វប្បធម៌ ជំនឿ
យល់សប្ដិបាត់បង់វត្ថុ ១៣ ប្រភេទ ជាប្រផ្នូលចាស់ៗថាកុំប្រហែស និងត្រូវប្រយ័ត្ន
យល់សប្ដិឃើញរបស់ដែលបាត់ នៅពេលក្រោកពីដំណេកនឹងមានអារម្មណ៍ភិតភ័យ ឬមិនសប្បាយចិត្តជាដើម។ យ៉ាងណាមិញ គ្រប់សប្ដិដែលបង្ហាញខ្លួន ចាស់ៗពីដើមលោកជឿថាជាប្រផ្នូលឲ្យយើងបានដឹងខ្លួនមុន និងត្រូវចេះប្រុងប្រយ័ត្ន ខ្លាចក្រែងរឿងមិនល្អណាមួយកើតឡើង។

ប្រសិនបើអ្នកបានយល់សប្តិឃើញរឿងរ៉ាវដូចខាងក្រោមនេះ ចូរមើលន័យលើវត្ថុដែលអ្នកបានបាត់បង់ដូចតទៅ៖
១ យល់សប្ដិឃើញបាត់កាបូប សូមកុំបារម្ភអី! ក្នុងយល់សប្ដិនឹងធ្វើឲ្យអ្នកស្លន់ស្លោ ប៉ុន្តែនៅក្នុងជីវិតខាងក្រៅ អ្នកនឹងទទួលបានសំណាង។ បើអ្នកឈឺថ្កាត់យូរឆ្នាំ នឹងបានជាឆាប់ជា។ ចំពោះអ្នកជួញដូរ នោះនឹងកាន់តែរីកចម្រើនដល់កម្រិតអតិបរមា។ យ៉ាងណាមិញ ប្រសិនបើអ្នកសុបិនមានផ្ទៃពោះ នោះនឹងទទួលបានកូនស្រីមិនខាន។
២ យល់សប្ដិបាត់បង់គូស្នេហ៍ ប្រសិនបើអ្នកយល់សប្ដិឃើញគូស្នេហ៍របស់អ្នកបាត់ខ្លួន ឬបាត់ទៅណាក៏មិនដឹង នោះបញ្ជាក់បានថា មានសមាជិកគ្រួសារដែលក្មេងជាងអ្នក នឹងនាំមកនូវបញ្ហា ឬមនុស្សជាទីស្រលាញ់របស់អ្នក អាចបាត់បង់ ឬគេបម្រុងទៅចោលហើយ។
៣ យល់សប្ដិបាត់លុយ មានរឿងល្អនិងអាក្រក់មករួមគ្នា។ សម្រាប់អ្នកប្រកបជីវកម្ម នេះជាឱកាសល្អក្នុងការពង្រីកកាន់តែធំជាងមុន។ ចំពោះរឿងអាក្រក់ ប្រយ័ត្នបាត់បង់មនុស្សជាទីស្រឡាញ់។ ចូរប្រយ័ត្ននឹងពាក្យរបស់អ្នក ព្រោះវាអាចត្រូវបានគេបំភ្លៃ និងបង្កាច់បង្ខូចនាំឲ្យខូចឈ្មោះអាសាបង់។
៤ យល់សប្ដិបាត់ក្រវិល ប្រសិនបើអ្នកសុបិនបាត់ក្រវិលមួយ មានរឿងពីរដែលត្រូវប្រុងប្រយ័ត្ន៖ គ្រោះថ្នាក់តិចតួចដែលអាចប៉ះពាល់ដល់រាងកាយរបស់អ្នក និងមិត្តភ័ក្ដិជិតស្និទ្ធភ្លាមៗ វានឹងធ្វើឲ្យអ្នកមិនអើពើនឹងវា រហូតដល់អ្នកយល់ច្រឡំអំពីអ្វីដែលបានកើតឡើង។ បើយល់សប្ដិបាត់ក្រវិលពីរ ក្នុងអំឡុងពេលនេះ អ្នកត្រូវធ្វើដំណើរច្រើន សឹងតែសម្រាកមិនបាន អាចនាំឲ្យកើតជំងឺបាន ឬដល់ចំណុចដែលមានឈាមហូរចេញ រឿងមួយទៀតដែលត្រូវដឹងគឺសត្រូវអាចនឹងសម្លឹងមកអ្នក ដូច្នេះត្រូវប្រយ័ត្នខ្លួនជានិច្ច។
៥ យល់សប្ដិបាត់មាស នាពេលថ្មីៗនេះ អ្នកនឹងឈឺក្បាលវិលមុខយ៉ាងខ្លាំង។ ដូច្នេះ សូមមានការប្រុងប្រយ័ត្នខ្ពស់។ រឿងមួយទៀតដែលត្រូវប្រយ័ត្នគឺពាក្យសម្ដី ព្រោះវាមានទំនោរបោកបញ្ឆោតមនុស្ស។ ចំពោះទ្រព្យសម្បត្តិត្រូវប្រយ័ត្នខូចខាតឬខាត់បង់ដោយជនទី៣ណាមួយ។

៦ យល់សប្ដិបាត់បង់ផ្ទះ ប្រយ័ត្នសមាជិកគ្រួសារអាចឈឺថ្កាត់ ឬមានការឈ្លោះប្រកែកគ្នាធំ។ ដូច្នេះចូរប្រយ័ត្នពាក្យសំដីឲ្យមែនទែន។
៧ យល់សប្ដិបាត់ឡាន បើសុបិនឃើញបែបនេះ កុំភ័យស្លន់ស្លោ ព្រោះសំណាងនិងលុយនឹងមករកអ្នកហើយ សំណាងនោះមកពីមនុស្សពេញវ័យ។ លើសពីនេះទៀត អ្នកអាចទទួលបានកេរ្តិ៍ឈ្មោះ សម្រាប់អ្វីដែលអ្នកបានធ្វើកន្លងមក។
៨ យល់សប្ដិបាត់បង់ស្បែកជើង យល់សប្ដិឃើញបាត់ស្បែកជើងមួយចំហៀង ប្រយ័ត្នគ្រោះថ្នាក់ពីភាពច្របូកច្របល់របស់អ្នកដែលនឹងធ្វើឲ្យអ្នកឈឺចាប់។ តែបើយល់សប្ដិបាត់ស្បែកជើងមួយគូ មិត្តភ័ក្ដិជិតស្និទ្ធ អាចកំពុងតែធ្វើសកម្មភាពណាមួយមិនល្អ និងដោយគ្មានហេតុផលច្បាស់លាស់មកលើអ្នក។

៩ យល់សប្ដិបាត់វ៉ែនតា ប្រយ័ត្នពាក្យសម្ដីរបស់អ្នកក្នុងអំឡុងពេលនេះ ព្រោះពួកគេអាចយល់ច្រឡំអ្នក និងអាចធ្វើឲ្យមានជម្លោះកើតឡើង។
១០ យល់សប្ដិបាត់បង់សត្វចិញ្ចឹម នេះជារយៈពេលដែលអ្នកត្រូវប្រយ័ត្ន។ វាជាវិធីល្អក្នុងការចៀសវាងការទៅជួបរឿងមិនល្អ ចូរស្ងៀមស្ងាត់ ប្រយ័ត្នសត្រូវឆ្លៀតឱកាសមកបង្កាច់បង្ខូចអ្នក។ ចំណែកសំណាងវិញ នឹងមកពីមនុស្សភេទផ្ទុយ។
១១ យល់សប្ដិបាត់ខ្សែក ប្រសិនបើអ្នកសុបិនថាខ្សែកត្រូវបានបាត់បង់ ក្នុងអំឡុងពេលនេះ ប្រយ័ត្នមនុស្សចម្លែកចូលមកជិតអ្នក ព្រោះគេប្រហែលជាមិនមានចេតនាល្អទេ។ ចំណែកមនុស្សជុំវិញខ្លួន សូមប្រយ័ត្នចំពោះអារម្មណ៍របស់អ្នក ព្រោះអាចមានជម្លោះ។
១២ យល់សប្ដិបាត់ចិញ្ចៀន ប្រសិនបើអ្នកសុបិនថាចិញ្ចៀនត្រូវបានបាត់បង់ ប្រយ័ត្នជម្លោះគ្រួសារ។
១៣ យល់សប្ដិបាត់សរីរាង្គ ត្រូវតែប្រយ័ត្នចំពោះសុខភាពរបស់សាច់ញាតិពេញវ័យដែលមិនសូវល្អ ហើយក្នុងអំឡុងពេលនេះ អ្នកតែងមានរឿងមិនស្រួលចិត្តមកប្រទាក់ក្រឡាគ្នារហូតដែរ៕
គ្រូ ណុប
ចុចអាន៖យល់សប្ដិឃើញក្រពើ ការងារមានគេស្អប់ឬច្រណែន រីឯស្នេហាមានជនទី ៣ ជ្រៀតជ្រែក

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?