លា ដែលមើលទៅស្ងប់ស្ងាត់និងគួរឲ្យខ្លាចបំផុត។
៤ រូបសេះ

រូបភាពសេះនឹងជួយបង្កើនទ្រព្យសម្បត្តិ លើកកម្ពស់សេចក្ដីសុខ ជ្រើសរើសរូបភាពសេះ ៨ ឬ៩ ហើយជាសេះដែលមានរូបរាងដ៏មហិមា អស្ចារ្យ និងមានរាងល្អឥតខ្ចោះ មើលទៅមិនធុញទ្រាន់ភ្នែក។
៥ រូបភាពទូក

រូបភាពនៃទូក គួរតែជាប្រភេទទូកនេសាទ ទូកសំពៅ ទូកធ្វើដំណើរ។ ជាពិសេសជារូបភាពនៃទូកក្នុងស្ថានភាពល្អឥតខ្ចោះ មានមនុស្សកំពុងជិះទូកលើផ្ទៃទឹក ដោយត្រូវភ្ជាប់រូបដោយបែរមុខក្បាលទូកចូលផ្ទះតែប៉ុណ្ណោះ ទើបចាត់ទុកថាល្អ។ ទូកនឹងជួយជំរុញទ្រព្យសម្បត្តិ និងភាពរុងរឿងសុមង្គល មានដល់ម្ចាស់ផ្ទះឬហាងនានា។
៦ រូបស្ពាន

រូបភាពស្ពាន ត្រូវយករូបដែលមានផ្លូវសម្រាប់ដើរ ការបោះជំហានឆ្លងកាត់បញ្ហា និងឧបសគ្គ ដើម្បីជាយានជយយបោះជំហានឆ្ពោះទៅរកភាពជោគជ័យ និងគោលដៅនាថ្ងៃខាងមុខផងដែរ៕
គ្រូ ណុប
ចុចអាន៖គ្រឿងតុបតែងផ្ទះ ៥ ប្រភេទ ជួយនាំលាភសំណាង និងពង្រឹងហុងស៊ុយសុមង្គល
ចុចអាន៖៣ យ៉ាង មិនគួរមានក្នុងផ្ទះ ព្រោះអាចទាញទ្រព្យសម្បត្តិ មិនឲ្យហូរចូល

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា