វប្បធម៌ ជំនឿ
នេះជាអត្ថន័យពណ៌នាគនៅក្នុងសុបិន!
ជាទូទៅសុបិនឃើញនាគ ជាសុបិនល្អណាស់ ព្រោះវាជាប្រផ្នូលនាំមកនូវទ្រព្យសម្បត្តិ ការរកស៊ីរីកចម្រើន ទទួលបាននូវសេចក្តីស្រឡាញ់បរិបូណ៌ និងមានតែរឿងល្អៗចូលមកក្នុងជីវិត។

យ៉ាងណាមិញ ប្រភេទនៃសត្វនាគ ដែលបង្ហាញខ្លួនក្នុងសុបិន មានអត្ថន័យខុសៗគ្នា ទៅតាមពណ៌ដូចជា៖
នាគពណ៌បៃតង
វាជាសុបិនដែលចង់ប្រាប់ថា អ្នកនឹងទទួលបានដំណឹងល្អពីភឿនមិត្តដែលនៅឆ្ងាយ ឬបានជួបជាមួយមិត្តជិតស្និទ្ធដែលឃ្លាតឆ្ងាយគ្នាជាយូរមកហើយ។
នាគពណ៌ក្រហម
នាគក្រហម ជាសុបិនចង់ប្រាប់ថា អ្នកនឹងទទួលបានដំណឹងល្អអំពីការងារដែលកំពុងធ្វើ ដោយត្រូវចៅហ្វាយនាយជួយឱ្យឡើងតំណែង ឬតំឡើងប្រាក់ខែ។
នាគពណ៌ខ្មៅ
សុបិនឃើញនាគខ្មៅ មានន័យថា មនុស្សជុំវិញអ្នកនឹងនាំសំណាងមកឱ្យ ធ្វើឱ្យរបររកស៊ីរីកដុះដាល ទទួលបានប្រាក់ចំណូលលើសការស្មាន។
នាគពណ៌ស
នាគស ជាប្រផ្នូលនៃសុខមាលភាព និងកិត្តិយស។ មិនថានៅកន្លែងការងារ ឬក្នុងវិស័យជំនួញ អ្នកនឹងទទួលបានកេរ្តិ៍ឈ្មោះល្អសុះសាយពាសពេញសង្គម៕
អត្ថបទ៖ សន្យា

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៦ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម