វប្បធម៌ ជំនឿ
គេថា យល់សប្តិឃើញ “សត្វស្លាប” នឹងឈ្នះរង្វាន់ធំ?
ក្នុងជីវិតពិត ពេលមានសត្វបក្សីហើរចូលផ្ទះ គេជឿថា ជាសញ្ញាសំខាន់នៃទ្រព្យសម្បត្តិមកពីស្ថានសួគ៌។ រីឯក្នុងយល់សប្តិវិញ សត្វបក្សីបង្ហាញខ្លួន វាជាប្រផ្នូលនៃសំណាង ដែលនាំទៅដល់ការសម្រេចបំណង និងឈ្នះរង្វាន់ផ្សេងៗ។ យ៉ាងណាមិញ ក្នុងនោះក៏មានអត្ថន័យមិនល្អមួយចំនួនផងដែរ។

បក្សីហើររំលងក្បាល
បុរាណមានជំនឿថា វាអាចជាការដាស់តឿនឲ្យអ្នកប្រយ័ត្ន។ ចូរកុំមើលស្រាលលើអ្វីដែលអ្នកកំពុងធ្វើ ដោយសារសេចក្ដីប្រមាថ នាំទៅរកការវិនាស។ ក្នុងនោះក៏ត្រូវប្រយ័ត្នខ្ពស់ចំពោះការធ្វើដំណើរទីឆ្ងាយ ព្រោះអ្នកអាចជួបគ្រោះថ្នាក់ ជាពិសេសដំណើរទៅតំបន់ភ្នំ។
បក្សីជុះអាចម៍ដាក់ក្បាលឬមុខ
សត្វស្លាបស្ដោះទឹកមាត់ ឬជុះអាចម៍ដាក់លើមុខឬក្បាល នៅក្នុងយល់សប្តិ នោះជាប្រផ្នូលអាក្រក់ពាក់ព័ន្ធនឹងហិរញ្ញវត្ថុ។ ចូរវិនិយោគ និងចាយវាយដោយឆ្លាតវៃបំផុត ពុំនោះទេ អ្នកប្រាកដជារលីងគូទខោមិនខាន។
បក្សីមកទុំលើដៃឬស្មា
ប្រសិនបើអ្នកកំពុងឈរឬដើរ ហើយស្រាប់តែមានបក្សីមកទុំលើដៃឬស្មា មិនថាដៃឆ្វេង ឬស្តាំទេ មានន័យថា អ្នកមានសំណាងទទួលបានលាភពីញាតិ ឬមិត្តសម្លាញ់។ ប្រសិនផ្សងសំណាង អាចត្រូវរង្វាន់ធំ៕
អត្ថបទ៖ សន្យា
ចុចអាន៖ យល់សប្ដិឃើញប្រភេទបក្សី ជាប្រផ្នូលនាំលាភសំណាង និងកិត្តិយសមកឲ្យអ្នក
ចុចអាន៖ សុបិន ៥ ប្រភេទ ចាស់ៗជឿថា ម្ចាស់ខ្លួននឹងទទួលបានលាភធំ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍