វប្បធម៌ ជំនឿ
យល់សប្ដិឃើញក្រពើ ការងារមានគេស្អប់ឬច្រណែន រីឯស្នេហាមានជនទី ៣ ជ្រៀតជ្រែក
ក្រពើជាសត្វដែលជះឥទ្ធិពលដល់ជំនឿ លើការទស្សន៍ទាយតាមវិធីផ្សេងៗ។ ពេលសុបិនឃើញក្រពើ អាចបណ្តាលឲ្យមានអារម្មណ៍ភ័យស្លន់ស្លោ ថប់បារម្ភ ព្រោះប្រជាជនខ្មែរជឿថា ជាសុបិនអាក្រក់ណាស់។
ដូច្នេះប្រសិនបើអ្នកគេងសុបិនឃើញក្រពើ អាចបញ្ចាក់ពីអត្ថន័យល្អនិងអាក្រក់ មកព្រមៗគ្នាដូចខាងក្រោមនេះ៖
សុបិនឃើញក្រពើ
ជីវិតក្នុងអំឡុងពេលនេះ ជាសញ្ញាព្រមាន ជាពិសេសគឺមាជិកគ្រួសារនឹងរងទុក្ខ ដូចជាគ្រោះថ្នាក់ជំងឺ ការបាត់បង់ទ្រព្យសម្បត្តិ ឬត្រូវខ្មាំងសត្រូវគូប្រជែងមើលងាយ។ រីឯស្នេហាអ្នកនៅលីវនឹងបានជួបគូគ្រង មានវ័យចំណាស់ជាងខ្លួន។ ចំពោះអ្នកមានគូស្នេហ៍ ត្រូវប្រយ័ត្នចំពោះទំនាក់ទំនងអាចនឹងកាន់តែយ៉ាប់យ៉ឺន។ ចំណែកការងារត្រូវប្រយ័ត្ន កុំឲ្យមានកំហុស ឬជម្លោះជាមួយសមាជិកដូចគ្នា។

សុបិនឃើញក្រពើធំ
នេះជាសុបិនមួយបញ្ជាក់ពីមនុស្សដែលមានគ្រួសារ អាចមានបញ្ហាជម្លោះ ក៏ដូចជាការងារ ធ្វើឲ្យមានការខ្ជះខ្ជាយលុយកាក់ឥតអំពើ។ ប៉ុន្តែសម្រាប់អ្នកនៅលីវ ជាសំណាងវិញប្រសិនបើយល់សុបិនឃើញក្រពើធំ អ្នកនឹងជួបគូជីវិតមានវ័យចាស់ជាងអ្នក តែគេជាមនុស្សល្អ។ ចំណែកអ្នករៀបការរួច ត្រូវប្រយ័ត្នជនទី៣។
សុបិនឃើញក្រពើធំ២ក្បាល
សុបិននេះជាសញ្ញាព្រមាថា អំឡុងពេលនេះធ្វើអ្វីដែលមិនគួរត្រូវបានប៉ាន់ស្មានតាមចិត្តឯង ប្រយ័ត្នទឹកភ្នែក។ ចំណែកគូស្នេហ៍ត្រូវយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ប្រយ័ត្នជម្លោះកើតឡើង។ លើសពីនេះទៅទៀត ក្នុងវិស័យការងារត្រូវប្រយ័ត្នប្រយែងនឹងការឈ្លោះប្រកែកគ្នា ជាពិសេសជាមួយមិត្តរួមការងារ។
សុបិនឃើញក្រពើ៣ក្បាល
សុបិននេះអាចនឹងមានជម្លោះ ជាមួយមនុស្សជិតស្និទ្ធ។ សមាជិកគ្រួសារអាចនាំបញ្ហាដល់ចំណុចវឹកវរ។ ចំណែកស្នេហាត្រូវតែទាមទារការយកចិត្តទុកដាក់ច្រើន ព្រោះអាចមានជម្លោះកើតឡើងជាញឹកញាប់។ ចំណែកការងារវិញ នៅតែមិនដូចការរំពឹងទុក ប្រយ័ត្នហិរញ្ញវត្ថុ មិនគួរចាយលើសចំណុះឡើយ។
សុបិនឃើញក្រពើហែលក្នុងទឹក
មនុស្សជុំវិញអ្នក សាច់ញាតិ ឬសមាជិកគ្រួសារ នឹងនាំបញ្ហាមកដល់ ចូរប្រុងប្រយ័ត្ន ជាពិសេសចំពោះការនិយាយស្ដី។ ព្រោះមានអ្នកចង់និយាយដើម បង្កាច់បង្ខូចអ្នកឲ្យស្អុយកេរ្ត៍ឈ្មោះ។ ចំណែកគូស្វាមីភរិយាត្រូវតែបន្ថែមភាពផ្អែមល្ហែមឲ្យគ្នាជានិច្ច ។ ទោះបីជាមានទុក្ខ ប៉ុន្តែការងារល្អ មានលាភ មានលុយចូលហូរហៀរធម្មតាទេ។
សុបិនឃើញសត្វក្រពើជាច្រើនក្បាល
ក្នុងសុបិននេះអ្នកនឹងទទួលបានដំណឹងល្អ ដែលហៅថាជាលាភសំណាង ពីការជួញដូរអាជីវកម្ម។ ចំណែកអ្នករៀបការមានគ្រួសារ នឹងមានកូនៗមកចាប់កំណើតក្នុងពេលនេះ។ ប្រសិនបើអ្នកសុបិតឃើញក្រពើច្រើន នោះនឹងមានកម្រិតខ្ពស់ក្នុងការទទួលបានកូនស្រី។

សុបិនឃើញក្រពើតូចមួយ
ក្នុងពេលនេះចូរប្រយ័យ័ត្នចាញ់បោកគេ ប្រយ័ត្នភ្លើងឆេះផ្ទះ។ ជាពិសេសមនុស្សជុំវិញអ្នកនឹងបង្កើតបញ្ហា ធ្វើឲ្យមានជម្លោះតូចទៅជាធំឡើងមក។ រីឯសេចក្ដីស្រឡាញ់ពេលនេះ អាចកើតមានក្នុងទម្រង់អាណិតអាសូរ ច្រើនជាងសេចក្ដីស្រឡាញ់ពិត។ ការងារឯណោះវិញ ទាមទារឲ្យមានការគិតល្អ អត់ធ្មត់ និងការតាំងចិត្តបន្ថែមទៀតទើបឆ្លងផុតបាន។
សុបិនឃើញក្រពើខាំ
សម្រាប់មិត្តរួមការងារ ដៃគូអាជីវកម្ម អាចក្លាយជាសត្រូវ ដោយសារតែការច្រណែនឃើញបានល្អជាង។ ចូរប្រយ័ត្នខ្លួនកុំប្រហែសសោះ! ចំណែកគូស្វាមីភរិយា នៅតែត្រូវប្រយ័ត្នចំពោះជនទី៣។
សុបិនឃើញក្រពើស៊ីមនុស្ស
ក្នុងអំឡុងពេលនេះ ប្រហែលជាត្រូវធ្វើជាអ្នកស្តាប់ ព្រោះនឹងមានមនុស្សម្នាក់អាចលើកឡើងពីបញ្ហា ឬរឿងដែលមានបញ្ហា ហើយសុំឲ្យយើងជួយដោះស្រាយ។ ប៉ុន្តែបើនិយាយពីការងារវិញ មានលក្ខណៈវិនិច្ឆ័យទទួលបានដំណឹងល្អ។ ប៉ុន្តែត្រូវប្រយ័ត្ននឹងការនិយាយដើម និយាយដើមបោកបញ្ឆោតបុគ្គលដែលរាប់អាន៕
គ្រូ ណុប
ចុចអាន៖យល់សប្ដិឃើញដើមឈើធំៗ ការងារល្អប្រសើរ តែស្នេហាអាចមានជនទី ៣
ចុចអាន៖សុបិនឃើញបាយ ស្នេហានឹងសមប្រកប ឯការងារឬជំនួញជិតឆ្ងាយ កាន់តែរីកចម្រើន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី