Connect with us

វប្បធម៌ ជំនឿ

យល់សប្ដិឃើញចាប់កង្កែប នាំភាពចម្រុងចម្រើនដល់ជីវិត លក់ដូរទៀតសោតក៏ដាច់អស់ៗ

បានផុស

នៅ

កង្កែប​អាច​ជា​សត្វ​ដែល​មនុស្ស​ជា​ច្រើន​មិន​សូវ​ស្គាល់។ អ្នកខ្លះថែមទាំងភ័យខ្លាចទៀតផង។ ប៉ុន្តែ​កង្កែបនៅក្នុងយល់សប្ដិ​​ត្រូវ​បាន​គេចា​ត់ទុកថា​ជាសត្វដែល​នាំ​សំណាង។ ព្រោះ​តាម​ជំនឿ​បុរាណ​គេ​និយាយ​ថា​កង្កែប ជាសត្វដែលរស់នៅក្នុងតំបន់មានជីជាតិ សម្បូរទៅដោយ​អាហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលបើគេងសុបិន​ឃើញ​កង្កែប ​ភាគ​ច្រើន​ជា​សុបិន​ល្អមានឱកាសទទួលបានលាភធំ ធ្វើឲ្យ​ប្រសើរឡើងនូវជីវិតទូទៅ លុះយល់សប្តិឃើញបែបនេះហើយ ក៏ណែនាំឲ្យទៅធ្វើបុណ្យប្រគេនចង្ហាន់ លែង​កង្កែប និងសត្វនៅឯវត្ត។

យល់សប្ដិ​ឃើញ​កង្កែប

សុបិន​ចាប់កង្កែប ឬ​ឃើញ​ហ្វូង​កង្កែប​ឡើង​គោក។ ទស្សន៍ទាយ អ្នក​នឹង​ទទួល​បាន​លាភ​សំណាង​ក្នុង​វិស័យ​ផ្សេងៗ​ មិន​ថា​ការ​ជួញ​ដូរ។ ភារកិច្ច​ការងារល្អប្រសើរ ចំណែក​គ្រួសារ​មានតែ​ភាព​សប្បាយ​រីករាយ​ និង​ភាព​ត្រជាក់ត្រជំ។​

ការងារ បុគ្គល​ដែល​ជា​ម្ចាស់​អាជីវកម្ម​ធ្វើ​ជំនួញ មាន​លក្ខណៈ​វិនិច្ឆ័យ​ថា​អាជីវកម្ម​របស់​អ្នក​ នឹង​មាន​ភាព​ចម្រុងចម្រើន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អតិថិជន។ បើ​បើក​ហាង​រកស៊ី​ នឹង​មាន​លក់ដាច់ ចំណេញ​ច្រើន។ ម៉្យាងវិញទៀត អ្នក​ដែល​ធ្វើការ នឹង​មាន​មេកោយ​កោតសរសើរ​នូវ​ស្នាដៃ​ដែល​ខំប្រឹង​កន្លង​មក ក្នុង​នោះ​ក៏​មាន​មាន​ឱកាស​ ទទួល​បាន​ការ​ដំឡើង​ប្រាក់ខែ ឬ​រីកចម្រើន​នៅ​ក្នុង​បន្ទាត់​ទៅ​កម្រិត​នៃ​ភាព​ជោគជ័យ​ផ្សេង​ទៀត។ ស្នេហា អ្នក​នៅ​លីវ​មាន​ឱកាសជួបគូគ្រងដែលកំពុងរង់ចាំជាយូរ។ ចំណែក​អ្នក​ដែល​មាន​ទំនាក់ទំនង​ស្នេហា​ជា​យូរ​មក​ហើយ នឹង​មាន​ដំណឹង​ល្អពី​អាពាហ៍ពិពាហ៍​ឆាប់ៗនេះ។

សុបិន​​ឃើញ​ចាប់​កង្កែប​ធំ​ខ្លាំង

មានន័យថា​ អ្នក​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​មនុស្សធំ ទាំង​វឌ្ឍនភាព​ក្នុងការងារ និង​ពាណិជ្ជកម្ម នឹង​ប្រាក់ចំណេញ​យ៉ាងច្រើន មានការធ្វើដំណើរផ្លូវឆ្ងាយ អ្នក​ក៏​នឹង​មាន​សំណាង​ជាមួយ​ភេទ​ផ្ទុយ​ដែរ។ ជាពិសេសអ្នកដែលមកពីភាគខាងជើង សម្រាប់អ្នកដែលឈឺយូរ សុខភាពនឹងប្រសើរ​ឡើង រួម​ទាំង​បញ្ហា​ដែល​មាន​បញ្ហា​ជា​យូរ​មក​ហើយ ​នឹង​ចាប់​ផ្តើម​លាត​ត្រដាង​ក្នុង​ទិសដៅ​ល្អ។ រាសី​ស្នេហា​កំលោះ​ក្រមុំ​ក្នុងអំឡុងពេល​នេះ ​អ្នក​នៅ​លីវ​មាន​ក្លិន​ក្រអូប​ មាន​តែ​អ្នក​ចូល​ចិត្ត​។​ ​សូម​ប្រយ័ត្ន​មិត្តភក្តិ​ភេទ​ផ្ទុយ​ នឹង​បង្ក​បញ្ហា​ជាមួយ​មិត្ត​ស្រី​ឬមិត្តប្រុស។

សុបិន​ឃើញ​កង្កែបមាស

ទស្សន៍ទាយ​ថា​​ក្នុងអំឡុងពេលនេះ អ្នកនឹងមានសំណាងល្អក្នុងការងារ។ ជំនួញ​ឬអាជីកម្ម​ផ្សេងៗ​ កាន់​តែ​រីកចម្រើន មាន​អ្នកជួយ​ជ្រោមជ្រែង។ បើ​និយាយ​ពី​រឿង​ស្នេហា​វិញ ​អ្នក​មានតែភាព​ផ្អែមល្ហែម​​រាល់ថ្ងៃ ​រហូត​គ្រប់​គ្នា​ច្រណែន ​គួរ​ប្រយ័ត្ន​ឲ្យ​មែនទែន។

សុបិន​ថា​បាន​ចាប់​កង្កែបមួយក្បាល

យល់សប្ដិ​ឃើញ​ចាប់​កង្កែប​មួយក្បាល ទាយថាការងារ​វិញ​អាច​នឹង​មាន​បញ្ហា​បន្តិចបន្តួច​ ត្រូវ​ដោះស្រាយ​បណ្ដើរៗ ប៉ុន្តែ​ហិរញ្ញវត្ថុ​ក្នុង​ថ្ងៃនេះ​ល្អ​ខ្លាំង​ លុយចូលច្រើនជាងលុយចេញ ជីវិត​ចាប់ពី​ពេលនេះ​ទៅ​ប្រាកដជា​ប្រសើរ​។ ស្នេហាមានមនុស្សមើលថែគ្នាបានល្អ។ ខណៈពេលដែលអ្នកនៅលីវ នឹងរកឃើញស្នេហាជាមួយមនុស្ស​ដែលមានអាយុខុសគ្នា។

សុបិនឃើញចាប់កង្កែប២ក្បាល

បើចាប់បានកង្កែប២ក្បាលក្នុងពេលតែមួយ អាចទស្សន៍ទាយបាន ក្នុងអំឡុងពេលនេះ សូមប្រយ័ត្នចំពោះការនិយាយរបស់អ្នក។ ព្រោះ​វា​អាច​នឹង​បង្ក​ឲ្យមាន​ជម្លោះ​ជាមួយ​មិត្ត​រួម​ការងារ ឬ​មនុស្ស​ជិត​ស្និទ្ធ​នឹង​អ្នក។ ពេលនេះ អាចជាប់គាំងក្នុងហិរញ្ញវត្ថុបន្តិច ។ វាក៏ធ្វើឲ្យប៉ះពាល់ដល់សុខភាពគ្រួសារផងដែរ រួមទាំងការជួសជុលផ្ទះ ទ្រព្យ​សម្បត្តិ​ខូច​ខាត​។​ ចំណែក​ស្នេហា​អ្នក​រៀប​ការ​នឹង​មាន​ដំណឹង​ល្អ​ក្នុង​ការ​រៀប​ការ​ឆាប់ៗ។

សុបិនចាប់កង្កែបច្រើន

វាជាសុបិនដែលបង្ហាញពីឱកាសថ្មីៗ​ ដែលនឹងកើតឡើងនាពេលអនាគត។ អ្នកដែលកំពុងស្វែងរកការងារ នឹងមានគេទាក់ទងមកសម្ភាសន៍ការងារក្នុងពេលឆាប់ៗនេះ ហើយអ្នកដែលកំពុងចរចារអាជីវកម្ម នឹងដំណើរការទៅដោយល្អ។ អ្នក​នៅ​លីវ​ដែល​សុបិន​ឃើញ​កង្កែប​ច្រើន​ទាយ​ថា នឹងមានមនុស្សភេទផ្ទុយ​មកចែចង់ ដោយបានស្គាល់តាមរយៈមិត្តភក្តិជាដើម៕

គ្រូ ណុប

ចុចអាន៖កង្កែប ក្នុងសុបិន អាចមានជម្លោះជាមួយអ្នកជុំវិញ តោងចេះប្រយ័ត្នខ្លួន និងការនិយាយស្ដី

ចុចអាន៖យល់សប្ដិឃើញតុកកែ អត្ថន័យល្អនិងអាក្រក់បកស្រាយរួមគ្នាខាងក្រោមនេះទាំងអស់




Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ៣ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម៣ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម