វប្បធម៌ ជំនឿ
ព្រះសង្ឃ ៧ អង្គ មានចំណេះដឹងខ្ពង់ខ្ពស់ ផ្សព្វផ្សាយព្រះធម៌ដល់ពុទ្ធសាសនិកជន
ប្រជាជនកម្ពុជាប្រមាណ ៩៥% មានជំនឿគោរពបូជាព្រះពុទ្ធសាសនា។ ពាក់ព័ន្ធព្រះពុទ្ធសាសនា ក៏មានព្រះសង្ឃជាច្រើនអង្គដែលមានចំណេះដឹងខ្ពង់ខ្ពស់ ហើយមានងារគោរមងារនៅក្នុងព្រះពុទ្ធសាសនា។

១.ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម
ព្រះសិរីសុវណ្ណា ពិន សែម ប្រសូត្រនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៤២ នៅក្នុងត្រូកូលអ្នកកសិករ នៅភូមិវត្តបូណ៌ ក្រុងសៀមរាប ខេត្តសៀមរាប។
ព្រះអង្គ ពិន សែម ជារាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សមាជិកថេរសភាព្រះពុទ្ធសាសនា និងជាព្រះចៅអធិការវត្តរាជបូណ៌ ក្នុងក្រុងសៀមរាប។

២.ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព
ព្រះគ្រូ គូ សុភាព ប្រសូតនៅក្នុងឆ្នាំ ១៩៨១ នៅភូមិជើងវត្ត ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ។ ព្រះគ្រូ គូ សុភា គឺជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ឯកទេសផ្នែកគ្រប់គ្រងនិងភាពជាអ្នកដឹកនាំ ចរិយាវិទ្យា និងបណ្តុះគុណធម៌។ ព្រះភិក្ខុ គូ សុភាព ជាវជិរប្បញ្ញោ គង់នៅវត្ត«និគ្រោធវ័ន» ហៅ គល់ទទឹង ក្នុងឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ព្រះគ្រូបានបញ្ចប់ថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាកលវិទ្យាល័យត្រយ (Troy University, USA) ឯកទេសផ្នែកអប់រំ។ ព្រះអង្គក៏ជាស្ថាបនិកនៃមូលនិធិធម្មឱសថផងដែរ និងព្រះភិក្ខុជាអ្នកនិពន្ធសៀវភៅដ៏ពេញនិយម “អាហារផ្លូវចិត្ត” និង “ជំនួយសុខភាពផ្លូវចិត្ត”។

៣. ព្រះភិក្ខុធម្មសេនា ហាក់ សៀងហៃ
ព្រះភិក្ខុ ហាក់ សៀងហៃ ប្រសូត្រនៅឆ្នាំ ១៩៨៤ ជាកូនកសិករក្នុងគ្រួសារមួយ នៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ។ ព្រះអង្គជា អតីតសមណនិស្សិតពីប្រទេសស្រីលង្កា បច្ចុប្បន្នជាស្ថាបនិក និងប្រធានអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ហៅកាត់ថាថាព.អ.ក។ លើសពីនេះ ព្រះភិក្ខុ ហាក់ សៀងហៃ ជានាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា និងជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិតសភាកម្ពុជា។ ព្រះអង្គមានចំណេះដឹងខ្ពង់ខ្ពស់ក្នុងវិស័យព្រះពុទ្ធសាសនា អក្សរសាស្រ្តខ្មែរ និងសកម្មក្នុងការងារសង្គមជាតិ។

៤. ព្រះភិក្ខុវជិរបញ្ញោ សាន សុជា
ព្រះភិក្ខុ សាន សុជា ប្រសូតឆ្នាំ ១៩៧៦ នៅទួលតាអុក ស្រុកកំពង់យោល ខេត្តតាកែវ។ ព្រះអង្គគ្រូជាព្រះប្រធានសមាគមធម្មកថិកកម្ពុជា ហើយបច្ចុប្បន្ននេះព្រះអង្គគង់នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី។

៥. ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត
ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ប្រសូត្រក្នុងគ្រួសារកសិករ នៃស្រុកថ្មគោល ខេត្តបាត់ដំបង។ ព្រះមុនីកោសល យ៉ន សេងយៀត គឺជាអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យព្រះសីហនុរាជ។ ព្រះអង្គបានបញ្ចប់ការសិក្សាថ្នាក់ក្រោយបណ្ឌិតនៅសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក។

៦. ព្រះធម្មវិជ្ជា ជួន កក្កដា
ព្រះធម្មវិជ្ជា ជួន កក្កដា ជាព្រះវិន័យធរ និងជានាយកពុទ្ធិកបឋមសិក្សាវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ ។ ព្រះអង្គជាព្រះធម្មកថិក មានឈ្មោះល្បីមួយអង្គ នឹងជាព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យព្រះសីហនុរាជ។

៧. សម្តេចព្រះសុមេធានាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
សម្តេចព្រះសុមេធានាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ជាសម្តេចព្រះសង្ឃនាយក នៃគណៈមហានិកាយ និងជាចៅអធិការ វត្តបទុបវតីរាជវរារាម។
សម្តេចព្រះសុមេធានាធិបតី នន្ទ ង៉ែត ប្រសូតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩២៥ នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ព្រះអង្គជាអតីតចៅអធិការវត្តលង្កាកុសមរាម បច្ចុប្បន្នចៅអធិការវត្តបទុមវតីរាជវរារាម និងជាសម្តេចព្រះពោធិវង្ស បស្សទ្ធិពោជ្ឈង្គោ៕

ដោយ៖ ឌឿនចាន់ ថារី

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង