វប្បធម៌ ជំនឿ
ងូតទឹកកណ្ដាលអធ្រាត្រ ចំយប់ពេញបូណ៌មី ជនជាតិចិនជឿស៊ប់ខ្លាំង
យោងតាមជំនឿដ៏យូរលង់របស់ជនជាតិចិនដែលបានជឿស៊ប់ទៅលើអំណាចក្រៅខ្លួន ការងូតទឹកពាក់កណ្ដាលអធ្រាត្រនៅក្រោមពន្លឺព្រះចន្ទ នារាត្រីពេញបូណ៌មី អាចជួយបង្កើនថាមពល អំណាច កិត្យានុភាព និងមន្តស្នេហ៍របស់អ្នក ជាពិសេសចំថ្ងៃបុណ្យសែននំព្រះខែតែម្ដង។

តាមជំនឿនិយាយថា ក្នុងយប់ពេញបូណ៌មី នៅពេលដែលព្រះចន្ទស្ថិតនៅចំមុំ ៩០ដឺក្រេពីលើក្បាល អ្នកដែលបានងូតទឹកក្រោមពន្លឺព្រះចន្ទ ពិតជាអាចប្រមូលថាមពលវិជ្ជមានជួយពង្រឹងអំណាច បង្កើនសំណាង និងភាពទាក់ទាញចំពោះខ្លួនឯង។ គេជឿថា ពន្លឺព្រះចន្ទពេញវង់ ជាថាមពលដ៏មានឥទ្ធិពលបំផុត មិនត្រឹមតែនាំសំណាង តែអាចបណ្ដេញភាពស៊យ និងចង្រៃឧបទ្រពចេញពីខ្លួនយ៉ាងស័ក្តិសិទ្ធិទៀតផង។
យ៉ាងណាមិញ នេះគ្រាន់តែជាផ្នែកមួយនៃជំនឿចិនបុរាណប៉ុណ្ណោះ។ ដូច្នេះវាស័ក្តិសិទ្ធិប៉ុនណា មានតែអ្នកដែលមានជំនឿទេ ទើបដឹងច្បាស់៕
អត្ថបទ៖ សន្យា
ចុចអាន៖ នំ ៧ ប្រភេទ ខ្វះមិនបាន ហើយជនជាតិ ចិន តែងយកជាដង្វាយសែនព្រះខែរាល់ឆ្នាំ

-
KPT+២៤ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល