Connect with us

វប្បធម៌ ជំនឿ

ទំនៀមទម្លាប់វេចនំអន្សមនៅតំបន់មួយចំនួនស្ទើរតែលែងមាន ជំនួសដោយការទិញពីផ្សារ

បានផុស

នៅ

នំអន្សម ពេញនិយមបំផុតសម្រាប់ប្រទេសកម្ពុជាក្នុងឱកាសបុណ្យជាតិផ្សេងៗ ដូចជាបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរ បុណ្យអុំទូក ឬពិធីរៀបអាពាហ៍ពិពាហ៍ជាដើម ពោល គឺគ្រប់កម្មវិធីសុទ្ធសឹងតែត្រូវការនំអន្សមសម្រាប់ពិធីទាំងនោះ ដែលប្រជាជនខ្មែរតែងនិយមនាំគ្នាវេចនំស្ទើរតែគ្រប់ផ្ទះ។ ក៏ប៉ុន្តែ បច្ចុប្បនេះ នៅតំបន់មួយចំនួនលែងមានការវេចនំអន្សមនេះទៀតឡើយ ប្តូរមកជាការទិញជំនួសវិញស្ទើរតែគ្រប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើកត្តានេះបណ្តាលមកពីមូលហេតុអ្វី?​ ហេតុអ្វីបានជាប្រជាជនមួយចំនួនប្តូរពីការវេចនំនៅផ្ទះរៀងខ្លួន ជំនួសដោយការទិញនំអន្សមនៅលើទីផ្សារទៅវិញ? 

អ្នកស្រី អ៊ូ យ៉ុត វ័យ៥៧ឆ្នាំ រស់នៅស្រុកអង្គរជ័យ ខេត្តកំពត បានប្រាប់មក “កម្ពុជាថ្មី” ថា សម្រាប់អ្នកស្រីផ្ទាល់ ពីមុនធ្លាប់វេច និងឧស្សាហ៍វេចនំអន្សមនេះណាស់ ក៏ប៉ុន្តែ មួយរយៈក្រោយៗមក នៅពេលដែលមានបុណ្យទានម្តងៗ អ្នកស្រីមិនសូវវេចនំអន្សមទៀតឡើយ។ មូលហេតុដែលអ្នកស្រីឈប់វេចនំអន្សម ព្រោះអ្នកស្រីយល់ថា វេចនំត្រូវការចំណាយ ពេលវេលា កម្លាំង និងថវិកាច្រើន។ ដូច្នេះ អ្នកស្រី អ៊ូ យ៉ុត ជ្រើសរើសយកទិញនំអន្សមលើទីផ្សារប្រើការក្នុងកម្មវិធីបុណ្យផ្សេងៗជំនួសវិញ ព្រោះចំណាយតិច សមស្របជាមួយនឹងតម្រូវការតិច។ 

ចំណែក អ្នកស្រី សៅ សុភី វ័យ៤៥ឆ្នាំ រស់នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់ “កម្ពុជាថ្មី” ថា ជាទូទៅ អ្នកស្រីនិយមទិញនំអន្សមពីផ្សារច្រើនជាងវេចនំខ្លួនឯង ព្រោះងាយស្រួល និងចំណាយពេលតិច។ មួយវិញទៀត ប្រសិនបើអ្នកស្រីវេច គឺវេចនៅពេលដែលមានបងប្អូនមកលេងផ្ទះច្រើន ជុំគ្នា បន្ទាប់មកចែកចាយនំអន្សមតាមផ្ទះបងប្អូនទាំងនោះតែប៉ុណ្ណោះ។ អ្នកស្រី សៅ សុភី បានបន្ថែមថា មិនត្រឹមតែផ្ទះអ្នកស្រីម្នាក់ប៉ុណ្ណោះទេ ដែលចូលចិត្តទិញនំអន្សមនោះ សូម្បីតែ អ្នកនៅក្រុងមនោរម្យមួយចំនួនធំ ក៏និយមទិញពីផ្សារមកផងដែរ ព្រោះចំណេញដល់ពេលវេលារកស៊ីរបស់ពួកគេ។ 

ដោយឡែក អ្នកស្រី ភោគ ដានី មានវ័យ៤៩ឆ្នាំ រស់នៅស្រុកកោះធំ ខេត្តកណ្តាលវិញ បានលើកឡើងថា តាំងកុមារភាពរហូតមកដល់វ័យនេះ អ្នកស្រីមិនធ្លាប់ចេះវេចនំអន្សមឡើយ។ ភាគច្រើនទិញមកពីផ្សារ អាចរើសបាននំច្រើនមុខ ចំណាយតិច។ អ្នកស្រីបន្ថែមថា នាសម័យបច្ចុប្បន្ននេះ មនុស្សម្នាក់ៗរវល់ប្រកបរបររកស៊ី និងបម្រើការក្នុងស្ថាប័នផ្សេងៗច្រើន ដូច្នេះ មិនសូវមាននរណាម្នាក់វេចនំអន្សមក្នុងរដូវបុណ្យទានឡើយ។ ប៉ុន្តែ បើក្រឡេកមើលទៅជនបទវិញ អាចនៅតែមានចាស់ៗ និងប្រជាជនមួយចំនួនបន្តវេចនំអន្សមតាមផ្ទះដដែល។ 

គួររំលឹកថា នំអន្សម ជានំមួយប្រភេទដែលពេញនិយមបំផុតក្នុងប្រទេសកម្ពុជា ហើយវាមានច្រើនប្រភេទ ដូចជានំអន្សមចេក អន្សមជ្រូក អន្សមខ្នុរ ជាដើម។ ប៉ុន្តែក្នុងសម័យបច្ចុប្បន្ន ហាក់មានការអន់ថយនៃការវេចនំអន្សមតាមផ្ទះនីមួយៗក្នុងពិធីបុណ្យទានផ្សេងៗ ព្រោះប្រជាជនយល់ថា ដំណាក់កាលនៃការវេចនំមានលក្ខណៈស្មុគស្មាញ និងត្រូវការពេលវេលាយូរសម្រាប់ចម្អិន៕​

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៧ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម