Connect with us

វប្បធម៌ ជំនឿ

៤ យ៉ាង គេជឿថា នាំហេងចូលហេង ចំពោះអ្នកទិញរថយន្តថ្មី

បានផុស

នៅ

ការទិញរថយន្តថ្មី មិនខុសគ្នាពីការសង់ផ្ទះថ្មីប៉ុន្មានទេ ព្រោះរថយន្តជាយានជំនិះដែលនាំទៅធ្វើការ ដើម្បីរកប្រាក់ចំណូលសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងជាឧបករណ៍ដ៏សំខាន់ក្នុងការការពារសុវត្ថិភាពរាល់ពេលធ្វើដំណើរជិតឆ្ងាយ។ ដូច្នោះបើចង់ឱ្យរថយន្តបើកបរគ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាព សុខសប្បាយ និងសំណាងល្អ ​ម្ចាស់រថយន្តគួរអនុវត្តជំនឿ ៤យ៉ាងដូចខាងក្រោម នៅពេលដែលអ្នកទើបតែទិញវាមកថ្មីថ្មោង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. បើកឡានកិនពីលើក្រូចឆ្មា

ក្រូចឆ្មាជា​គ្រឿង​ផ្សំ​ក្នុង​មុខ​ម្ហូប​ជា​ច្រើន​មុខ ក៏​ជា​គ្រឿង​ឥស្សរិយយស​សម្រាប់​ថ្ងៃទទួល​ឡាន​ថ្មី​ផងដែរ។ អ្នកអាច៖

– ដាក់​ក្រូចឆ្មា​នៅក្រោម​កង់​ទាំង​៤ រួច​បើកកិន​បំបែក​ក្រូចឆ្មា​។

– កាត់ក្រូចឆ្មាជាពីរចំណែក តែមិនបំបែកវាចេញទេ រួចដាក់វានៅក្រោមកង់ ហើយបើកឡានកិនពីលើ។

– មិនចាំបាច់បើកឡានកិនពីលើក៏បាន គ្រាន់តែកាត់​ក្រូចឆ្មា ​រួច​ច្របាច់​ចូល​ក្នុង​សំបក​កង់។

តាម​ជំនឿ ក្រូចឆ្មា​អាចជួយជម្រះ​ឧបទ្ទវហេតុមិនល្អ កម្ចាត់អំពើអាក្រក់ ដែលជាប់នឹងឡាន និងជួយក្នុងការបើកបរប្រកបដោយសុវត្ថិភាព។

២. បើកបរទៅខាងជើង

ពេលទើបទិញឡានចូលផ្ទះដំបូង ចូរព្យាយាមវាទៅទិសខាងជើង ​ជាជាងទិសផ្សេង ព្រោះ​តាម​ជំនឿ ទិស​ខាងជើង​ជា​ទិស​នាំ​សំណាង លាភ​សក្ការៈ និង​លុយកាក់ ស័ក្តិសម​នឹង​ការ​ចាប់ផ្តើម​ថ្មី។ ក្នុងពេលជាមួយគ្នាដែរ នៅពេលបើកបរ ចូរបើកភ្លើងឡានផងដែរ។

៣. ឱ្យ​ឪពុក​ម្ដាយ​ចូលអង្គុយ​មុន​គេ

តាមជំនឿ ឪពុក​ម្ដាយជាព្រះក្នុងផ្ទះ ដែលនាំសំណាងសព្វយ៉ាងមកឱ្យកូនចៅ។ ដូច្នេះ​ពេលទិញរថយន្តមកភ្លាម ត្រូវអញ្ជើញឪពុក​ម្ដាយមកចូលអង្គុយមុនអ្នកណាទាំងអស់ ដើម្បីឱ្យពួកគាត់ឱ្យពរសព្វសារធុការដល់អ្នក និងរថយន្តរបស់អ្នក។

៤. សែនព្រេន

ត្រូវឱ្យម្ចាស់រថយន្តទាំងឡាយ​​ ធ្វើតាមទម្លាប់ និងប្រពៃណី ដែលធ្លាប់ធ្វើកន្លងមក។ ចូរនាំយកដង្វាយដូចជា ធូប​ ទាន ផ្កា ​ទឹក និងផ្លែឈើ ​សម្រាប់សែនព្រេនសុំសេចក្ដីសុខពីវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមថែរក្សាយានជំនិះរបស់អ្នក៕

អត្ថបទ៖ សន្យា

ចុចអាន៖ វត្ថុស័ក្ដិសិទ្ធិ ៤ យ៉ាង គួរមានក្នុងរថយន្តដាច់ខាត

ចុចអាន៖ វត្ថុ ៥ យ៉ាង តាមជំនឿចាស់ៗផ្ដាំថា មិនគួរមានក្នុងរថយន្ត ប្រយ័ត្ននាំគ្រោះដល់ជីវិត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម