វប្បធម៌ ជំនឿ
ឆ្នាំទាំង ៥ នេះ ចូរប្រយ័ត្នខ្លាំងក្នុងខែកញ្ញា ព្រោះរាសីដាក់មានគ្រោះធំ
យោងតាមក្បួនទស្សន៍ទាយបានបញ្ជាក់ច្បាស់ៗថា មានឆ្នាំ៥ កំពុងជួបទុក្ខធំ មានបញ្ហាដោះស្រាយមិនចេញ ហើយបើមិនប្រយ័ត្នអាចមានគ្រោះដល់ជីវិតថែមទៀត។
ត្បិតថាមានគ្រោះ រាសីដាក់ខ្លាំងយ៉ាងណា តែឆ្នាំទាំង៥នោះក៏អាចរួចខ្លួនមានរាសីល្អប្រសើរវិញ ប្រសិនបើអានលម្អិតអត្ថបទដែលគ្រូណុបបានរៀបរាប់ខាងក្រោមនេះ ហើយធ្វើតាមគឺមិនមិនខុសទេ។ ជាពិសេស បើអារម្មណ៍មិនល្អ ចេះតែស្មុគស្មាញ ចូរខំសាងអំពើល្អ ហើយធ្វើបុណ្យដាក់ទានដល់អ្នកក្រជាងខ្លួន ឬអាចយកត្រីទៅប្រលែងនៅស្រះវត្តក៏បាន
១ ឆ្នាំជូត

ឆ្នាំក្នុងខែនេះសូមប្រុងប្រយ័ត្នខ្ពស់ ពីព្រោះអ្នកអាចនឹងមានជនខិលខូចឬដៃគូប្រកួតប្រជែងទម្លាក់កំហុសឲ្យ ដោយមិនដឹងខ្លួន។ ជាពិសេស អាចមានទោសពៃរ៍ឈានទៅបាត់បង់ការងារ លុយកាក់ និងជាប់ទោសថែមទៀតផង។ ក្នុងនោះដែរ ក៏មានមនុស្សមកនិយាយចាក់រុក នាំឲ្យគ្រួសារឈ្លោះគ្នា បែកបាក់សាមគ្គី បងប្អូនប្ដីប្រពន្ធលែងមើលមុខគ្នាត្រង់។ ចូរអត់ធន់រាងខ្លួនក្នុងខែនេះ ព្រោះរាសីអ្នកហាក់ដាក់ខ្លាំងណាស់!
២ ឆ្នាំខាល

ដោយសារឆ្នាំនេះ ខាលត្រូវឆុងនឹងឆ្នាំខ្លួនឯង១០០ភាគរយ ដូចនេះរាសីរបស់អ្នកក្នុងខែកញ្ញាគឺស្ថិតក្នុងចំណុចកណ្ដាល។ហេងឬស៊យគឺស្ថិតលើអ្នកថា តើខំប្រឹងប្រែងកម្រិតណា។ មួយវិញទៀត សូមប្រុងប្រយ័ត្នរឿងចំណីអាហារហូបចុកអាចពុល ឬគ្រោះថ្នាក់ដោយសារឈាម។
៣ ឆ្នាំម្សាញ់

រាសីក្នុងខែកញ្ញានេះ ម្សាញ់គឺមានគេខឹងគុំកួនស្អប់ច្រើនណាស់ ក្នុងនោះមានមិត្តល្អប្រែជាមិត្តសម្អប់ ដែលភាគច្រើនកើតចេញពីសំដីមិនចុះសម្រុងគ្នា ទាស់ទែងគ្នាជាដើម។ ដូច្នេះឆ្នាំម្សាញ់ចូរតោងប្រយ័ត្នប្រយែង មានបញ្ហាឆាប់ដោះស្រាយ ហើយបើមានជម្លោះតូចក្ដី ធំក្ដី ចូរអត់ធ្មត់។ យ៉ាងណាមិញ ក្នុងវេលាខែកញ្ញានេះ ទោះអ្នកខំព្យាយាមនិយាយល្អសម្អាតចិត្តយ៉ាងម៉េច ក៏នៅតែមានគេយល់ច្រឡំ សាងកំហុស ធ្វើឲ្យខឹងស្អប់បានដែរ។ ចំណែកលុយកាក់ចូរខំរក ហើយកុំចាយផ្ដេសផ្ដាសតាមចិត្តឲ្យសោះ។
៤ ឆ្នាំមមី

ឆ្នាំមមីមានរាសីធ្លាក់ខ្លាំងណាស់ក្នុងខែនេះ ហើយក៏ជាខែដែលមានជីវិតដុនដាបខ្លាំងផងដែរ។ ដូចនេះ ចូរមានស្មារតីប្រុងប្រយ័ត្នគ្រប់ពេល និងជាពិសេសនោះគឺពេលបើកបរលើផ្លូវថ្នល់ធំៗ ខណៈដែលមានភ្លៀងធ្លាក់ ឬមានអាកាសធាតុប្រែប្រួលមិនទៀងទាត់។ ខែកញ្ញានេះហាមដាច់ខាត កុំវិនិយោគលើរឿងអ្វីមួយឲ្យសោះ កុំជួយអ្នកដទៃដែលមិនស្គាល់ច្បាស់អាចគេបោកអ្នក ឬចង់ធ្វើស៊ី។ ចូរធ្វើបុណ្យទានដោយការប្រលែងត្រី ឬដាក់ទានឲ្យអ្នកក្រខ្សត់ជាងខ្លួនអ្នក។
៥ ឆ្នាំវក

ឆ្នាំវកជាឆ្នាំមួយដែលឆុងដូចឆ្នាំទាំង ៤ ដូចដែលគ្រូធ្លាប់បានរៀបរាប់ពីមុនមក។ ទន្ទឹមនោះ រាសីក្នុងខែកញ្ញានេះ គឺស្ថិតក្នុងរាសីមធ្យម សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ អាចនឹងមានគេចោទប្រកាន់ចូលប៉ុស្តិ៍ប៉ូលិស។ មួយវិញទៀត សូមប្រយ័ត្នបញ្ហាឆក់ចរន្តអគ្គិសនី។ ឯរឿងលុយវិញ ចូលពិបាកចេញលឿន កុំខ្ចីខ្ចាយនឹងសម្ភារៈនិយមពេក ត្រូវខិតខំសន្សំក្រែងមានជំងឺឈឺថ្កាត់គ្មានលុយព្យាបាលខ្លួន៕
គ្រូ ណុប
ចុចអាន៖ទំនាយជោគវាសនាមនុស្សកើតឆ្នាំទាំង ១២ ក្នុង ខែនេះ ឆ្នាំណាមានសំណាងខ្លះ?
ចុចអាន៖យល់សប្ដិឃើញក្រពើ ការងារមានគេស្អប់ឬច្រណែន រីឯស្នេហាមានជនទី ៣ ជ្រៀតជ្រែក

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង