Connect with us

វប្បធម៌ ជំនឿ

ប្រភព និងអានុភាពយ័ន្តខ្មែរ រួមមានភស្តុតាង អាវយ័ន្តព្រះបាទ អង្គឌួង

បានផុស

នៅ

យន្ត គឺជា គំនូសដែលគូស គូរប្រទាក់ឆ្វាក់លើសំពត់ស ឬក្រដាសជាដើម ដោយសូត្រសែកគាថាអាគមផង ឬសរសេរតួរអក្សរគាថាអាគមត្រង់ចន្លោះៗក្រឡា ឬនៅត្រង់ជ្រុងៗរាប់ថា ជារបាំងជាគ្រឿងការពាររារាំងសត្រូវ ឬអន្តរាយផ្សេងៗ តាមដោយជំនឿអ្នកដែលរាប់អានទុកចិត្តថា ជារបស់ស័ក្ដិសិទ្ធ។ នេះបើតាម វចនានុក្រុមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ឯកសារ​ស្រាវជ្រាវ យ័ន្តខ្មែរ​មាន​ច្រើន​ប្រភេទ ​ត្រូវបាន​នាំចូល​ក្នុង​អតីត​ទឹកដី​ខ្មែរ តាំងពី​សម័យ​នគរ​ភ្នំ ឬ​ហ្វូ​​ណន តាមរយៈ​ការផ្សព្វផ្សាយ ​នៃ​លទ្ធិ​សាសនា​ធំៗរបស់ឥណ្ឌា​ ពោលគឺ ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា​។

បណ្ឌិត មីសែល ត្រាណេ​ បុរាណ​វិទូ​ខ្មែរ លើកឡើងថា ថ្វីត្បិតតែ​មាន​យ័ន្តខ្មែរមានប្រភពពី​ទឹកដីឥណ្ឌា​ក្តី ប៉ុន្តែ​នៅ​ប្រទេស​ឥណ្ឌា​មិនមាន​ការនិយម​ប្រភេទ​យ័ន្តដូច​នៅ​កម្ពុជា​ឡើយ ដូច​ករណី​អាវ និង​មួក​យន្តជាដើម​។ ​នេះ​ស​បញ្ជាក់ឱ្យ​ឃើញថា យ័ន្តខ្មែរ​សព្វថ្ងៃនេះ គឺជា​ស្នាដៃ​ផលិតឡើង​ដោយ​បុព្វបុរសជនជាតិខ្មែរ​យ៉ាងពិតប្រាកដ ដែល​ចេះ​បង្កើត​នូវ​គំនូស​យន្តគ្រប់​ប្រភេទ ដោយ​ទេពកោសល្យ​ខ្ពស់​។

គំនូស​យ័ន្ត​ ត្រូវបាន​ជនជាតិខ្មែរ​តាំងពី​បុរាណកាលចាត់ទុកជា វត្ថុ​ស័ក្តិ​សិទ្ធ ដែល​អាច​នាំមក​នូវ​សិរី​មង្គល ឬ​ការពារ​នូវ​ឧបទ្រពចង្រៃ​គ្រប់​ប្រភេទ ឬក៏​ជាការ​ប្រមូលផ្តុំ​នូវ​ថាមពល​អាថ៌កំបាំង​ តាមរយៈ​សញ្ញា​និមិត្ត​ពិសិដ្ឋ​ដែល​ជំរុញ​ឱ្យ​សាសនិក​ឈានទៅរក​ការរំដោះ​ទុក្ខ ពោលគឺ​ការ​ត្រាស់ដឹង​។

នៅពេល​យាង​ទៅណា​ម្តងៗ ជាពិសេស​នៅពេល​ធ្វើសឹក​សង្គ្រាម ព្រះមហាក្សត្រ​ខ្មែរ​តែងតែ​និយម​ប្រើ​អាវ និង​មួក​យ័ន្ត ហើយ​ការនិយម​យន្តនេះ​ បានក្លាយ​ទៅជា​ទម្លាប់​យ៉ាងសំខាន់​មួយ​សម្រាប់​ព្រះមហាក្សត្រ​ខ្មែរ និង​ថៃ ដែលជា​និច្ចកាល គឺធ្វើឡើង​សម្រាប់​ការពារហេតុគ្រោះផ្សេងៗនៅលើ​សមរភូមិ​ប្រយុទ្ធស្លាប់រស់។​

​ការនិយម​អាវ ឬ​មួក​យ័ន្តរបស់​ព្រះមហាក្សត្រ​ខ្មែរ ដូច​ករណី​ អាវយ័ន្តរបស់ ព្រះបាទអង្គឌួង កាលពី​ពាក់កណ្តាល​ ស​ត​វត្សរ៍​ទី​១៩ ​មានគោលបំណង​ ​​ការពារ​ព្រះ​សុវត្ថិភាព ពេលធ្វើដំណើរ​ជិត​ឆ្ងាយ និង​បង្កើន​ឆ​ន្ទៈដ៏​មោះមុត ដែលជា​វិធានការ​ចាំបាច់ ក្នុងការ​ធ្វើសឹក​សង្គ្រាម​ដែល​អាច​នឹង​កើតមានឡើង តាមរយៈ​ការទទួល​នូវ​អំណោយ​ស័ក្តិសិទ្ធិ​នៃ​គំនូស​យន្ត ដែល​ទ្រង់​គ្រង​លើ​ព្រះកាយ​។​

​ទំព័រហ្វេសប៊ុក La Culture ដែលបកប្រែពីភាសាបារាំងមកកម្ពុជាថា “វប្បធម៌” លើកឡើងថា វត្តមាន​របស់​អាវ​យ័ន្ត គឺជា​តឹកតាង​ជាក់ស្តែង​មួយ​បង្ហាញ​ឱ្យ​ដឹងថា ខ្មែរ​ចូលចិត្ត​ប្រជាប្រិយ និយម​យ័​ន្ត ហើយ​ទម្លាប់​នេះ​បាន​ក្លាយទៅជា​វប្បធម៌​ជាតិ​​។ តាមរយៈនៃ​គុណសម្បត្តិ​ដ៏​វិសេសវិសាល និង​មូលហេតុ​នៃ​ការប្រើប្រាស់​យ័ន្តខ្មែរ​ ក៏​បាន​ឱ្យ​កំណើត​ទៅ ​យ័ន្តសៀម/ថៃ និងយ័ន្តលាវ​/​ឡាវ ចាប់តាំងពី​ចុង ​ស​តវត្សរ៍ទី​១៣​ មក​៕​

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អង្គរក្ស
សន្តិសុខសង្គម១៣ ម៉ោង មុន

ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១០ ម៉ោង មុន

នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់

សន្តិសុខសង្គម២៤ ម៉ោង មុន

​សង្ស័យ​ខឹង​នាំ​កូន​ទៅ​ផ្ទះ​មិន​បាន ស្ត្រី​ម្នាក់​ចាក់សោ​បង្ខាំង​ម្ដាយ​និង​កូនបង្កើត

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ បង្គាប់ឱ្យមន្ត្រីនគរបាលពីររូប​បង្ហាញខ្លួននៅការិយាល័យបុគ្គលិកពាក់ព័ន្ធករណីប៉ះទង្គិច​ជាមួយលោកបណ្ឌិត សុខ ទូច

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មន្ត្រីអាមេរិក-រុស្ស៊ីទើប​ចរចាគ្នាចប់ ស្រាប់តែ​ ពូទីន ​លើកទ័ពចូលវាយតំបន់ថ្មីនៅអ៊ុយក្រែន 

Sokha Hotels

ព័ត៌មានពេញនិយម