Connect with us

វប្បធម៌ ជំនឿ

សន្និសីទវប្បធម៌អន្តរជាតិ ទស្សនៈអាស៊ាន ពិភាក្សាប្រធានបទសំខាន់ចំនួន ៤ បន្ថែម

បានផុស

នៅ


កម្ពុជា ជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្ដីពី “ការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន” មានកិច្ចប្រជុំដោយផ្ទាល់ និងតាមរយៈអនឡាញ នៅថ្ងៃទី២ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ និងបានធ្វើការពិភាក្សាលើប្រធានបទសំខាន់ចំនួន ៤ មានដូចជា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ការកសាងទំនាក់ទំនងតាមរយៈការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ (Building Bridge through Repatriation)៖ ប្រធានបទនេះពិភាក្សាលើករណីការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ ដែលអាចបង្កើនទំនាក់ទំនងវប្បធម៌ និងឱកាសកែតម្រូវកំហុសពីអតីតកាល។ ផ្នែកនេះមានអ្នកជំនាញផ្នែកគ្រប់គ្រង, ផ្នែកសារមន្ទីរ និងអ្នកស្រាវជ្រាវចំនួន ៤ រូបពិភាក្សាគ្នាពីបទពិសោធន៍រៀងៗខ្លួនក្នុងកិច្ចខិតខំប្រឹងប្រែងនាំយកសម្បត្តិវប្បធម៌ត្រឡប់មកវិញ ក្នុងតំបន់អាស៊ីអាគ្នេយ៍។

២. ការការពារសម្បត្តិវប្បធម៌ និងតំបន់រមណីយដ្ឋាន (Safeguarding Collections and Sites)៖  ប្រធានបទនេះមានវាគ្មិនចំនួន ៤ រូបចូលរួម ពិភាក្សាផ្តោតសំខាន់ទៅលើតំបន់អាស៊ីអាគ្នេយ៍ ដ្បិតជាកន្លែងប្រមូលផ្តុំសារមន្ទីរនានាដែលមិនអាចកាត់ថ្លៃបាន។ ជារួមក្នុងគោលបំណងឆ្លើយតបនឹងសំណួរ “តើយើងអាចការពារវត្ថុសិល្បៈពីជនទុច្ចរិត ឱ្យបានកាន់តែល្អដោយរបៀបណា?”

៣. ឱកាសសេដ្ឋកិច្ច និងផលប៉ះពាល់ទេសចរណ៍ (Economic Opportunities and the Impact of Heritage Tourism)៖  ក្នុងផ្នែកនេះ កិច្ចពិភាក្សា ផ្តោតលើការស្វែងរកដំណោះស្រាយវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់ទេសចរណ៍? បេតិកភណ្ឌ?។ ក្នុងផ្នែកនេះមានការចូលរួមពីអ្នកជំនាញផ្សេងៗគ្នាចំនួន៤រូប។

៤. ការទូតវប្បធម៌ និងកិច្ចសហការអន្តរជាតិ (Cultural Diplomacy and International Cooperation)៖  ក្នុងផ្នែកនេះមានវាគ្មិនចំនួន ៦ រូបចូលរួម ដើម្បីពិភាក្សាគ្នាស្វែងរកវិធានការ ធ្វើយ៉ាងណាប្រយុទ្ធប្រឆាំងការជួញ ដូរសម្បត្តិវប្បធម៌ខុសច្បាប់ តាមរយៈការពង្រឹងចំណងការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

គួរបញ្ជាក់ថា សន្និសីទអន្តរជាតិនេះរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមសហការដោយ Antiquities Coalition នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពិភាក្សា លើការការពារ និងការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ដែលកំពុងរងការគម្រាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែបក្នុងតំបន់អាស៊ីអាគ្នេយ៍, សហគមន៍ក្នុងតំបន់ និងសេដ្ឋកិច្ចជាតិ ដែលជាកត្តាចាំបាច់របស់ប្រជាជននៃតំបន់អាស៊ីអាគ្នេយ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៦ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៨ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៦ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១២ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១១ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៨ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម